វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 763 / 1268
-
វទ័ន នាម
ការនិយាយ; ពាក្យ; ធ្មេញ; មាត់
-
វធភូមិ នាម
ទីពិឃាតសត្វ, កន្លែងពិឃាតសត្វយកសាច់លក់។
-
វធូ នាម
ស្ត្រីមានគូស្រករ, ស្ត្រីក្រមុំដែលទើបមានស្វាមី; ស្ត្រីដែលមាតាបិតាក្មេកកំពុងសង្កេតឫកមារយាទ
-
វធ្យស្ថាន នាម
( ម . ព . វធភូមិ )។
-
វន នាម
ព្រៃ។
-
វនកុសុម នាម
ផ្កាព្រៃ; ផ្កាដុះក្នុងទឹក។
-
វនគជ នាម
ដំរីព្រៃ។
-
វនគោចរ នាម
ការត្រាច់ស្វែងរកអាហារក្នុងព្រៃ។
-
វនចរ នាម
ពនេចរ, ថ្មើរព្រៃ, ព្រានព្រៃ។
-
វនចរកៈ នាម
( ម . ព . វនចរ )។
-
វនជីវិកា នាម
ការចិញ្ចឹមជីវិតឬការរស់នៅក្នុងព្រៃ។
-
វនដ្ឋាន នាម
( ម . ព . វនស្ថាន )។
-
វនទេវតា នាម
ទេវតាដែលស្ថិតនៅក្នុងព្រៃ។
-
វនន្តរ នាម
ចន្លោះឬលង្វែកព្រៃ។
-
វនបាល នាម
អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ។
-
វនបាលកៈ នាម
( ម . ព . វនបាល )។
-
វនបាលិកា នាម
( ម . ព . វនបាល )។
-
វនបាលី នាម
( ម . ព . វនបាល )។
-
វនបិសាច នាម
បិសាចរក្សាព្រៃ, ខ្មោចព្រៃ; ម្រេញគង្វាល។
-
វនបុស្ប នាម
ផ្កាព្រៃ។
-
វនប្បតិ នាម
( ម . ព . វនស្បតិ )។
-
វនប្បទេស នាម
ព្រៃ, ព្រៃទាំងមូល។
-
វនប្បវេស នាម
ការចូលទៅកាន់ព្រៃ។
-
វនប្រទេស នាម
( ម . ព . វនប្បទេស )។
-
វនព្រឹក្ស នាម
( ម . ព . វនស្បតិ )។
-
វនមូលផលាផល នាម
មើមដំឡូងនិងផ្លែឈើតូចធំក្នុងព្រៃ។
-
វនរតិ នាម
អំណរទៅរកព្រៃ, សេចក្ដីពេញចិត្តនៅក្នុងព្រៃ, សេចក្ដីរីករាយក្នុងព្រៃ, ការចូលចិត្តនៅក្នុងព្រៃ។
-
វនរ័ត នាម
អ្នកត្រេកអរក្នុងព្រៃឬអ្នកពេញចិត្តនៅតែក្នុងព្រៃ។
-
វនរ័តន៍ នាម
( ម . ព . វនរ័ត )។
-
វនរ័ត្ន នាម
( ម . ព . វនរ័តន៍ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។