វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 767 / 1268
-
វរវឹក កិរិយាសព្ទ
ច្របូកច្របល់; ធ្វើឲ្យច្រឡំបល់, ឲ្យទាស់ការ។
-
វរវឹកទទឹកស្ងួត
( ព . ប្រ .) ច្របូកច្របល់ដូចគេយករបស់ទទឹកដាក់លាយនឹងរបស់ស្ងួត ( ព . សា .)
-
វរវុឌ្ឍិ នាម
( ម . ព . វុឌ្ឍិពរ )។
-
វរវៀងជ័យ នាម
( ម . ព . វៀងជ័យ )។
-
វរសេនិយ នាម
ឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់ចាប់ពីសក្ដិ៤ឡើងទៅ។
-
វរសេនីយ៍ នាម
( ម . ព . វរសេនិយ )។
-
វរសេនីយ៍ត្រី នាម
ឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់បន្ទាប់ពីវរសេនីយ៍ទោ, សក្ដិ៤។
-
វរសេនីយ៍ទោ នាម
ឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់នៅត្រង់ចន្លោះវរសេនីយ៍ត្រីនិងវរសេនីយ៍ឯក, សក្ដិ៤កន្លះ។
-
វរសេនីយ៍ឯក នាម
ឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់, ខ្ពស់ផុតក្នុងថ្នាក់វរសេនីយ៍, សក្ដិ៥។
-
វរហើយ នាម
ទាស់ហើយ!។
-
វរាសនៈ នាម
អាសនៈដ៏ខ្ពង់ខ្ពស់, ទីអង្គុយឬកន្លែងអង្គុយដ៏ប្រសើរខ្ពង់ខ្ពស់។
-
វរុណ នាម
នាមទេវតាជាម្ចាស់ទឹកឬម្ចាស់សមុទ្រ, ចួនកាលហៅថាសិន្ធុបតី; ឬនាមទេវតាអ្នកបង្អុរភ្លៀង; ខ្មែរច្រើនហៅសំដៅចំពោះនាមទេវតាអ្នកបង្អុរភ្លៀងនុះដែរឬសំដៅសេចក្ដីថា " ភ្លៀង; ទឹក; មហាសមុទ្រ "
-
វរុណាទ្យិ នាម
ពន្លឺដែលចេញអំពីកាយរបស់ទេវតាអ្នកបង្អុរភ្លៀងដែលខ្មែរពោលហៅព្រះពិរុណ ( ទឹកភ្លៀង )។
-
វរោកាស
ឱកាសស្រួល។
-
វរោចន៍ នាម
( ម . ព . វិរោចនៈ )។
-
វរោត្តម គុណនាម
ឧត្តមថ្លៃថ្លា, ប្រសើរខ្ពង់ខ្ពស់។
-
វរៈ គុណនាម
( ម . ព . វរ )។
-
វរ្មិត នាម
( ម . ព . វម្មិត )។
-
វរ្ម័ន នាម
ក្រោះ, អាវក្រោះ។
-
វលាហក នាម
មេឃ; ពពក, ពពកខាប់; ភ្លៀង។
-
វលី នាម
ស្បែកដែលជ្រិតជ្រីវ, ដែលជ្រួញ; ផ្នត់; ផ្នត់ពោះ; ផ្នត់ថ្ងាស
-
វលីមុខ នាម
ស្វា
-
វលុកា នាម
( ម . ព . ពាលុកា )។
-
វល់ គុណនាម
ដែលហូរឬបក់កួចវិលត្រឡប់
-
វល័យ នាម
កង; កងដៃឬកងជើង
-
វល្មីកិ នាម
( ម . ព . វាល្មីកៈ )។
-
វល្លភភាព នាម
ភាវៈស្និទ្ធស្នាល; ការគាប់គួរ។
-
វល្លភមិត្ត នាម
មិត្រយ៉ាងស្និទ្ធ, មិនទំនុកទុកចិត្តស្មើខ្លួនមួយ។
-
វល្លភមិត្រ នាម
( ម . ព . វល្លភមិត្ត )។
-
វល្លភា នាម
ភរិយា, ភរិយាដែលស្វាមីស្រឡាញ់ទុកចិត្តឥតរង្កៀស, ភរិយាគាប់គួរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។