វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 804 / 1268
-
វិហង្គវាហនៈ នាម
( ម . ព . វិហង្គពាហនៈ )។
-
វិហង្គសត្វ នាម
បក្សី, ពួកបក្សី ( ទួទៅ )។
-
វិហា នាម
ឋានសួគ៌; អាកាស។
-
វិហារ នាម
ការនៅ, ការនៅអាស្រ័យ។
-
វិហារកម្ម នាម
ការសាងវត្ត; ការធ្វើវិហារ។
-
វិហារកាល នាម
( ម . ព . វិហារមាស )។
-
វិហារកីឡា នាម
ល្បែងកំសាន្តចិត្ត, ការលេងកំសាន្តអារម្មណ៍។
-
វិហារក្រីឌា នាម
( ម . ព . វិហារកីឡា )។
-
វិហារដ្ឋាន នាម
ទីសម្រាប់ឈប់សម្រាកកំសាន្តសប្បាយ ( ដូចយ៉ាងទីសម្រាប់ពួកសិស្សឈប់សម្រាកកំសាន្តក្នុងចន្លោះម៉ោងរៀនជាដើម )។
-
វិហារទិន នាម
ថ្ងៃឈប់សម្រាក។
-
វិហារទេស នាម
( ម . ព . វិហារដ្ឋាន )។
-
វិហារធម៌ នាម
ធម៌ឬសភាវៈជាទីសម្រាកចិត្ត; ឈាន, សមាបត្តិ។
-
វិហារបព៌ត នាម
ភ្នំសម្រាប់កំសាន្តសប្បាយ។
-
វិហារបាល នាម
អ្នករក្សាទីវត្ត, អ្នកអ្នកថែវត្ត។
-
វិហារបាលិនី នាម
ស្ត្រីអ្នកថែទីវត្ត; ដូនជីឬយាយជី។
-
វិហារភណ្ឌ នាម
របស់សម្រាប់កុដិធំ; របស់សម្រាប់វត្ត, ទ្រព្យវត្ត ( ទ្រព្យសង្ឃ )។
-
វិហារភូមិ នាម
( ម . ព . វិហារដ្ឋាន )។
-
វិហារមហកម្ម នាម
បុណ្យឆ្លងវត្ត; ឬបុណ្យឆ្លងវិហារ។
-
វិហារមាស នាម
ខែឬពេល, ឧកាសដែលឈប់សម្រាកមិនធ្វើការឬមិនចូលសាលារៀន ( វិស្សមមាស, វិស្សមកាល, វិស្សមោកាស )។
-
វិហារយាត្រា នាម
ការដើរលេងសប្បាយ, ការដើរលេងកំសាន្តចិត្តឬរំហើយខ្លួន។
-
វិហារវត្ថុ នាម
អ្វីៗដែលមាននៅក្នុងទីវត្តមានដើមឈើ, ដំណាំជាដើម។
-
វិហារវិឃាសាទ នាម
អ្នកបរិភោគបាយដែលក្នុងវត្ត ( អ្នកស៊ីបាយវត្ត )។
-
វិហារវិឃាសាទិកា នាម
( ម . ព . វិហារវិឃាសាទ )។
-
វិហារវ័ន នាម
ព្រៃសម្រាប់កំសាន្តសប្បាយ, ឧទ្យាន។
-
វិហារស្ថាន នាម
( ម . ព . វិហារដ្ឋាន )។
-
វិហារោកាស នាម
( ម . ព . វិហារកាល )។
-
វិហារៈ នាម
ការនៅ, ការនៅដោយសប្បាយ; ការដើរលេង, ការដើរកំសាន្តសប្បាយ; ការសម្រួលអារម្មណ៍ឱ្យគេចផុតចាកកង្វល់។
-
វិហិង្សា នាម
សេចក្ដីបៀតបៀន, ការធ្វើឱ្យគេបានសេចក្ដីទុក្ខពិបាក, ការធ្វើទុក្ខបុកម្នេញគេ។
-
វិហឹសា នាម
( ម . ព . វិហិង្សា )។
-
វិហេឋការ នាម
ការបៀតបៀនការធ្វើទុក្ខបុកម្នេញ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។