វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 769 / 1268
-
វា សព្វនាម
គេ; ពាក្យសម្រាប់និយាយជាជំនួសឈ្មោះមនុស្សក្មេងជាងឬមនុស្សថ្នាក់តូចទាបជាងឬក៏សត្វតិរច្ឆាន, វត្ថុ, ធម្មជាតិ, ... ផ្សេងៗ
-
វាកចិរពស្ត្រ នាម
សំពត់សំបកឈើ; សំពត់ធ្មៃ។
-
វាក់ កិរិយាសព្ទ
ភ័ន្តច្រឡំ; ចាំស្រពេចស្រពិល
-
វាក្យ នាម
ពាក្យ, សម្ដី; វោហារ; ប្រយោគ។
-
វាក្យខណ្ឌ នាម
ផ្នែកមួយក្នុងមាត្រាណាមួយនៃច្បាប់។
-
វាក្យបរិវត្តន៍ នាម
ការប្រែពាក្យគឺការប្រែពីភាសាមួយទៅមួយ។
-
វាក្យសព្ទ នាម
សព្ទគឺពាក្យ, ប្រជុំពាក្យសម្រាប់ប្រើក្នុងភាសានីមួយៗ, មេពាក្យដែលប្រើក្នុងវិជ្ជានីមួយៗ
-
វាក្យសម្ពន្ធ នាម
សម្ពន្ធនៃពាក្យ, ការចងក្រងពាក្យ; ផ្នែកវេយ្យាករណ៍និយាយពីមុខការនាទីនិងរបៀបនៃពាក្យពេចន៍ក្នុងប្រយោគនីមួយៗ។
-
វាក្យាង្ស នាម
ចំណែកប្រយោគគឺសង្កាត់ពាក្យដែលមានសេចក្ដីមិនទាន់គ្រប់គ្រាន់, ដូចជា
-
វាក្យារម្ភ នាម
ការផ្ដើមពាក្យ។
-
វាគារ នាម
ការខុសសញ្ញា, ដំណើរខុសប្ដេជ្ញា, ការបង់ពាក្យសត្យ។
-
វាគុរា នាម
នេសាទុបករណ៍ពួកមួយមានក្រឡាបណ្ដាញមានសំណាញ់, មង, បន្តឹង, បង្កាត់ជាដើម។
-
វាគុរិក នាម
អ្នកចិញ្ចឹមជីវិតដោយការដាក់វាគុរាព្រានអ្នកដាក់វាគុរា។
-
វាគុរិកា នាម
( ម . ព . វាគុរិក )។
-
វាគ្មិន គុណនាម
ដែលប៉ិននិយាយ, ដែលចេះនិយាយពីរោះ។
-
វាង គុណនាម
ដែលវៀចវែង, ដែលកុងវែង, ដែលវៀចកុងចែងវ៉ែង
-
វាងវៃ គុណនាម
ដែលមានប្រាជ្ញាវាងកេលកុងទាំងរហ័សផងទៀតគឺដែលឈ្លាសវៃ, ដែលដឹងផ្លូវដឹងឧបាយ
-
វាច កិរិយាសព្ទ
កាយរាចរាយឱ្យស្តើង, ឱ្យស្មើ
-
វាចក នាម
អ្នកប្រាប់, អ្នកនិយាយ។
-
វាចវី កិរិយាសព្ទ
ចាប់វាចវីចុះវីឡើង។
-
វាចសិក គុណនាម
ដែលប្រព្រឹត្តទៅខាងវាចា, ដែលទាក់ទងខាងប៉ែកសម្ដី
-
វាចសិកកម្ម នាម
អំពើដែលកើតព្រោះសម្ដី។
-
វាចា នាម
សម្ដី។
-
វាចាកម្ម នាម
អំពើដែលសម្រេចដោយវាចា។
-
វាចានុរក្ខិនី នាម
( ម . ព . វាចានុរក្ខី )។
-
វាចានុរក្ខី នាម
អ្នករក្សាវាចាគឺអ្នករក្សាប្រយ័ត្នមាត់មិននិយាយឱ្យភ្លាត់ទៅរកខាងការខុស។
-
វាចានុរក្ស នាម
ការរក្សាសម្ដី, អ្នករក្សាសម្ដី, អ្នកប្រយ័ត្នសម្ដី, ប្រយ័ត្នមាត់។
-
វាចាបេយ្យភាព
ភាពឬដំណើរនៃសម្ដីទន់ផ្អែមគួរឱ្យពេញចិត្តចង់ស្តាប់ចង់ឮ។
-
វាចាល គុណនាមនាម
ដែលហៃនិយាយ; មនុស្សជាងពាក្យ; មនុស្សអ្នកនិយាយតាមតែរួចពីមាត់
-
វាចាវិលាស នាម
កន្សោមពាក្យផ្សារជាប់ឬស្អិតដូចពាក្យសមាសដែរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។