វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 795 / 1268
-
វិមានឯករាជ្យ នាម
ស្ដូបរំលឹកដល់ការទទួលបានឯករាជ្យភាពរបស់ប្រទេសកម្ពុជាពីអាណានិគមនិយមបារាំង
-
វិមុត្ត គុណនាម
ដែលរួចស្រឡះ, ដែលផុតស្រឡះ; ដែលមានឥស្សរភាព។
-
វិមុត្តចិត្ត នាម
ចិត្តដែលផុតស្រឡះចាកសេចក្ដីសៅហ្មង ( ព . ពុ .) ច្រើនសំដៅលោកុត្តរចិត្តថ្នាក់ខ្ពស់បំផុត។
-
វិមុត្តិ នាម
ការរួចឬផុតស្រឡះ; ការគេចកែផុតផ្លូវផុតដំណើរ; ដំណើរមានឥស្សរភាព។ព្រះនិញ្វន ( ព . ពុ .)។
-
វិមុត្តិញ្ញាណទស្សនៈ នាម
ប្រាជ្ញាដែលដឹងដែលឃើញវិមុត្តិ, ប្រាជ្ញាដែលនាំឱ្យបានរួចស្រឡះចាកគ្រឿងសៅហ្មងចិត្ត ( ព . ពុ .)។
-
វិមុត្តិសុខ នាម
សុខដែលកើតអំពីវិមុត្តិ ( ព . ពុ .)។
-
វិមោក្ខ នាម
ការរួចឬផុតស្រឡះ។ព្រះនិញ្វន ( ព . ពុ .)។
-
វិមោក្ខធម៌ នាម
ធម៌ដែលនាំឱ្យរួចស្រឡះចាកសេចក្ដីសៅហ្មងចិត្ត ( ព្រះនិញ្វន )។
-
វិមោក្ស នាម
( ម . ព . វិមោក្ខ )។
-
វិម្ហយត្ថនិបាត នាម
ពាក្យជាឧទានសព្ទប្រាប់សេចក្ដីអស្ចារ្យ, ដូចជាយីអើ!, អើហ្ន៎! ...។
-
វិម្ហយសញ្ញា នាម
( ម . ព . ឧទានសញ្ញា )។
-
វិម្ហយៈ នាម
សេចក្ដីអស្ចារ្យ, ហេតុឬដំណើរដែលគួរឱ្យលាន់មាត់ស្ងើច; សេចក្ដីរីករាយ; តម្រេក; សេចក្ដីស្រឡាញ់, ស្នេហា ( ពិស្ម័យឬពិសម័យ )។
-
វិម្ហ័យ នាម
( ម . ព . វិម្ហយៈ )។
-
វិយោគ នាម
ការព្រាត់ប្រាស ( ចាកបុគ្គលឬអ្វីៗដែលស្រឡាញ់ពេញចិត្ត )
-
វិយោគកថា នាម
អត្ថបទឬសម្ដីដែលចូលរួមសម្ដែងមរណទុក្ខជាមួយក្រុមគ្រួសារនៃសព
-
វិយោគទុក្ខ នាម
ទុក្ខដែលកើតអំពីការព្រាត់ប្រាស។
-
វិយោគធម៌ នាម
ការព្រាត់ប្រាសដែលតែងមានជាធម្មតា ( សម្រាប់សាកលលោក )។
-
វិរតិ នាម
ការវៀរ, វៀរលែង; ការតមដាច់ខាត, ការកាន់ត្រណម
-
វិរតិចេតនា នាម
ចេតនាដែលវៀរ, ដែលតមដាច់ខាត។
-
វិរតិច្ឆេទ នាម
ដំណើរដាច់ត្រណម។
-
វិរតិភេទ នាម
( ម . ព . វិរតិច្ឆេទ )។
-
វិរាគ នាម
ការប្រាសចាករាគៈ, ដំណើរអស់តម្រេក; ព្រះនិញ្វន។
-
វិរាគចិត្ត នាម
ចិត្តដែលឥតរាគៈ, ឥតតម្រេក។
-
វិរាគធម៌ នាម
ព្រះនិញ្វន។
-
វិរាគភាព នាម
ភាពនៃវិរាគធម៌; ភាពជាអ្នកឥតរាគៈ, បែបបទរបស់បុគ្គលអ្នកឥតរាគៈ។
-
វិរាព នាម
សម្រែក, សូរសព្ទស្រែកខ្លាំង
-
វិរាម នាម
ការឃាត់; ការបញ្ឈប់; បដិសេធ។
-
វិរាល័យ នាម
( ម . ព . ពិរាល័យ )។
-
វិរុទ្ធ គុណនាម
ខុស; ដែលទីទៃពីគ្នា, ដែលផ្ទុយគ្នា។
-
វិរុទ្ធនិទស្សន៍ នាម
ការពន្យល់ខុសការសំអាងខុសពិចារណាដោយភាន់ច្រឡំ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។