វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 787 / 1268
-
វិទ្យុឆាយាកម្ម នាម
ការបញ្ចាំងឆ្លុះស្រមោលដោយវិទ្យុ, ការថតមើលរូបដោយកាំរស្មីអ៊ិក្ស។
-
វិទ្យុជាតិ នាម
វិទ្យុរបស់ជាតិ, ប៉ុស្តិ៍វិទ្យុផ្សាយសំឡេងសម្រាប់ជាតិ។
-
វិទ្យុត នាម
( ម . ព . វិជ្ជុ )។
-
វិទ្យុទទួលសំឡេង នាម
ប៉ុស្តិ៍វិទ្យុឬប្រដាប់សម្រាប់ទទួលសំឡេងនៃវិទ្យុគមនាគមន៍ឬពីមន្ទីរវិទ្យុផ្សាយសំឡេង។ច្រើនហៅកាត់ខ្លីត្រឹមវិទ្យុ។
-
វិទ្យុទាក់ទង នាម
វិទ្យុតូចម្យ៉ាងដែលអាចយកតាមខ្លួនបានសម្រាប់ប្រើទាក់ទងគ្នា, អាយកូម
-
វិទ្យុទូរទស្សន៍ នាម
វិទ្យុនិងទូរទស្សន៍គឺប្រដាប់ដែលអាចបញ្ជូនឬទទួលទាំងសំឡេងទាំងរូបភាព។ច្រើនហៅកាត់ខ្លីត្រឹមទូរទស្សន៍។
-
វិទ្យុទូរលេខ នាម
ទូរលេខតាមវិទ្យុ, ទូរលេខឥតខ្សែ។ច្រើនហៅកាត់ខ្លីត្រឹមទូរលេខ។
-
វិទ្យុទូរសព្ទ នាម
ទូរសព្ទតាមវិទ្យុ, ទូរសព្ទឥតខ្សែ។ច្រើនហៅកាត់ខ្លីត្រឹមទូរសព្ទ។
-
វិទ្យុបាឋក នាម
អ្នកនិយាយផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង, អ្នកថ្លែងសេចក្ដីតាមវិទ្យុ។
-
វិទ្យុបាឋិកា នាម
( ម . ព . វិទ្យុបាឋក )។
-
វិទ្យុផ្សាយសំឡេង នាម
ការផ្សាយសំឡេងតាមមន្ទីរវិទ្យុឬមន្ទីរវិទ្យុផ្សាយសំឡេងទៅកាន់ទីដទៃ។
-
វិទ្យុព្យាបាល នាម
វិធីសាស្ត្រព្យាបាលជំងឺដោយប្រើកាំរស្មីវិទ្យុសកម្ម
-
វិទ្យុលតា នាម
( ម . ព . វិជ្ជុតា )។
-
វិទ្យុសកម្ម គុណនាម
ដែលប្រកបឬដែលទាក់ទងដោយវិទ្យុសកម្មភាព។
-
វិទ្យុសកម្មភាព នាម
គុណភាពនៃធាតុគីមីអង្គខ្លះ, ដូចជារ៉ាឌ្យោម, អ៊ុយរ៉ាន្យោមជាដើមដែលអាចប្រែក្លាយទៅជាធាតុអង្គដទៃដោយមានទាំងបញ្ចេញនូវរស្មីផ្សេងៗផង។
-
វិទ្យុឧគ្ឃោសនសព្ទ នាម
សូរសព្ទប្រកាសចេញពីមន្ទីរវិទ្យុផ្សាយសំឡេង, សព្ទកងរំពងដែលប្រកាសតាមវិទ្យុ។
-
វិទ្យោត គុណនាម
ដែលរុងរឿង, ភ្លឺ, ព្រោងព្រាត។
-
វិទ្យោតភាព នាម
ភាវៈរុងរឿង, ភាវៈភ្លឺព្រោងព្រាត។
-
វិទ្យោតរស្មី នាម
រស្មីរុងរឿង; រស្មីព្រោងព្រាត។
-
វិទ្រុម នាម
( ម . ព . ពិទ្រុម )។
-
វិទ្វា នាម
កវី, បណ្ឌិត។
-
វិធវា នាម
ស្ត្រីមេម៉ាយ
-
វិធា នាម
វិធី; បែប, បែបយ៉ាង; ប្រការ; មានះ, សេចក្ដីប្រកាន់ខ្លួន។
-
វិធាន នាម
វិធី; បែប, បែបផែន; កិរិយា, អំពើ; ...។
-
វិធានការ នាម
ការមានរបៀបរៀបរយ, របៀបចាត់ការ។
-
វិធិ នាម
ពិធី, បែប, បែបផែន, បែបយ៉ាង, បែបរបៀប; ជោគ។
-
វិធិពិរុទ្ធ គុណនាម
( ម . ព . វិធិវិរុទ្ធ )។
-
វិធិពិសេស នាម
( ម . ព . វិធិវិសេស )។
-
វិធិវន្ត គុណនាម
( ម . ព . វិធិវ័ត )។
-
វិធិវិរុទ្ធ គុណនាម
ដែលខុសបែប, ដែលមិនចុះបែប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។