វិធីបំផ្លើស
អត្ថន័យ
-
1
នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធលើកយកពាក្យសម្ដីលើសហួសពីការពិតមកប្រើដើម្បីរៀបរាប់ទិដ្ឋភាពសកម្មភាពអ្វីមួយក្នុងគោលបំណងបង្ហាញហេតុការណ៍ណាមួយធ្វើឱ្យមានកម្រិតខ្ពស់បំផុតឬទាបបំផុតដោយបង្កប់ន័យនិងទាក់ទាញអារម្មណ៍អ្នកអានអ្នកស្ដាប់ឱ្យមានការពិចារណាទៅលើបញ្ហាដែលខ្លួនចង់បង្ហាញ
ឧទាហរណ៍ ឧទាហរណ៍មួយនៃវិធីបំផ្លើស៖អកទោចទួញយំតាមដងព្រៃភ្នំឃើញភាពទារុណមនុស្សស្លាប់គរច្រើនកើនហួសបូកគុណរុយមូសញាក់គ្រុនខ្លាចខ្មោចមនុស្សលង។ (កំណាព្យមើលផែនដីខ្មែរសម័យប៉ុលពតអៀងសារីស្នាដៃជួនម៉េន)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)