វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 773 / 1268
-
វាយុផល នាម
ឥន្ទធនូ; ព្រឹល, គ្រាប់ព្រឹល។
-
វាយុភក្ស គុណនាម
ដែលមានខ្យល់ជាអាហារ; អ្នកបរិភោគតែខ្យល់។
-
វាយុរោសា នាម
រាត្រី ( យប់ )។
-
វាយុវេគ គុណនាម
កម្លាំងខ្យល់, សន្ទុះខ្យល់។
-
វាយុស័ខ គុណនាម
ដែលមានខ្យល់ជាសម្លាញ់ ( ភ្លើង )។
-
វាយោ នាម
ខ្យល់។
-
វាយោធាតុ នាម
ធាតុខ្យល់។
-
វារ កិរិយាសព្ទ
លូនដោយប្រវា
-
វារកភ័ក្ស នាម
សត្វដែលស៊ីពោតជាអាហារ។
-
វារជើង គុណនាម
( ព . ប្រ .) ដែលដួលរាបទៅលើដីចាប់ឫសរសេមរសាមមិនបែកគុម្ព ( និយាយតែពីធញ្ញជាតិនិងតិណជាតិ )
-
វារណៈ នាម
ដំរី, ដំរីប្រសើរ។
-
វារវលាសិនី នាម
ស្រីពេស្យា។
-
វារាណសី នាម
( ម . ព . ពារាណសី )។
-
វារិ នាម
ទឹក ( ខ្មែរច្រើនប្រើក្លាយជាវារី )។
-
វារិគោចរ នាម
សត្វទឹក, មច្ឆជាតិ។
-
វារិគ័ភ៌ នាម
មេឃ, ពពក។
-
វារិចរ នាម
( ម . ព . វារិគោចរ )។
-
វារិជជាតិ នាម
អ្វីៗដែលដុះក្នុងទឹក; សត្វទឹក។
-
វារិជតិណជាតិ នាម
ពពួកស្មៅដែលដុះក្នុងទឹកមានកញ្ឆែតស្មៅស្រងែត្រកួនជាដើម។
-
វារិជាត នាម
( ម . ព . វារិជជាតិ )។
-
វារិធរ នាម
( ម . ព . វារិគ័ភ៌ )។
-
វារិធានី នាម
ធុងទឹក, ឃ្លាំងទឹក។
-
វារិធិ នាម
សមុទ្រ, សាគរ។
-
វារិនិធិ នាម
( ម . ព . វារិធិ )។
-
វារិបថ នាម
ផ្លូវទឹក។
-
វារិពិន្ទុ នាម
តំណក់ទឹក។
-
វារិមគ្គ នាម
( ម . ព . វារិបថ )។
-
វារិមសិ នាម
កករទឹក; មេឃ, ពពក។
-
វារិមាគ៌ា
( ម . ព . វារិបថ )។
-
វារិយន្ត្រ នាម
គ្រឿងស្រូបទឹក, ស្នប់ទឹក; ម៉ាស៊ីនបូមទឹក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។