វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 768 / 1268
-
វល្លភៈ គុណនាម
ដែលស្និទ្ធ, ស្និទ្ធស្នាល, ជិតដិត; ដែលគាប់គួរ; ដែលជាទីស្រឡាញ់អស់ពីចិត្ត។
-
វល្លិ នាម
លតា
-
វល្លិចារ នាម
ប្រភេទវល្លិព្រៃម្យ៉ាងមានស្លឹកនិងផ្កាដូចដើមចារដែរតែវារតោងឡើងឈើខ្ពស់ៗ
-
វល្លិជាតិ នាម
លតាជាតិទួទៅ។
-
វល្លីជាតិ នាម
( ម . ព . វល្លិជាតិ )។
-
វសនដ្ឋាន នាម
ទីនៅ, លំនៅ, ផ្ទះ; ភូមិលំនៅ ( ប្រើជាវាសនដ្ឋានក៏បាន )។
-
វសន្តតិលក នាម
ឈ្មោះឆន្ទមួយប្រភេទក្នុងមួយបាទ ( មួយឃ្លា ) មាន១៤អក្សរកំណត់ដោយអក្សរទី១, ២, ៤, ៨, ១១, ១៣, ១៤ជាគរុ, អក្សរ៧តួក្រៅពីនេះជាលហុ ( បួនបាទជាមួយគាថា ); សម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីឬប្រើខាងភាសាខ្មែរក៏បានតែពិបាកតែងណាស់ ( មេឆន្ទនេះថាវុត្តាវសន្តតិលកាតភជាជគាគោ )។
-
វសន្តរដូវ នាម
រដូវឈើជ្រុះលាស់ស្លឹកឬរដូវឈើលាស់ស្លឹកបញ្ចេញផ្កា, មាន២ខែ, រាប់ពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃ១៥កើតខែពិសាខ, មាន៥៩ថ្ងៃ ( គួរកុំច្រឡំវសន្តនិងវស្សាន, កុំសរសេរវស្សន្ត។
-
វសន្តរតូវ នាម
( ម . ព . វសន្តរដូវ )។
-
វសល នាម
មនុស្សជាតិទាបមនុស្សជាតិសូទ្រៈមនុស្សជួជាតិ ( ហៅវសលជាតិក៏បាន )។
-
វសលមនុស្ស នាម
( ម . ព . វសល )។
-
វសលី នាម
ស្រីជាតិទាប; ស្រីជាតិសូទ្រៈ ( វសលីនេះជាពាក្យអាសគ្រាម, បា . ច្រើនប្រើជាអាលបនៈថាវសលិជាសម្ដីពុំសមគួរសោះឡើយ ...)។
-
វសលៈ នាម
( ម . ព . វសល )។
-
វសវត្តី នាម
ទេវបុត្តមារ។
-
វសុធា នាម
( ម . ព . ពសុធា )។
-
វសុន្ធរា នាម
( ម . ព . ពសុន្ធរា )។
-
វសុមតី នាម
ផែនដី; លោក, ពិភពលោក; ប្រទេស ( ប្រើជាពសុមតីក៏បាន )។
-
វស្សកាល នាម
កាលឬសម័យមានភ្លៀង, រដូវភ្លៀង ( វស្សានកាលឬរដូវ )។
-
វស្សមាត្រ នាម
ឧបករណ៍សម្រាប់វាស់បរិមាណទឹកភ្លៀង។
-
វស្សមាត្រវិធី នាម
វិធីមួយនៃឧតុនិយមវិទ្យាដែលសិក្សាពីការវាស់កម្រិតបរិមាណទឹកភ្លៀង។
-
វស្សវលាហក នាម
វលាហកបណ្ដាលឱ្យធ្លាក់ភ្លៀង។
-
វស្សសម័យ នាម
( ម . ព . វស្សកាល )។
-
វស្សា នាម
ឆ្នាំ; ភ្លៀង; រដូវភ្លៀង។
-
វស្សានកាល នាម
កាលឬសម័យមានភ្លៀង; រដូវភ្លៀង។
-
វស្សានរដូវ នាម
( ម . ព . វស្សានកាល )។
-
វស្សានសម័យ នាម
( ម . ព . វស្សានកាល )។
-
វស្សានៈ នាម
រដូវភ្លៀង។
-
វស្សូបនាយិកា នាម
ថ្ងៃជិតចូលវស្សា ( ព . វិ .)។
-
វហតី នាម
នទីទាំងពួង ( សម្រាប់ប្រើតាមកវីត្រូវការ )។
-
វហនកម្ម នាម
ការនាំទៅ ( មានលី, យួរជាដើម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។