វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 784 / 1268
-
វិញ្ញាបនា នាម
ការបញ្ជាក់ការអះអាង។
-
វិញ្ញាបនី នាម
វាចាបញ្ជាក់សេចក្ដី, សម្ដីប្រាកដប្រជា; សម្ដីពន្យល់; សេចក្ដីពន្យល់។
-
វិញ្ញាសា នាម
បំណងដើម្បីដឹងឱ្យច្បាស់លាស់, ការពិសោធ, ការល្បងសាកមើលនូវរបស់អ្វីមួយ; ក្រដាសអក្សរផ្ដិតពុម្ពដែលត្រូវពិនិត្យកែ
-
វិញ្ញុជន នាម
អ្នកប្រាជ្ញ។
-
វិញ្ញុបុរស នាម
( ម . ព . វិញ្ញុជន )។
-
វិញ្ញូ គុណនាម
ដែលដឹងហេតុការណ៍ផ្សេងៗ។
-
វិញ្ញូតា នាម
ភាវៈដឹងក្ដី ( ដំណើរដឹងក្ដីនៃកូនក្មេង )។
-
វិញ្ញូភាព នាម
( ម . ព . វិញ្ញូតា )។
-
វិត កិរិយាសព្ទ
( ម . ព . វឹត )។
-
វិតក្ក នាម
សេចក្ដីត្រិះរិះ, ជញ្ជឹង, រំពឹងគិត
-
វិតក្កចរិត គុណនាម
ដែលមានសេចក្ដីត្រិះរិះច្រើនជាចរិត
-
វិតក្ការម្មណ៍ នាម
អារម្មណ៍ដែលប្រកបដោយវិតក្ក។
-
វិតស្តិ នាម
មាត្រាវាស់ប្រវែង១២ធ្នាប់គឺមួយចំអាម។
-
វិតស្តិប្រមាណ នាម
ប្រមាណមួយចំអាម, ប្រហែលមួយចំអាម។
-
វិត្តន្តរាយ នាម
អន្តរាយទ្រព្យ។
-
វិត្តលាភ នាម
ការបានទ្រព្យ។
-
វិត្តវិនាស នាម
ការខូចទ្រព្យ។
-
វិត្តៈ នាម
ទ្រព្យ, សម្បត្តិ។
-
វិត្ថារ គុណនាម
ទូលាយ; រលុង; វែងឆ្ងាយ។
-
វិត្ថារកថា នាម
ពាក្យពិស្តារ។
-
វិត្ថារកម្ម នាម
ការបង្កើនការបន្ថែមការពង្រីកទំហំចំនួនឬបរិមាណ។
-
វិត្ថារនិយម នាម
( ម . ព . វាតទីនិយម )។
-
វិត្ថារន័យ នាម
ន័យពិស្តារ។
-
វិត្ថារន្តរ នាម
រយៈទទឹង, វិសាលភាព, សេរីភាពក្នុងការសម្ដែងសកម្មភាពអ្វីមួយ។
-
វិត្ថារវាទ នាម
ពំនោលពិស្តារ។
-
វិត្ថារិក នាម
បន្ទាត់កាត់ទទឹងខ្សែកាត់ទទឹងបន្ទាត់ពុះ។
-
វិត្ថារីយ គុណនាម
ដែលអាចពង្រីកបាន។
-
វិត្ថារីយភាព នាម
ភាពដែលអាចពង្រីកបាន។
-
វិថី នាម
ផ្លូវផ្លូវថ្នល់ដំណើរគន្លងតម្រាយ
-
វិទត្ថិ នាម
ចំអាម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។