វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 775 / 1268
-
វាលស្មោង នាម
ផ្នែកមួយនៃមណ្ឌលជីវៈដីគោកមានដុះពពួកស្មៅផ្សេងៗនៅតំបន់ក្ដៅដែលមានរដូវប្រាំងវែង។វាលស្មោងអាចមានដើមឈើច្រើនឬតិចដុះលាយឡំជាមួយពពួកស្មៅទៅតាមកម្ពស់ទឹកភ្លៀងដែលខុសៗគ្នាតាមតំបន់
-
វាលិកា នាម
( ម . ព . ពាលុកា )។
-
វាលុកចេតិយ នាម
( ម . ព . ពាលុកចេតិយ )។
-
វាលុកា នាម
( ម . ព . ពាលុកា )។
-
វាលៈ នាម
សក់, សរសៃសក់; រោមសត្វ, សក់កន្ទុយសត្វចតុប្បាទប្រភេទខ្លះយ៉ាងដូចគោសេះនិងចាមរីជាដើម។
-
វាល់ កិរិយាសព្ទ
ដាក់ក្នុងរង្វាល់, ធ្វើឱ្យត្រឹមត្រូវតាមរង្វាល់, ដាក់ឬច្រកឱ្យពេញរង្វាល់
-
វាល់ព្រឹក គុណកិរិយា
ពេញមួយយប់ទាល់ព្រឹក។
-
វាល់ល្ងាច គុណកិរិយា
ពេញមួយថ្ងៃទាល់ល្ងាច។
-
វាល់វាល គុណកិរិយា
( ព . ប្រ .) ច្រើនពេញពាសហាក់ដូចជាវាល់ពេញទាំងវាល
-
វាល្មីកិ នាម
( ម . ព . វាល្មីកៈ )។
-
វាល្មីកៈ នាម
ឈ្មោះកវីម្នាក់ជាអ្នកតែងមហាកាព្យថ្លែងរឿងរាមាយណៈជាភាសាសំស្ក្រឹត ( ហៅវល្មីកិក៏បាន; ប្រើក្លាយជាវាលមីកិតាមលំនាំបាលីភាសាក៏មាន )។
-
វាវ នាម
ស្បែកស្តើងខាងក្នុងរងបន្ទាប់ស្បែកក្រៅ
-
វាស កិរិយាសព្ទ
ធ្វើឱ្យមានលំនាំ, ឱ្យមានរាង, ឱ្យមានទ្រង់, ឱ្យមានបែប; គូសឬគូសព្រាង
-
វាសគំនិត កិរិយាសព្ទ
បញ្ចេញគំនិតឱ្យមានទំនងលំអានទុកជាមុន
-
វាសនដ្ឋាន នាម
ទីនៅ, លំនៅ, ផ្ទះ; ភូមិលំនៅ ( ប្រើជាវសនដ្ឋានក៏បាន )។
-
វាសនា នាម
ចរិយាឬចរិតដែលអប់រំសន្សំទុកឬកប់ទុកក្នុងចិត្ត, ចរិយាដែលថ្នឹកស៊ប់ស៊ាំជាប់ជាទម្លាប់កែប្រែឬកម្ចាត់ចោលពុំបាន, បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគ
-
វាសនានិយម នាម
លទ្ធិមួយនៃទស្សនវិជ្ជាដែលយល់ថាព្រឹត្តិការណ៍ទាំងអស់កើតឡើងដោយមានការរៀបចំមុនឬចំណុះក្រោមវាសនា។
-
វាសរ នាម
ថ្ងៃ, វេលាថ្ងៃ។
-
វាសរសង្គាភិវាទ នាម
ការពោលពាក្យគំនាប់គ្នាទៅវិញទៅមកក្នុងវេលាព្រឹក, ដូចជាសុភស្តេប្រភាត! ឬសុភស្តេប្រភាតកាល! " វេលាព្រឹកដ៏ល្អ ( ចូរមាន ) ដល់អ្នក!" ឬថាអរុណសុវត្ថិ! ឬអរុណសួស្ដី! " សួស្ដីក្នុងវេលាព្រឹក! " ជាដើម។
-
វាសរសង្គៈ នាម
អរុណោទ័យ, វេលាព្រះអាទិត្យរៈ។
-
វាសរៈ នាម
( ម . ព . វាសរ )។
-
វាសវាង កិរិយាសព្ទ
និយាយបញ្ឆិតបញ្ឆៀងពង្វាងនាយអាយ
-
វាសវៈ នាម
ព្រះឥន្ទ្រ។
-
វាសសម្ដី កិរិយាសព្ទ
បញ្ចេញសម្ដីវាសយកផ្លូវយកដំណើរ, និយាយយកកម្ពស់
-
វាសឡើង កិរិយាសព្ទ
តាំងផ្ដើមនិយាយឡើង
-
វាសាគារ នាម
ល្វែង, បន្ទប់សម្រាប់នៅ; បន្ទប់ដេក។
-
វាសិត គុណនាម
ដែលអប់ឱ្យចាប់ក្លិនហើយ។
-
វាសិតចិត្ត នាម
ចិត្តដែលបានអប់រំសន្សំសេចក្ដីល្អឬអាក្រក់ស៊ប់ស៊ាំ។
-
វាសិតភណ្ឌ នាម
គ្រឿងអប់។
-
វាសិតវត្ថុ
( ម . ព . វាសិតភណ្ឌ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។