វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 799 / 1268
-
វិវិធភណ្ឌស្ថាន នាម
( ម . ព . វិវិធភណ្ឌដ្ឋាន )។
-
វិវេក គុណនាម
ដែលស្ងាត់។
-
វិវេកដ្ឋាន នាម
ឋានស្ងាត់។
-
វិវេកភាព នាម
ភាវៈស្ងាត់។
-
វិវេកស្ថាន នាម
( ម . ព . វិវេកដ្ឋាន )។
-
វិវេការម្មណ៍ នាម
អារម្មណ៍ស្ងាត់ ( ចាកសេចក្ដីសៅហ្មង ) ( ព . ពុ .)។
-
វិវេចនា នាម
ការរិះគន់, ការទិតៀន
-
វិវេចនានិយម នាម
ដំណើររិះគន់ដោយការយល់ឃើញខុសគ្នា។
-
វិវេចនាអក្សរសិល្ប៍ នាម
ការសិក្សារិះគន់ស្នាដៃអក្សរសិល្ប៍ដោយមានការបកស្រាយការវិភាគការធ្វើចំណាត់ថ្នាក់ការវាយតម្លៃដើម្បីវិនិច្ឆ័យចុងក្រោយ។
-
វិសគ៌ៈ នាម
ឈ្មោះវណ្ណយុត្តមួយប្រភេទ ( ះ ) នេះ ( ហៅរះមុខក៏បាន ); ខាងអក្សរទេវនាគរី ( សម្រាប់សំស្ក្រឹត ) ប្រើជាចំណុចមួយគូលើក្រោមដូចយុគលពិន្ទុ (:), មានសូរសំឡេងស្រដៀងនឹងខ្យល់អក្សរសដែលជាតួប្រកបប៉ុន្តែមិនចេញសូរសម្ផស្សតាមប្រទល់ធ្មេញដូចតួសទេ, ដូចជាកន្លះ, ពោះសូរខុសគ្នានឹងកន្លាស់, ពស់។ពាក្យសំស្ក្រឹតដែលមានតួហនៅខាងចុងបើផ្លាស់ហជាវិសគ៌ៈ ( ះ ) ហើយមិនត្រូវប្រើតួហថែមទៀតទេ, ដូចជាគ្ឫហ, ចន្ទ្រគ្រាហ, សំគ្រហ, អនុគ្រហទៅជាគ្ឫះឬគ្រឹះ, ចន្ទ្រគ្រាះ, សង្គ្រោះ, អនុគ្រោះ; កុំប្រើជាគ្រឹះហ៍, ចន្ទ្រគ្រាះហ៍, សង្គ្រោះហ៍, អនុគ្រោះហ៍ដូច្នេះឡើយ។
-
វិសជ៌នីយ នាម
( ម . ព . វិសគ៌ៈ )។
-
វិសជ្ជនា នាម
ការដោះស្រាយ, ពាក្យឆ្លើយ, ការឆ្លើយតបពាក្យសួរ ( ជាគូគ្នានឹងបុច្ផា ); ការលះ; ការចំណាយ; ការប្រគល់ឱ្យ។
-
វិសញ្ញិភាព នាម
ភាវៈសន្លប់, ដំណើរសន្លប់
-
វិសទព័ណ៌ គុណនាម
ដែលមានព័ណ៌ឬសម្បុរបរិសុទ្ធ, ស្អាត, ស្រស់បំព្រង, ស្រស់ប៉ប្រៃ, ប៉ផូរ, ស។
-
វិសទវណ្ណ នាម
( ម . ព . វិសទព័ណ៌ )។
-
វិសទិវណ្ណ នាម
( ម . ព . វិសទព័ណ៌ )។
-
វិសទិស គុណនាម
ដែលទីទៃពីគ្នា, មិនដូចគ្នា, ខុសគ្នា, ផ្សេងពីគ្នា; ដែលជាទំនាស់នឹងគ្នា, ផ្ទុយគ្នា។
-
វិសទិសន័យ នាម
ន័យផ្សេងគ្នា។
-
វិសទិសព័ណ៌ នាម
ព័ណ៌ឬសម្បុរផ្សេងគ្នា។
-
វិសទិសភាព នាម
ភាពខុសគ្នា, បែបផ្សេងគ្នា។
-
វិសទិសសព្ទ នាម
សព្ទដែលមានសេចក្ដីផ្សេងគ្នា, ពាក្យផ្ទុយ
-
វិសភាគ គុណនាម
ដែលមានចំណែកមិនស្មើគ្នា, គឺដែលខុសគ្នា, ដែលជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា; ដែលជាសត្រូវ។
-
វិសភាគជន នាម
ជនដែលជាទំនាស់នឹងគ្នា, ជនជាសត្រូវ។
-
វិសភាគារម្មណ៍ នាម
អារម្មណ៍ដែលជាទំនាស់
-
វិសម គុណនាម
ដែលមិនស្មើ, មិនរាប, មិនរាបទាប, ដែលខ្ពស់ៗទាបៗ។
-
វិសមកាល នាម
កាលមិនស្មើ; កាលមិនដូចគ្នា ( ផ្ទុយពីពាក្យសមកាល )។
-
វិសមង្គុលី នាម
ថនិកសត្វដែលមានក្រចកឬម្រាមទកដូចជាសន្តានរមាសនិងសេះជាដើម។
-
វិសមចិត្ត នាម
ចិត្តមិនស្មើ; ចិត្តមិនដូចគ្នា។
-
វិសមដ្ឋាន នាម
ទីមិនរាប, មិនស្មើ។
-
វិសមត្ត នាម
ភាពមិនស្មើគ្នានៃសណ្ឋានដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។