វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 783 / 1268
-
វិជ្ជាមទៈ គុណនាម
ដែលស្រវឹងចំណេះ, ដែលក្អេងក្អាង, ឆ្មើងឆ្មៃព្រោះអាងចំណេះ
-
វិជ្ជាមន្ទីរ នាម
រោងរៀន។
-
វិជ្ជាម័ទ នាម
( ម . ព . វិជ្ជាមទៈ )។
-
វិជ្ជាម័យ គុណនាម
ដែលសម្រេចអំពីវិជ្ជា។
-
វិជ្ជាលាភ នាម
ការបានវិជ្ជា, ការសម្រេចចំណេះ។
-
វិជ្ជាល័យ នាម
សាលារៀន, រោងរៀន។
-
វិជ្ជាសមោធាននិយម នាម
ការសិក្សាអំពីប្រព័ន្ធចំណេះដឹងដែលប្រមូលផ្ដុំគ្រប់ផ្នែក, វិជ្ជាសព្វវចនាធិប្បាយនិយម។
-
វិជ្ជាហាត់ប្រាណ
វិជ្ជាមានបែបបទផ្សេងៗឱ្យហាត់ប្រាណ។
-
វិជ្ជាហីនភាព នាម
ការខ្សត់វិជ្ជា; ដំណើរឥតវិជ្ជា។
-
វិជ្ជុ នាម
ផ្លេកបន្ទោរ, មហារីក។
-
វិជ្ជុតា នាម
ខ្សែផ្លេកបន្ទោរ, រស្មីផ្លេកបន្ទោរ។
-
វិជ្ជុមាលា នាម
ខ្សែផ្លេកបន្ទោរគឺពន្លឺផ្លេកបន្ទោរដែលដាលច្រវាត់។
-
វិជ្ជុលតា នាម
( ម . ព . វិជ្ជុតា )។
-
វិជ្ជោត គុណនាមនាម
( ម . ព . វិទ្យោត )។
-
វិជ្ជោតភាព នាម
( ម . ព . វិទ្យោតភាព )។
-
វិជ្ជោតរង្សី នាម
( ម . ព . វិទ្យោតរស្មី )។
-
វិជ្ឈកោណ នាម
អង្កត់ឬបន្ទាត់ត្រង់ពុះកាត់ផ្ទៃកោណដោយភ្ជាប់មុំដែលប្រឈមគ្នាពីរច្រើនហៅថាអង្កត់ទ្រូង។
-
វិជ្ឈមាត្រ នាម
អង្កត់ឬបន្ទាត់ត្រង់ពុះកាត់រង្វង់ត្រង់ផ្ចិតច្រើនហៅថាអង្កត់ផ្ចិត។
-
វិជ្ឈលេខ នាម
គំនូសដែលបង្ហាញពីស្ថិតិនៃអ្វីមួយច្រើនហៅថាដ្យាក្រាម។
-
វិញ គុណកិរិយា
ទៀត; ដូចដែល
-
វិញទៀត គុណកិរិយា
ថែមទៀត, ម្ដងទៀត, ដដែលទៀត។
-
វិញ្ញត្តិ នាម
ការសូម, ការស្រែកសូម; ការជម្រាប, ការផ្ដៀង; ដំណើរថ្លែងការណ៍, សេចក្ដីរាយការណ៍។
-
វិញ្ញត្តិកថា នាម
សម្ដីស្រែកសូម; សម្ដីថ្លែងការណ៍ ...។
-
វិញ្ញត្តិកម្ម នាម
អំពើឬការស្រែកសូម; ...។
-
វិញ្ញត្តិវប្បធម៌ នាម
ការបង្ហាញឬការសម្ដែងដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗរបស់ក្រុមមនុស្សនិងសង្គមហើយមានបង្កប់ខ្លឹមសារវប្បធម៌។
-
វិញ្ញាណ នាម
ធម្មជាតិដឹងច្បាស់នូវអារម្មណ៍ ( ចិត្ត )។
-
វិញ្ញាណកទ្រព្យ នាម
ទ្រព្យមានវិញ្ញាណ
-
វិញ្ញាណក្ខន្ធ នាម
កងវិញ្ញាណ ( ពួកចិត្ត ) ដែលរាប់បញ្ចូលក្នុងខន្ធ៥។
-
វិញ្ញាតកម្ម នាម
ការបានដឹងជាក់; ការបញ្ជាក់សេចក្ដីឱ្យដឹងច្បាស់; អំពើដែលធ្វើដោយសេចក្ដីដឹងច្បាស់; ការក្លែងធ្វើ។
-
វិញ្ញាបនបត្រ នាម
សំបុត្របញ្ជាក់, លិខិតបញ្ជាក់សេចក្ដី; លិខិតរបស់អ្នករាជការមានសមត្ថកិច្ចដែលបញ្ជាក់រឿងអ្វីមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។