វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 782 / 1268
-
វិជិតរាជ្យ នាម
រាជ្យដែលបានមកដោយការច្បាំងឈ្នះ, រាជ្យដែលឥតមានខ្មាំងសត្រូវណាមកផ្ចាញ់យកបាន។
-
វិជិតរាស្ត្រ នាម
( ម . ព . ពិជិតរាស្ត្រ )។
-
វិជ័យ នាម
( ម . ព . វិជយ )។
-
វិជ្ជមាន គុណនាម
ដែលកំពុងមាននៅឡើយ, ធរមាន។
-
វិជ្ជមាននិយម នាម
ប្រព័ន្ធគំនិតទស្សនវិជ្ជាដែលបង្កើតឡើងដោយទស្សនវិទូបារាំងអូហ្គូសកុងប៉ុន្តែឫសគល់របស់វាចេញមកពីហ្វ្រង់ស៊ីសបេខឹន។ស្មារតីរួមរបស់វិជ្ជមាននិយមគឺទស្សនវិជ្ជាគួរតែផ្តោតការយកចិត្តទុកដាក់តែទៅលើអ្វីដែលបទពិសោធផ្តល់ឱ្យជាក់ស្តែងនិងគួរតែចៀសវាងពីការគិតបែបសន្មតដែលទៅហួសពីបទពិសោធ
-
វិជ្ជមានប្បញ្ញត្តិ នាម
( ម . ព . ច្បាប់វិជ្ជមាន )។
-
វិជ្ជា នាម
សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ; វេទមន្ត, មន្តអាគម
-
វិជ្ជាករ នាម
អ្នកបង្កើតវិជ្ជា; អ្នកចេះ។
-
វិជ្ជាកាម នាម
អ្នកប្រាថ្នាចំណេះ; អ្នកដែលកំពុងរៀនឱ្យចេះតទៅទៀត។
-
វិជ្ជាការ នាម
ដូចគ្នានឹងវិជ្ជាករឬវិទ្យាករ។
-
វិជ្ជាកូដ នាម
កំពូលវិជ្ជា, ចំណេះថ្នាក់ខ្ពស់បំផុត។
-
វិជ្ជាកោដ្ឋ នាម
ឃ្លាំងចំណេះ ( មន្ទីរដាក់គម្ពីរ, សាស្ត្រា, ក្បួន, ច្បាប់ )។
-
វិជ្ជាគរុ នាម
គ្រូបង្រៀនវិជ្ជា។
-
វិជ្ជាគវេសិនី នាម
( ម . ព . វិជ្ជាគវេសី )។
-
វិជ្ជាគវេសី នាម
អ្នកស្វែងចំណេះ។
-
វិជ្ជាគារ នាម
រោងរៀនឬសាលារៀន។
-
វិជ្ជាចារ្យ នាម
គ្រូបង្រៀនចំណេះ, គ្រូបង្រៀនវិជ្ជាដល់សិស្សទាំងឡាយ។
-
វិជ្ជាជីវៈ នាម
មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត
-
វិជ្ជាឋាន នាម
ទីតាំងនៃវិជ្ជា, គ្រឹះស្ថានជាទីស្រាវជ្រាវរិះរកខាងវិទ្យាសាស្ត្រឬជាទីសម្រាប់សិក្សារៀនសូត្រនូវចំណេះវិជ្ជាផ្សេងៗ។
-
វិជ្ជាទាន នាម
ការឱ្យចំណេះ, ការបង្រៀនវិជ្ជា។
-
វិជ្ជាទាយក នាម
អ្នកឱ្យចំណេះ, អ្នកបង្រៀនវិជ្ជា។
-
វិជ្ជាទាយិកា នាម
( ម . ព . វិជ្ជាទាយក )។
-
វិជ្ជាធន នាម
វិជ្ជាដែលទុកជាទ្រព្យ។
-
វិជ្ជាធនី នាម
អ្នកមានវិជ្ជាជាទ្រព្យ។
-
វិជ្ជាធរ នាម
( ដូចគ្នានឹងពិទ្យាធរដែរ )។
-
វិជ្ជាធរី នាម
ស្ត្រីអ្នកមានវិជ្ជា; ទេវតាអ្នកប្រសិទ្ធីវិជ្ជា។
-
វិជ្ជាធារិណី នាម
( ម . ព . ពិទ្យាធរ )។
-
វិជ្ជាផល នាម
ផលប្រយោជន៍ដែលបានអំពីវិជ្ជា។
-
វិជ្ជាពល នាម
កម្លាំងរបស់វិជ្ជា។
-
វិជ្ជាភូមិ នាម
ថ្នាក់វិជ្ជា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។