វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 790 / 1268
-
វិនិការ នាម
សេចក្ដីមើលងាយគេ; ការធ្វើទុក្ខបុកម្នេញគេ; ដំណើរប្រកាន់ទោស, ការចាប់ទោសកំហុសគេ
-
វិនិច្ឆយ នាម
ការពិចារណាដោយល្អិត, ការពិនិត្យមើលឱ្យឃើញពិត; ដំណើរកាត់សង្ស័យ, ការរម្លីងសេចក្ដីឱ្យអស់សង្ស័យ; ការជំនុំជម្រះសេចក្ដី, ការកាត់សេចក្ដី។
-
វិនិច្ឆយដ្ឋាន នាម
សាលាជម្រះក្ដី, សាលាជំនុំក្ដី។
-
វិនិច្ឆយធម៌ នាម
ធម៌សម្រាប់វិនិច្ឆ័យ, ច្បាប់សម្រាប់ជំនុំជម្រះកាត់ក្ដី។
-
វិនិច្ឆយមហាមាត្យ នាម
អមាត្យធំអ្នកសម្រេចការជំនុំក្ដី, សេនាបតីឬរដ្ឋមន្ត្រីក្រសួងនគរបាល។
-
វិនិច្ឆយសភា នាម
( ម . ព . វិនិច្ឆយដ្ឋាន )។
-
វិនិច្ឆយសាលា នាម
( ម . ព . វិនិច្ឆយសភា )។
-
វិនិច្ឆយាមាត្យ នាម
អមាត្យអ្នកជម្រះក្ដី ( ចៅក្រម )។
-
វិនិច្ឆ័យ នាម
( ម . ព . វិនិច្ឆយ )។
-
វិនិទ្រា នាម
ដំណើរបាត់ងុយដេក, ការដេកមិនលក់; ដំណើរដេកអស់ល្បក់ហើយ។
-
វិនិបាត នាម
ការធ្លាក់ចុះ; ការដួល, ការរលំ; ដំណើររលំរលាយ; ការទម្លាយ; វិបត្តិ; សេចក្ដីទុក្ខ, ការរងទុក្ខ, រងលំបាក។
-
វិនិបាតិក នាម
អ្នករងទុក្ខ; អ្នកធ្លាក់ក្នុងអបាយ។
-
វិនិបាតិកសត្វ នាម
សត្វដែលកើតក្នុងអបាយ ( អាបាយិកសត្វ )។
-
វិនិបាតិកាសូរ នាម
អសុរកាយក្នុងពួកវិនិបាតិកសត្វ។
-
វិនិយោគ កិរិយាសព្ទគុណនាម
បោះទុនបណ្ដាក់ទុនដំណើរនៃការប្រើប្រាស់មូលធនក្នុងគោលដៅបង្កើននូវផលចំណេញ
-
វិនិយោគិន នាម
អ្នកវិនិយោគ
-
វិនីត គុណនាម
ដែលបានបង្វឹក, បានហាត់ស្ទាត់ហើយ, ដែលបានបទ; ដែលថ្នឹក, សាំង, ស៊ប់ស៊ាំ។
-
វិនីតចិត្ត នាម
ចិត្តដែលបានទូន្មាន, បានហាត់ថ្នឹក។
-
វិនីតវត្ថុ នាម
រឿងដែលនាំមករៀបរៀង, រឿងដែលស្រង់យកមករៀបរៀងតាមលំដាប់។
-
វិន័យ នាម
( ម . ព . វិនយ )។
-
វិន័យកោវិទ នាមគុណនាម
( ម . ព . វិនយកោវិទ )។
-
វិន័យធម្ម នាម
វិន័យនិងធម៌ឬធម៌ដែលត្រូវតាមវិន័យ។
-
វិន័យធរ នាម
អ្នកទ្រទ្រង់វិន័យ, អ្នកចេះវិន័យ។
-
វិន័យសិក្ខា នាម
ការសិក្សាវិន័យ; សិក្ខាបទក្នុងវិន័យ។
-
វិន្ទ នាម
ការបាន; ការប្រទះ, ការចួប, ការពើបពះ; អ្នកបាន; អ្នកប្រទះ។
-
វិន្ទភាព នាម
ភាវៈបាន; ដំណើរចួប, ប្រទះ, ពើបពះ។
-
វិន្ទុ នាម
( ម . ព . ពិន្ទុ )។
-
វិបក្ខ នាម
ពួកផ្សេង, ពួកខុសគ្នា; បច្ចាមិត្ត។
-
វិបក្ខភាព នាម
ដំណើរខុសពួកគ្នា; ដំណើរជាសត្រូវនឹងគ្នា។
-
វិបក្ស នាម
( ម . ព . វិបក្ខ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។