វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 793 / 1268
-
វិប្រជា នាម
ពួករាស្ត្រផ្សេងៗចំណោមរាស្ត្រប្លែកៗគ្នាជាច្រើនកុលសម្ព័ន្ធ។
-
វិប្រតិការ នាម
ការជជែកតវ៉ា, ការនិយាយតទល់, ការតបត; ដំណើរតទល់
-
វិប្រតិបត្តិ នាម
ប្រតិបត្តិខុស; សេចក្ដីសន្ទិះសង្ស័យ; សេចក្ដីចង្អៀតចិត្ត; ជម្លោះ; ដំណើរប្រកាន់ខុសគ្នា
-
វិប្រតិសារៈ នាម
( ម . ព . វិប្បដិសារៈ )។
-
វិប្រយោគ នាម
( ម . ព . វិប្បយោគ )។
-
វិប្រលាប នាម
( ម . ព . វិប្បលាប )។
-
វិប្រវាស នាម
( ម . ព . វិប្បវាស )។
-
វិពន្ធរោគ នាម
រោគទល់ឧច្ចារៈ; រោគប្រដិត
-
វិពុធ គុណនាម
ដែលមានប្រាជ្ញាស្រួចស្រាល់, ដែលមានចំណេះខ្ពង់ខ្ពស់។
-
វិពុធជន នាម
មនុស្សមានចំណេះខ្ពង់ខ្ពស់។
-
វិពុធរាជ នាម
ស្តេចទេវតា, ព្រះឥន្ទ្រ។
-
វិពុធសទ្ម័ន នាម
វិមានទេវតា។
-
វិពុធស្ត្រី នាម
ស្ត្រីទេវតា, ស្ត្រីអប្សរ។
-
វិព្ភន្ត គុណនាម
ដែលភ័ន្តគំនិត, ដែលវិលគំនិត; ដែលវិលត្រឡប់ទៅរកខុស។
-
វិព្ភន្តក នាម
អ្នកដែលភ័ន្តគំនិត; អ្នកដែលវិលគំនិត, ដែលវិលត្រឡប់ទៅរកខុស។
-
វិព្ភន្តចិត្ត នាម
ចិត្តដែលវិលត្រឡប់ទៅរកខុស; គំនិតវិលវល់។
-
វិព្ភន្តិកា នាម
( ម . ព . វិព្ភន្តក )។
-
វិព្ភ័ន្ត គុណនាម
( ម . ព . វិព្ភន្ត )។
-
វិភង្គ នាម
ការចែក, ការបែង; ចំណែក; ការបែកចេញផ្សេង។
-
វិភត្តិ នាម
ចំណែកប្រាប់ដំណើរបំបែកនាមសព្ទនិងកិរិយាសព្ទក្នុងវេយ្យាករណ៍ខាងតន្តិភាសាមានភាសាសំស្ក្រឹតនិងបាលីជាដើមឱ្យមានលំនាំផ្សេងៗគ្នា, មាន២យ៉ាងគឺវិភត្តិនាមប្រាប់ដំណើរបំបែកនាមសព្ទ, ដូចជាបុរិស “ ប្រុស ” បំបែកជាបុរិសោ, បុរិសា, បុរិសំ, បុរិសេ, បុរិសេន, បុរិសេហិ។ល។បុរិសេសុ; វិភត្តិអាខ្យាតប្រាប់ដំណើរបំបែកកិរិយាសព្ទ, ដូចជាចរ “ ដើរ ” បំបែកជាចរតិ, ចរន្តិ, ចរសិ, ចរថ, ចរាមិ, ចរាម។ល។ចរម្ហេ ( ព . វ .)។
-
វិភត្តិវិបល្លាស នាម
ការបំប្លែងវិភត្តិ។
-
វិភព នាម
ទ្រព្យ, សម្បត្តិ; សេចក្ដីចម្រើន; លាភ; អំណាច; កម្លាំង; តេជះ។
-
វិភវធម៌ នាម
ធម៌ដែលនាំឱ្យរួចស្រឡះចាកដំណើរកើតស្លាប់ ( លោកុត្តរធម៌ )។
-
វិភវៈ នាម
( ម . ព . វិភព )។
-
វិភា នាម
ពន្លឺ, ពន្លឺត្រចះ; ដំណើរភ្លឺត្រចះ។
-
វិភាករ នាម
អ្នកធ្វើនូវពន្លឺ ( ព្រះអាទិត្យ )។
-
វិភាគ នាម
ការចែក, ការបែង, ការញែកធាតុ; ចំណែក, វគ្គ, សង្កាត់។
-
វិភាគតួអង្គ នាម
( អ . សិ .) ការរកឱ្យឃើញនូវលក្ខណសម្បត្តិរបស់តួអង្គតាមរយៈសកម្មភាពកាយវិការសម្លៀកបំពាក់របស់តួអង្គផ្ទាល់ឬតាមរយៈពាក្យសម្ដីតួអង្គដទៃទៀត។
-
វិភាគទាន នាម
ការឱ្យនូវភាគផ្សេងៗ។
-
វិភាជក នាម
អ្នកចែក, មេចំណែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។