វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 766 / 1268
-
វយ័ស្យ គុណនាម
( ម . ព . វសយ្យ )។
-
វយ័ស្យា នាម
( ម . ព . វយស្យ )។
-
វរ កិរិយាសព្ទគុណនាមនាម
ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម, ...។
-
វរគុណ នាម
គុណដ៏ប្រសើរ, គុណគាប់។
-
វរចក្រ នាម
ចក្រដ៏ប្រសើរ។
-
វរចិត្ត នាម
ចិត្តដែលទញ់ទាល់, វឹកវរក្នុងផ្លូវចិត្ត។
-
វរជន នាម
ជនប្រសើរ។
-
វរជ័យ នាម
ជម្នះដ៏ប្រសើរ។
-
វរញ្ញូ នាម
អ្នកដឹងធម៌ដ៏ប្រសើរ ( ព្រះពុទ្ធ )
-
វរតនូ នាម
ស្ត្រីល្អឆ្នើម។
-
វរទាន នាម
ការឱ្យពរ; ការឱ្យរង្វាន់។
-
វរនាថ នាម
ពំនាក់ដ៏ប្រសើរ។
-
វរនារី នាម
( ម . ព . វរតនូ )។
-
វរនាវី នាម
ឋានន្តរសក្ដិនាយទាហានជាន់ខ្ពស់ជើងទឹកតាមលំដាប់ចាប់ពីវរនាវីត្រីដល់វរនាវីឯក។
-
វរនាវីត្រី នាម
ឋានន្តរសក្ដិនាយទាហានជាន់ខ្ពស់ជើងទឹកបន្ទាប់ពីវរនាវីទោ ( សក្ដិបួន )។
-
វរនាវីទោ នាម
ឋានន្តរសក្ដិនាយទាហានជាន់ខ្ពស់ជើងទឹកនៅត្រង់ចន្លោះវរនាវីត្រីនិងវរនាវីឯក ( សក្ដិបួនកន្លះ )។
-
វរនាវីឯក នាម
ឋានន្តរសក្ដិនាយទាហានជាន់ខ្ពស់ជើងទឹកខ្ពស់ផុតក្នុងថ្នាក់វរនាវី ( សក្ដិប្រាំ )។
-
វរបិតា នាម
បិតាប្រសើរ ( បិតាក្សត្រិយ៍ )
-
វរបុរស នាម
បុរសប្រសើរ, ប្រុសថ្លៃ។
-
វរមន្ត្រី នាម
មន្ត្រីប្រសើរ; ខ្មែរប្រើជាថ្នាក់ឋានន្តរនៃមន្ត្រីជាន់ខ្ពស់ផ្នែករដ្ឋបាល, នៅត្រង់ចន្លោះថ្នាក់អនុមន្ត្រីនិងឧត្តមមន្ត្រី។
-
វរមាតា នាម
មាតាប្រសើរ ( មាតាក្សត្រិយ៍ )
-
វរមិត្ត នាម
មិត្រប្រសើរ។
-
វរមិត្រ នាម
( ម . ព . វរមិត្ត )។
-
វរយោសិត នាម
ស្ត្រីមានរូបល្អ, នាងឆើតឆោម, ស្រីថ្លៃ។
-
វររាជ នាម
ស្តេចប្រសើរ។
-
វរលក្ខណ៍ គុណនាម
លក្ខណៈដ៏ប្រសើរ; ដែលមានលក្ខណៈដ៏ប្រសើរ។
-
វរលញ្ឆករ នាម
ត្រាដ៏ប្រសើរ ( ព្រះរាជមុទ្រា )
-
វរវង្ស នាម
វង្សដ៏ប្រសើរ; ដែលមានវង្សខ្ពង់ខ្ពស់។
-
វរវណ្ណិនី នាម
ស្ត្រីមានសម្បុរល្អ, នាងឆើតឆោមឬនាងឆោមឆាយ។
-
វរវន្ទា កិរិយាសព្ទ
ថ្វាយបង្គំ, សំពះ, គំនាប់, គោរពដ៏ប្រសើរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។