វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 791 / 1268
-
វិបត្តិ នាម
សេចក្ដីប្រែប្រួល; ដំណើរថ្លោះធ្លាក់; សេចក្ដីវិនាស, អន្តរាយ; វិបរិត; ដំណើរទទួលគ្រោះថ្នាក់, ការរងទុក្ខលំបាក; ដំណើរដុនដាប, ទន់ទាប; ការភ្លាត់ខុស, ការខុសទំនង; ដំណើរហិនហោច, លិចលង់, ធ្លាក់ខ្លួន; សេចក្ដីស្លាប់
-
វិបត្តិការណ៍ នាម
ហេតុ, ដំណើរឱ្យកើតវិបត្តិ។
-
វិបត្តិមូល នាម
ឫសឬទីតាំងនៃវិបត្តិ, ដើមកំណើតវិបត្តិ។
-
វិបត្តិហេតុ នាម
( ម . ព . វិបត្តិការណ៍ )។
-
វិបទា នាម
( ម . ព . វិប័ទ )។
-
វិបយ៌ាយ នាម
ដូចគ្នានឹងវិបរិយាយដែរ។
-
វិបយ៌ាស នាម
ដូចគ្នានឹងវិបរិយាសដែរ។
-
វិបរិណាម នាម
ការប្រែប្រួល, នានាភាព។
-
វិបរិណាមធម៌ នាម
ធម៌ប្រែប្រួល, សភាវៈផ្លាស់ប្រែ, ដំណើរមិនទៀង
-
វិបរិត គុណនាម
ដែលប្រែប្រួល, ផ្លាស់ប្រែ; ដែលមិនពិត; ដែលជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា, ទីទៃពីគ្នា
-
វិបរិតភាព នាម
ភាវៈវិបរិត, ដំណើរប្រែប្រួល។
-
វិបរិតាការ នាម
អាការវិបរិត។
-
វិបរិយាយ នាម
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត ( ប្រើជាវិបយ៌ាយឬវិបរ្យាយក៏បាន )។
-
វិបរិយាស នាម
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត ( ប្រើជាវិបយ៌ាសឬវិបរ្យាសក៏បាន )។
-
វិបរ្យាយ នាម
( ម . ព . វិបយ៌ាយ )។
-
វិបរ្យាស នាម
( ម . ព . វិបយ៌ាស )។
-
វិបល្លាស នាម
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត; វិបត្ត; ការបំប្លែង; ការក្រឡះ; ការភ្លាត់ខុស
-
វិបស្ចិត នាម
អ្នកឃើញវិសេស; បណ្ឌិត, កវី; អ្នកប្រាជ្ញធំ។
-
វិបស្សនា នាម
ការពិចារណាឃើញច្បាស់តាមពិត; ប្រាជ្ញាពិចារណាឃើញច្បាស់នូវដំណើរសង្ខារធម៌តាមការណ៍ពិត ( ព . ពុ .)។
-
វិបស្សនាញាណ នាម
ញាណឬប្រាជ្ញាដែលពិចារណាឃើញនូវដំណើរសង្ខារធម៌តាមការណ៍ពិត ( ព . ពុ .)។
-
វិបស្សនាធុរៈ នាម
កិច្ចខាងវិបស្សនា ( ជាធុរៈមួយប្រភេទក្នុងពុទ្ធសាសនាគូគ្នានឹងគន្ថធុរៈ " កិច្ចខាងការសិក្សារៀនទន្ទេញ ")។
-
វិបស្សនាបញ្ញា នាម
( ម . ព . វិបស្សនាញាណ )។
-
វិបស្សនាម័យ គុណនាម
ដែលសម្រេចព្រោះវិបស្សនា ( ព . ពុ .)។
-
វិបស្សិ នាម
( ម . ព . វិបស្ចិត )។
-
វិបស្សិនី នាម
( ម . ព . វិបស្ចិត )។
-
វិបស្សី នាម
( ម . ព . វិបស្ចិត )។
-
វិបាក នាម
ដំណើរចាស់, ទុំ, ឆ្អិន; ការចម្អិន; ការទ្រុឌទ្រោម; ដំណើររលួយ។
-
វិបាកចិត្ត នាម
ចិត្តជាស្នាមគំនូសរបស់កុសលឬអកុសល។
-
វិបាកទាយក នាម
កម្មដែលឱ្យផល។
-
វិបាកទុក្ខ នាម
ទុក្ខដែលកើតអំពីផលបាប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។