វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 780 / 1268
-
វិចារប្បញ្ញា នាម
ប្រាជ្ញាដែលផុលផុសឡើងព្រោះការពិចារណា; ប្រាជ្ញាសម្រាប់ពិចារណា។
-
វិចារវិទូ នាម
អ្នកប្រាជ្ញខាងការពិចារណាជជែកវែកញែករកហេតុរកផល។
-
វិចារវិទ្យា នាម
វិធីនៃការស្វែងរកអ្វីដែលពិតដោយពិចារណាលើទ្រឹស្ដីនៃគំនិតជំទាស់គ្នា
-
វិចារិកា នាម
( ម . ព . វិចារកៈ )។
-
វិចិកិច្ឆា កិរិយាសព្ទ
( រ . ស .) សង្ស័យ
-
វិចិកិច្ឆាសម្បយុត្ត នាម
ចិត្តដែលប្រកបដោយវិចិកិច្ឆា។
-
វិចិត្តកម្ម នាម
ការងារដែលគេប្រកបក្នុងការរចនា, ក្នុងការច្នៃឱ្យល្អវិសេសឡើង។
-
វិចិត្តការ នាម
កិច្ចការក្នុងការរំលេចពណ៌, លំអ, កែច្នៃ, កិច្ចការក្នុងការវិចិត្តឱ្យល្អវិសេស។
-
វិចិត្តការ្យ នាម
ដូចគ្នានឹងវិចិត្តការ។
-
វិចិត្តភណ្ឌ នាម
គ្រឿងប្រដាប់ប្រើប្រាស់ដែលលំអដោយរចនាក្បាច់ក្បូរឬពណ៌ផ្សេងៗ។
-
វិចិត្រ គុណនាម
( ម . ព . ពិចិត្រ )។
-
វិចិត្រកម្ម នាម
សិល្បៈគូររូបផាត់ពណ៌
-
វិចិត្រករ នាម
អ្នកដែលមានទេពកោសល្យចំណេះជំនាញខាងគូរឆ្លាក់រចនាជាដើម
-
វិចិត្រការិនី នាម
( ម . ព . វិចិត្រករ )។
-
វិចិត្រការ្យ នាម
ដូចគ្នានឹងវិចិត្តការ។
-
វិចិត្រសាល នាម
បន្ទប់ឬអគារសម្រាប់ការតាំងបង្ហាញស្នាដៃសិល្បៈ
-
វិចិត្រសិល្បៈ នាម
ទម្រង់ផ្សេងៗនៃសិល្បៈដែលផ្ដោតជាសំខាន់លើសោភណភាពដូចជាវិចិត្រកម្មចម្លាក់អក្សរសិល្ប៍តន្រ្តីរបាំល្ខោននិងស្ថាបត្យកម្ម។
-
វិចិន្តា នាម
ការនឹកឃើញផ្សេងៗ, ការនឹកផ្ដេសផ្ដាស; សេចក្ដីរវើរវាយចិត្ត; សេចក្ដីអផ្សុក
-
វិចេយ្យទាន នាម
ការពិចារណារួចទើបឱ្យ ( ដូចគ្នានឹងវិចយទានដែរ )។
-
វិចេស្ដន នាម
ការកម្រើក, ដំណើរឬលំនាំដែលងាក, បែររេនៃសរីរាវយវៈមានដៃជើងជាដើម; ការធ្វើឫកពា, ការសម្ដែងឫកឱ្យឃើញប្លែកខុសប្រក្រតី។
-
វិច័យ នាម
( ម . ព . វិចយ )។
-
វិច្ឆន្ទគ្រឹះ នាម
ផ្ទះមានជាន់មានថ្នាក់ច្រើន, ផ្ទះច្រើនជាន់។
-
វិច្ឆាយ គុណនាម
ដែលឥតស្រមោល; ដែលឥតពន្លឺ; ស្រអាប់; ស្លក់; ស្លាំង, ស្លេកស្លាំង។
-
វិច្ឆាយតា នាម
( ម . ព . វិច្ឆាយភាព )។
-
វិច្ឆាយព័ណ៌ នាម
សម្បុរស្រអាប់; សម្បុរស្លាំង។
-
វិច្ឆាយភាព នាម
ភាពស្លាំងឬស្លក់, ស្រអាប់។
-
វិច្ឆាយមុខ នាម
មុខស្លក់; មុខស្លាំង; មុខក្រៀម។
-
វិច្ឆាយរូប នាម
រូបប្រដឺតប្រដក់ស្លក់ស្លាំង, រូបអាក្រក់។
-
វិច្ឆាយវណ្ណ នាម
( ម . ព . វិច្ឆាយព័ណ៌ )។
-
វិច្ឆិករាសី នាម
( ម . ព . វិច្ឆិកៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។