វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 765 / 1268
-
វប្បការិកា នាម
( ម . ព . វប្បករ )។
-
វប្បការិនី នាម
( ម . ព . វប្បករ )។
-
វប្បការី នាម
( ម . ព . វប្បករ )។
-
វប្បកាល នាម
កាលឬសម័យដែលត្រូវសាបព្រោះ។
-
វប្បកិច្ច នាម
( ម . ព . វប្បកម្ម )។
-
វប្បក្ខេត្ត នាម
ថ្នាល; ស្រែពង្រោះ។
-
វប្បដ្ឋាន នាម
ទីសម្រាប់សាបព្រោះ ( ដូចគ្នានឹងវប្បក្ខេត្តដែរ )។
-
វប្បធម៌ នាម
ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឱ្យបានលូតលាស់ចម្រើនដោយវិទ្យាសាស្ត្រឬដោយសិល្បៈផ្សេងៗជាដើម។
-
វប្បមង្គល នាម
មង្គលសាបព្រោះ; មង្គលច្រត់ព្រះនង្គ័ល។
-
វប្បរដូវ នាម
រដូវសាបព្រោះ
-
វប្បសម័យ នាម
( ម . ព . វប្បកាល )។
-
វប្រ នាម
( ម . ព . វប្ប )។
-
វប្រក្រឹត្យ នាម
( ម . ព . វប្បកិច្ច )។
-
វប្រក្សេត្រ នាម
( ម . ព . វប្បក្ខេត្ត )។
-
វប្រមង្គល នាម
( ម . ព . វប្បមង្គល )។
-
វប្ររដូវ នាម
( ម . ព . វប្បរដូវ )។
-
វប្រស្ថាន នាម
( ម . ព . វប្បដ្ឋាន )។
-
វមរោគ នាម
រោគក្អួត, រោគចង្អោរ។
-
វម្មិត នាម
ទាហានពាក់ក្រោះ
-
វយ នាម
អាយុ, កំណត់អាយុ; ដំណើរសូន្យទៅខាងក្រោយលឿនកើនទៅខាងមុខ ( នៃអាយុ )
-
វយជន នាម
ជនចាស់។
-
វយបត្តិ នាម
ដំណើរពេញវ័យ, ដំណើរពេញវ័យអាចបន្តពូជបាន។
-
វយវឌ្ឍនាការ នាម
អាការចម្រើនតាមលំដាប់វ័យគឺតាំងពីប្រសូតមករហូតដល់ចម្រើនធំខ្លួនរៀងទៅដល់ចាស់
-
វយស្ថ គុណនាម
ដែលកំពុងពេញជំទង់, ដែលនៅក្មេង; កំលោះ, ក្រមុំ។
-
វយស្ថា នាម
នាងក្រមុំ; ស្ត្រីជាសំឡាញ់ ( របស់ស្ត្រី )។
-
វយស្យ គុណនាម
មានអាយុ។
-
វយស្យា នាម
( ម . ព . វយស្យ )។
-
វយានុរូប គុណកិរិយា
តាមសមគួរដល់វ័យ, សមរម្យតាមវ័យ
-
វយាហារូបត្ថម្ភ នាម
ការទទួលជាតិអាហារជ្រួតជ្រាបតិចជាងជាតិអាហារដែលបញ្ចេញចោល។
-
វយ័ស្ថ គុណនាម
( ម . ព . វយស្ថ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។