វិសគ៌ៈ
អត្ថន័យ
-
1
នាម
ឈ្មោះវណ្ណយុត្តមួយប្រភេទ ( ះ ) នេះ ( ហៅរះមុខក៏បាន ); ខាងអក្សរទេវនាគរី ( សម្រាប់សំស្ក្រឹត ) ប្រើជាចំណុចមួយគូលើក្រោមដូចយុគលពិន្ទុ (:), មានសូរសំឡេងស្រដៀងនឹងខ្យល់អក្សរសដែលជាតួប្រកបប៉ុន្តែមិនចេញសូរសម្ផស្សតាមប្រទល់ធ្មេញដូចតួសទេ, ដូចជាកន្លះ, ពោះសូរខុសគ្នានឹងកន្លាស់, ពស់។ពាក្យសំស្ក្រឹតដែលមានតួហនៅខាងចុងបើផ្លាស់ហជាវិសគ៌ៈ ( ះ ) ហើយមិនត្រូវប្រើតួហថែមទៀតទេ, ដូចជាគ្ឫហ, ចន្ទ្រគ្រាហ, សំគ្រហ, អនុគ្រហទៅជាគ្ឫះឬគ្រឹះ, ចន្ទ្រគ្រាះ, សង្គ្រោះ, អនុគ្រោះ; កុំប្រើជាគ្រឹះហ៍, ចន្ទ្រគ្រាះហ៍, សង្គ្រោះហ៍, អនុគ្រោះហ៍ដូច្នេះឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)