វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 781 / 1268
-
វិច្ឆិកា នាម
ឈ្មោះខែទី១១តាមសុរិយគតិមាន៣០ថ្ងៃនិងរាសីរូបខ្ទួយ។
-
វិច្ឆិកៈ នាម
ខ្ទួយ
-
វិច្ឆិន្ទភាព នាម
ភាពនៃការអាចអនុវត្តបាននៃគម្រោងវិនិយោគទោះបីជាប្រការណាមួយនៃកិច្ចព្រមព្រៀងវិនិយោគនោះមិនអាចអនុវត្តបានក៏ដោយ។
-
វិច្ឆេទ នាម
ការផ្ដាច់ចេញ, ការធ្វើឱ្យដាច់ដោច; ការបំបែកចេញ; ការបំផ្លាញឱ្យខូច។
-
វិច្ឆេទករ នាម
( ម . ព . វិច្ឆេទការី )។
-
វិច្ឆេទការិនី នាម
( ម . ព . វិច្ឆេទការី )។
-
វិច្ឆេទការី នាម
អ្នកធ្វើការផ្ដាច់ចេញ; ...។
-
វិចៗ គុណកិរិយា
ដែលបក់ឬកម្រើកខ្វិចៗឬខ្វើកៗរឿយៗ ( រវិច )
-
វិឆ្ឆេទកម្ម នាម
អំពើផ្ដាច់ផ្ដិល; ...។
-
វិជនដ្ឋាន នាម
ទី, កន្លែង, តំបន់ដែលឥតមនុស្ស; ទីស្ងាត់, រហោឋាន។
-
វិជនស្ថាន នាម
( ម . ព . វិជនដ្ឋាន )។
-
វិជយ នាម
ការឈ្នះវិសេស, ដំណើរឈ្នះស្រេចបាច់ ( ពិជ័យ )។
-
វិជយបដាក នាម
ទង់ជ័យ, ទង់ចម្បាំង។
-
វិជយភូមិ នាម
ទីមានជ័យ, ទីឈ្នះសឹក។
-
វិជយភេរី នាម
ស្គរជ័យ, ស្គរសម្រាប់វាយឱ្យដំណឹងថាឈ្នះសឹកហើយ។
-
វិជយិន គុណនាម
ដែលមានជ័យ។
-
វិជយិនី នាម
( ម . ព . វិជយិន )។
-
វិជយី នាម
ដូចគ្នានឹងវិជយិន។
-
វិជលដ្ឋាន នាម
ទី, តំបន់, កន្លែងដែលឥតទឹក; ទីគោក។
-
វិជាត គុណនាម
ដែលកើតហើយ; ដែលកើតមក។
-
វិជាតកាល នាម
ពេលដែលកើត, ដែលប្រសូត, ដែលសម្រាល។
-
វិជាតទិន នាម
ថ្ងៃកំណើត។
-
វិជាតមាតា នាម
មាតាបង្កើត។
-
វិជាតវេលា នាម
( ម . ព . វិជាតកាល )។
-
វិជាតិ នាម
ដំណើរផ្សេងជាតិគ្នា; ដំណើរផ្សេងបែបគ្នា, ខុសបែបគ្នា។
-
វិជាតិភាព នាម
( ម . ព . វិជាតិ )។
-
វិជាតីយ គុណនាម
ដែលផ្សេងជាតិគ្នា
-
វិជាតីយមនុស្ស គុណនាម
( ម . ព . វិជាតីយ )។
-
វិជិតមារ នាម
( ម . ព . ពិជិតមារ )។
-
វិជិតរដ្ឋ នាម
( ម . ព . ពិជិតរដ្ឋ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។