វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 788 / 1268
-
វិធិវិរុទ្ធកម្ម នាម
ការខុសបែបបទ, ការមិនចុះបែប។
-
វិធិវិរោធ នាម
( ម . ព . វិធិវិរុទ្ធកម្ម )។
-
វិធិវិសេស នាម
បែបប្លែក, បែបដោយឡែក។ល។បើមិនផ្សំជាមួយនឹងសព្ទដទៃទេប្រើតាមទម្លាប់ជាវិធី។
-
វិធិវ័ត គុណនាម
ដែលមានបែប, ដែលចុះបែប។
-
វិធី នាម
( ម . ព . ពិធីនិងវិធិ )។
-
វិធីកម្លាយ នាម
វិធីមួយនៃការបង្កើតពាក្យចេញពីពាក្យប្ញសឬប្ញសតាមរយៈផ្នត់ឬអព្ភាសបទ
-
វិធីការ នាម
វិធានឬក្បួនក្នុងការបញ្ជូនព័ត៌មាន។
-
វិធីគុណ នាម
ប្រមាណវិធីឬដំណើរការនៃការរកផលគុណនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា «×» ឬ «.»
-
វិធីចែក នាម
ប្រមាណវិធីឬដំណើរការនៃការរកផលចែកនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា «÷», « », « / »
-
វិធីដក នាម
ប្រមាណវិធីឬដំណើរការនៃការរកផលដកនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា « - »។
-
វិធីត្រឡប់ នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធលើកយកពាក្យឆ្លុះគ្នាមកបង្ហាញដើម្បីឱ្យពាក្យទាំងនោះមានន័យសេចក្ដីផ្សេងគ្នា
-
វិធីបូក នាម
ប្រមាណវិធីឬដំណើរការនៃការរកផលបូកនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា «+»។
-
វិធីបំផ្លើស នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធលើកយកពាក្យសម្ដីលើសហួសពីការពិតមកប្រើដើម្បីរៀបរាប់ទិដ្ឋភាពសកម្មភាពអ្វីមួយក្នុងគោលបំណងបង្ហាញហេតុការណ៍ណាមួយធ្វើឱ្យមានកម្រិតខ្ពស់បំផុតឬទាបបំផុតដោយបង្កប់ន័យនិងទាក់ទាញអារម្មណ៍អ្នកអានអ្នកស្ដាប់ឱ្យមានការពិចារណាទៅលើបញ្ហាដែលខ្លួនចង់បង្ហាញ
-
វិធីពង្វាង នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធប្រើដើម្បីពង្វាងដោយមិនប្រើពាក្យឬកន្សោមពាក្យចំៗត្រង់់ៗសម្រាប់សម្គាល់បញ្ញត្តិណាមួយ
-
វិធីសង នាម
ប្រមាណវិធីមួយក្នុងចំណោមប្រមាណវិធីមូលដ្ឋានបួនបែបនៃនព្វន្តដែលយកចំនួនមួយទៅដកនឹងចំនួនមួយទៀត។
-
វិធីសាស្ត្រ នាម
របៀបបច្ចេកទេស
-
វិធីសាស្ត្របង្រៀន នាម
វិធីក្បួនមធ្យោបាយដែលគ្រូបង្រៀនត្រូវអនុវត្តពេលបង្រៀនដើម្បីសម្រេចគោលដៅនៃការរៀនសូត្រ
-
វិធីសាស្រ្ត នាម
របៀបឬបច្ចេកទេសក្នុងការអនុវត្តប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ
-
វិធីសូន្យ នាម
វិធីមួយដែលបង្ហាញយ៉ាងច្បាស់អំពីទម្រង់មូលដ្ឋាននៃភាសាដោយការបង្កើតពាក្យមួយតាមរយៈបន្សំនៃសញ្ញានានា។ដោយសារតែទម្រង់តែមួយគត់របស់វាសញ្ញាទាំងនេះបានលុបចោលទាំងស្រុងនូវខ្លឹមសាររូបធាតុរបស់ខ្លួន។វិធីសូន្យគឺជាវិធីតក្កវិជ្ជាស្ដីពីការបង្កើតគំរូមួយផ្អែកលើការសន្មតទៅតាមសនិទានភាព
-
វិធុរ នាម
( ម . ព . ពិធុរ )។
-
វិធុរបណ្ឌិត នាម
( ម . ព . ពិធុរ )។
-
វិធុរភាព នាម
( ម . ព . ពិធុរភាព )។
-
វិធូបក នាម
អ្នកបក់, អ្នកបក់ផ្លិត។គួរឱ្យយល់ថាពាក្យបក់ក្លាយមកពីវិធូបកនេះដោយលុបវិធូចេញដូចជាឧបាសក, ឧបាសិកាលុបឧ, ឧបាចេញនៅត្រឹមតែបាសក, សិកានេះដែរទេដឹង?។
-
វិធូបនកម្ម នាម
ការបក់, ការបក់ផ្លិត
-
វិធូបិកា នាម
( ម . ព . វិធូបក )។
-
វិនយ នាម
ការដឹកនាំទៅរកផ្លូវល្អ; ច្បាប់, ច្បាប់បញ្ញត្តឬច្បាប់អនុញ្ញាតច្បាប់ប្រដៅឱ្យប្រព្រឹត្តត្រឹមត្រូវ; ច្បាប់ប្រដៅឱ្យសង្រួមកាយវាចាឱ្យត្រឹមត្រូវ; ឱ្យចុះបែបបទ; ឱ្យមានសណ្ដាប់ធ្នាប់ល្អ; ច្បាប់សម្រាប់បព្វជិត
-
វិនយកថា នាម
សម្ដីប្រារព្ធវិន័យ, សម្ដីអាងវិន័យ។
-
វិនយកម្ម នាម
អំពើដែលធ្វើឱ្យគួរតាមវិន័យ; ការធ្វើតាមបែបបទក្នុងវិន័យ។
-
វិនយកិច្ច នាម
កិច្ចក្នុងវិន័យ, កិច្ចតាមវិន័យ, ក្រឹត្យក្នុងវិន័យ, ក្រឹត្យវិន័យ។
-
វិនយកោវិទ នាមគុណនាម
អ្នកឈ្លាសក្នុងវិន័យគឺភិក្ខុអ្នកចេះចាំវិន័យស្ទាត់ទាំងឈ្លាសវៃផង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។