វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 762 / 1268
-
វត្ថ នាម
សំពត់។
-
វត្ថកោដ្ឋាគារ នាម
ឃ្លាំងសំពត់។
-
វត្ថទាន នាម
ការឱ្យសំពត់ ( ឱ្យទានសំពត់ )។
-
វត្ថបរិភោគ នាម
ការប្រើប្រាស់សំពត់ ( ការស្លៀកដណ្ដប់ )។
-
វត្ថពន្ធ នាម
សំពត់សម្រាប់ក្រវាត់ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, មាន២យ៉ាងគឺវត្ថពន្ធចង្កេះសម្រាប់ក្រវាត់ត្រង់ចង្កេះដើម្បីរក្សាបរិមណ្ឌលស្បង់, បាលីហៅកាយពន្ធនមាន២បែបគឺសូករន្តកៈធ្វើដោយផ្ទាំងសំពត់តូចវែងមានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក, បដិកៈធ្វើដោយចេសសូត្រឬអំបោះត្បាញចាក់ស្រែះជាបន្ទះមានខ្សែក្រងត្រង់ខាងចុងទាំងពីរល្មមក្រវាត់បាន ( វត្ថពន្ធចង្កេះទាំងពីរបែបនេះមានតាំងពីក្នុងពុទ្ធកាលតរៀងមក, មានពុទ្ធប្បញ្ញត្តិឱ្យពួកបព្វជិតក្រវាត់ក្នុងវេលាដែលនឹងចូលទៅក្នុងភូមិ, ឯវេលាក្រៅពីនេះមិនមានកំណត់ ); វត្ថពន្ធទ្រូងបាលីហៅឧរពន្ធនសម្រាប់ក្រវាត់ត្រង់ខាងក្រោមដោះលើផ្នត់សង្ឃាដីដែលពាក់ពាតលើស្មាខាងធ្វេងពីលើចីពរដែលគ្រងដើម្បីរក្សាបរិមណ្ឌលចីពរនិងសង្ឃាដីកុំឱ្យធ្លាក់រយីករយាក ( ប្រើក្នុងវេលាពាក់ផ្នត់សង្ឃាដីពាតលើឧត្តរាសង្គៈ ); វត្ថពន្ធទ្រូងនេះកើតមានក្នុងសម័យខាងក្រោយពុទ្ធកាលស្រករគ្នានឹងសំពត់អង្ស័ក; វត្ថពន្ធទ្រូងនិងអង្ស័កទាំងពីរមុខនេះជាបរិក្ខារចោឡៈគឺជាគ្រឿងបរិក្ខាររាយរង, ត្រូវការប្រើប្រាស់ក៏បានមិនបាច់ប្រើក៏បានប្រហែលគ្នានឹងគ្រឿងបរិក្ខារតូចៗដូចយ៉ាងកន្សែងជូតមុខជាដើមនោះដែរមានក៏បានមិនបាច់មានក៏បាន ( ព . វិ .)។
-
វត្ថពន្ធន៍ នាម
( ម . ព . វត្ថពន្ធ )។
-
វត្ថភោគ នាម
( ម . ព . វត្ថបរិភោគ )។
-
វត្ថលាភ នាម
ការបានសំពត់។
-
វត្ថសោធនី នាម
ច្រាសឬប្រែងសម្រាប់ជម្រះធូលីដែលប្រឡាក់សំពត់។
-
វត្ថាភរណៈ នាម
សំពត់និងអាភរណៈ ( គ្រឿងអម្ពរ )។
-
វត្ថាលង្ការ នាម
សំពត់និងអលង្ការ ( គ្រឿងប្រដាប់ខ្លួន )។
-
វត្ថិ នាម
ក្រពះបស្សាវៈ; ( រ . ស .) ព្រះវត្ថិ។
-
វត្ថុ នាម
របស់ជាទីតាំង; លំនៅ; ទី; ទីដី; ចម្ការ; ទ្រព្យ; អីវ៉ាន់; រឿង; រឿងនិទាន; ហេតុ; ដើមហេតុ; ដំណើរសេចក្ដី; ខ្លឹម, ខ្លឹមសារ; គុណសម្បត្តិ; ព្រះរត្នត្រ័យ។ល។
-
វត្ថុកាម នាម
សេចក្ដីប្រាថ្នាឬចំណង់ចំពោះត្រង់វត្ថុដែលនាំចិត្តឱ្យរីករាយ។
-
វត្ថុតាង នាម
អ្វីៗដែលជាតឹកតាងជាគ្រឿងសម្គាល់ជាសំអាងភស្តុតាង
-
វត្ថុទេវតា នាម
ទេវតាដែលអាស្រ័យនៅនាផ្ទះលំនៅឬនៅទីដីចម្ការច្បារដំណាំរបស់មនុស្ស។
-
វត្ថុធាតុ នាម
អ្វីដែលជាគ្រឿងផ្សំ, ធាតុផ្សំ
-
វត្ថុធាតុដើម នាម
វត្ថុធាតុដែលប្រើជាមូលដ្ឋានសម្រាប់បង្កើតផលិតផលណាមួយ
-
វត្ថុនិយម នាម
ការកំណត់ធម្មតារបស់វត្ថុ; សេចក្ដីកំណត់តាមហេតុ។
-
វត្ថុបំណង នាម
គោលបំណងគោលដៅអ្វីដែលប៉ងចង់បានការកំណត់ទុកនូវអ្វីដែលយើងចង់បាន
-
វត្ថុរាវ នាម
( ម . ព . របស់រាវ )។
-
វត្ថុវិស័យ នាម
វត្ថុបញ្ហាបាតុភូតព្រឹត្តិការណ៍សត្យានុមតិដែលមានអត្ថិភាពនៅក្រៅខ្លួនអ្នកនិពន្ធហើយត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្នាដៃអក្សរសិល្ប៍សិល្បៈ។
-
វត្ថុវិស័យនិយម នាម
ទស្សនៈដែលផ្ដល់តម្លៃទៅលើវត្ថុវិស័យក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍សិល្បៈដោយអ្នកនិពន្ធពុំបានបង្ហាញពីជំហរទស្សនៈរបស់ខ្លួនក្នុងការពន្យល់អំពីបុព្វហេតុនៃវត្ថុវិស័យនោះឡើយ។
-
វត្ថុសម្បទា នាម
ការគ្រប់គ្រាន់ដោយគុណសម្បត្តិ។
-
វត្ថុស្វាធ្យាយ នាម
ការរៀនទន្ទេញចំណាំឱ្យស្គាល់វត្ថុផ្សេងៗ។
-
វត្ថុអារម្មណ៍ នាម
រូបវត្ថុរូបភាពឬរឿងរ៉ាវផ្សេងៗនៅក្នុងស្នាដៃអក្សរសិល្ប៍សិល្បៈដែលត្រូវបានប្រធានអារម្មណ៍របស់អ្នកអានអ្នកស្ដាប់អ្នកទស្សនាទទួលយកមកពិនិត្យពិចារណា។
-
វត្ស នាម
កូនគោ; ឆ្នាំ។
-
វត្សរ៍ នាម
ឆ្នាំ
-
វទញ្ញូ នាម
អ្នកដឹងក្នុងការនិយាយស្ដី, អ្នកចេះនិយាយស្ដីគួរដល់ការ; អ្នកដែលមានចិត្តទូលាយ; មនុស្សចិត្តបុណ្យ; អ្នកដែលដឹងក្នុងការឱបអរសាទរ ( ទាំងបុរសទាំងស្ត្រី )
-
វទនៈ នាម
( ម . ព . វទ័ន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។