វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 779 / 1268
-
វិឃាសាទិកា នាម
( ម . ព . វិឃាសាទា )។
-
វិឃាសាហារ នាម
អាហារដែលសេសសល់ពីគេ, អាហារដែល
-
វិឃ្នភាព នាម
ដំណើរទើសទាក់, ការទាក់ដំណើរ, ការទាស់ផ្លូវទាស់ដំណើរ, ការជំទាស់, ដំណើរជាប់ជំពាក់ដោយហេតុឬដោយកិច្ចណាមួយ, ឧបសគ្គ
-
វិឃ្នេស នាម
នាមរបស់ព្រះមួយអង្គ, ខ្លួនជាមនុស្សសីសៈជាដំរី, ជាបុត្ររបស់ព្រះឥសូរ, មាននិយាយក្នុងសាសនាព្រាហ្មណ៍ហៅព្រះវិឃ្នេស ( ខ្មែរច្រើនហៅព្រះគណេសឬហៅក្លាយជាព្រះភឃ្នេស )។
-
វិឃ្នេស្វរៈ នាម
( ម . ព . វិឃ្នេស )។
-
វិឃ្រភាព នាម
សេចក្ដីអន្តរាយ; ការខូចវិនាស; ដំណើរខាតបង់។
-
វិងស៊ុង កិរិយាសព្ទ
វង្វេងវិលវល់ភ័ន្តស្មារតី
-
វិច កិរិយាសព្ទ
ត្បាញត្រឡប់ចុងភ្ជិតមុខចូលមកវិញ
-
វិចក្ខណ គុណនាម
ដែលឃើញច្បាស់, ដឹងច្បាស់, ឈ្លាសវៃ។
-
វិចក្ខណបុរស នាម
បុរសអ្នកឈ្លាសវៃ, អ្នកប្រាជ្ញ។
-
វិចក្ខណប្បញ្ញា នាម
ប្រាជ្ញាឈ្លាស, ប្រាជ្ញាវាងវៃ
-
វិចក្ខុ គុណនាម
ដែលខូចភ្នែក ( ខ្វាក់ )។
-
វិចក្សណ គុណនាម
( ម . ព . វិចក្ខណ )។
-
វិចក្សុ គុណនាម
( ម . ព . វិចក្ខុ )។
-
វិចចិត្ត កិរិយាសព្ទ
( ព . ប្រ .) ត្រឡប់ចិត្តភ្នកគិតធ្វើអាក្រក់ទៅរក។
-
វិចន្ទ្រ គុណនាម
ដែលឥតព្រះចន្ទ្រ ( យប់ងងឹត, រាត្រីខែដាច់ ) សម្រាប់ពាក្យកាព្យ
-
វិចយ នាម
ការពិចារណា; ការជ្រើសរើស; សេចក្ដីគ្នេរគ្នាន់; ការគន់រក; ការសម្អិតសម្អាត, ការផ្ចិតផ្ចង់, សម្រិតសម្រាំង។
-
វិចយការណ៍ នាម
( ម . ព . វិចយហេតុ )។
-
វិចយទាន នាម
ទានដែលគេឱ្យដោយសេចក្ដីពិចារណា; ការពិចារណារួចទើបឱ្យ។
-
វិចយហេតុ នាម
ហេតុឬដំណើរដែលពិចារណាឃើញ។
-
វិចល គុណនាម
ដែលកម្រើក, កក្រើក, ឃ្លាតចាកទី; ដែលញាប់ញ័រ, ចំប្រប់, រន្ធត់
-
វិចលភាព នាម
ភាពនៃការកម្រើក។
-
វិចលហេតុ នាម
ហេតុនៃការកម្រើក។
-
វិចលាចល គុណនាមនាម
ដែលកក្រើករំពើកខ្លាំង; ដំណើរកក្រើករំពើកខ្លាំង, ចំប្រប់ខ្លាំង; ដំណើរជ្រួលច្របល់, ជ្រួលជ្រើម, ជ្រួលច្រាល់។
-
វិចារ នាម
ការពិចារណា; ការត្រួតត្រា; ការដើរចរច្រប់។
-
វិចារកៈ នាម
អ្នកពិនិត្យសេចក្ដីខុសត្រូវ; អ្នកពិភាក្សាសេចក្ដី, អ្នកជម្រះក្ដី, ចៅក្រម។
-
វិចារណកថា នាម
ពាក្យសម្ដីប្រកបដោយហេតុគួរត្រិះរិះ, ការថ្លែងបរិយាយអំពីហេតុការណ៍ដែលគួរពិចារណាឱ្យល្អិតល្អន់។
-
វិចារណកម្ម នាម
ការវិភាគពិចារណាដោយសមហេតុផលក្នុងការសម្រេចចិត្តលើអ្វីមួយប្រកបដោយប្រសិទ្ធផល
-
វិចារណញ្ញាណ នាម
ញាណឬប្រាជ្ញាជាគ្រឿងត្រិះរិះរាវរកហេតុផលឱ្យឃើញច្បាស់ឬឱ្យស្គាល់ខុសត្រូវ
-
វិចារណ៍ នាម
ការពិចារណា, ការរិះរេ, ការរំពឹងរកហេតុ, រកទំនង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។