វឹង
គុណកិរិយាឧទានសព្ទ
អត្ថន័យ (2)
-
1
គុណកិរិយា
វិញ, វិញទៀត; ភ្លាម
ឧទាហរណ៍ វឹងខ្មី, វឹងរ៉ា, វឹងស្នង (ព.កា.) ខ្ញុំឥតទីពឹងសូមបងវិលវឹងឱ្យរួសរាន់រ៉ាទោះបានអ្វីក្ដីពុំបានក្ដីណាសូមបងយាត្រាវិលឆាប់កុំខាន។ឪគាត់បានប្រាប់ថាឱ្យប្រញាប់វិលវិញឱ្យបានត្រូវកុំបង្អង់ឱ្យខកឱ្យខានត្រូវតែឱ្យបានត្រឡប់វឹងស្នង។
-
2
ឧទានសព្ទ
សូរឮដោយចោលឬគ្រវែងពេញកម្លាំងដៃ
ឧទាហរណ៍ ចោលវឹង, ចោលដុំដីឮសូរវឹង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)