វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 772 / 1268
-
វានៈ នាម
គ្រឿងចាក់ស្រែះ, គ្រឿងក្រងភ្ជាប់; តណ្ហា ( ធម្មជាតឬស្ថានដែលចេញផុតចាកតណ្ហាជាគ្រឿងចាក់ស្រែះហៅថានិញ្វន < និ + វាន; ឬនិវ៌ាណ < និស៑ + វាន, និស៑ > និរ៑, ន > ណ )។
-
វាន់ នាម
( ម . ព . វ័ណ្ដ )។
-
វាបី នាម
បឹង; ត្រពាំង។
-
វាប់ គុណនាម
ធ្ងន់ពាប់
-
វាមលូរ នាម
ដំបូក
-
វាយ កិរិយាសព្ទនាម
( ព . សា .) ( វ៉ៃ ) ប្រហារដោយបហរណវត្ថុឥតមុខមុតមានរំពាត់, ដំបងជាដើម
-
វាយកន្ទុយភ្នែក កិរិយាសព្ទ
( ព . ប្រ .) ញាក់ចុងភ្នែកឱ្យសញ្ញាគ្នា។
-
វាយកូនគោល កិរិយាសព្ទ
( ម . ព . កូនគោល។
-
វាយកូនឃ្លីលើតុ នាម
កីឡាមួយប្រភេទដែលមានអ្នកប្រកួតវាយប៉េងប៉ុងមួយគូឬពីរគូ
-
វាយចិញ្ចើម កិរិយាសព្ទ
ញាក់ចិញ្ចើមឡើងចុះ
-
វាយចុងសម្ដី កិរិយាសព្ទ
( ព . ប្រ .) បញ្ចេញចុងសម្ដីមានសេចក្ដីប្លែកគួរឱ្យសង្ស័យ។
-
វាយដំ កិរិយាសព្ទ
វាយសំពងថែមហើយថែមទៀត។
-
វាយដំច្រំធាក់ កិរិយាសព្ទ
វាយសំពងរឿយៗទាំងធាក់តន្ត្រំផ្ទួនៗផង។
-
វាយតប់ កិរិយាសព្ទ
( ម . ព . តប់ )។
-
វាយតម្លៃ កិរិយាសព្ទ
កំណត់តម្លៃ, គណនាឬវិនិច្ឆ័យអំពីគុណភាពសារៈសំខាន់បរិមាណឬគុណតម្លៃរបស់អ្វីមួយ
-
វាយទណ្ឌ នាម
គ្រឿងតម្បាញ, កី។
-
វាយទឹកកម្ចាយត្រី
( ព . ទ . បុ .) កំចោករោកកម្ចាត់កម្ចាយឱ្យបែកខ្ញែកឬឱ្យបែកកន្ធែកចេញពីគ្នា!។
-
វាយនភណ្ឌ នាម
សរសៃធម្មជាតិឬសិប្បនិម្មិតសម្រាប់ត្បាញ។
-
វាយបំបែកពាងព្រហក់របស់ឯង
( ម . ព . វាយពាងព្រហក់បំបែក )។
-
វាយប្រហារ កិរិយាសព្ទ
បង្កហេតុបង្កជម្លោះច្បាំងធ្វើសង្គ្រាមប្រយុទ្ធគ្នាបង្កវិនាសកម្ម
-
វាយពាងព្រហក់បំបែក
កម្ចាយសេចក្ដីកំបាំងក្នុងផ្ទះឬក្នុងក្រុមរបស់ខ្លួនឱ្យលេចឮខ្ចរខ្ចាយស្អុយកេរ្តិ៍ឈ្មោះសាយសុស។
-
វាយពាត កិរិយាសព្ទ
វាយប៉ាតពីលើឬពីខាងឬក៏វាយប៉ាតឱ្យជិតសាច់រំពាត់ទាំងមូលមិនឱ្យសល់
-
វាយភណ្ឌ នាម
( ម . ព . វាយទណ្ឌ )។
-
វាយយុគុល្ម នាម
( ម . ព . ពាយុគុល្ម )។
-
វាយឫក គុណនាម
( សំនួន .) ដែលមានកិរិយាតម្កើងខ្លួនហាក់គ្មាននរណាស្មើ
-
វាយុ នាម
ខ្យល់; ព្យុះ។
-
វាយុគុល្ម នាម
( ម . ព . ពាយុគុល្ម )។
-
វាយុទេព នាម
ទេវតាអ្នកបណ្ដាលឱ្យកើតខ្យល់ ( វាតវលាហក )។
-
វាយុបថ នាម
ផ្លូវខ្យល់ ( អាកាស )។
-
វាយុបុត្រ នាម
( ម . ព . ពាយុបុត្រ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។