វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 774 / 1268
-
វារិយាន នាម
នាវា ( គ្រប់យ៉ាង )។
-
វារិរថ នាម
( ម . ព . វារិយាន )។
-
វារិវប្បកម្ម នាម
សំណុំនៃសកម្មភាពអាជីវកម្មរុក្ខជាតិនិងសត្វនៅតាមសមុទ្រទន្លេព្រែកស្ទឹងនិងត្រពាំង។
-
វារី នាម
( ម . ព . វារិ )។
-
វារីជាតិ គុណនាម
( ម . ព . វារិ )។
-
វារីរុក្ខជាតិ នាម
រុក្ខជាតិទឹកតូចៗដែលកកើតឬដុះនិងរីកលូតលាស់នៅក្នុងទឹក។
-
វារីវប្បកម្ម នាម
ការដាំរុក្ខជាតិឬការចិញ្ចឹមសត្វក្នុងទឹក
-
វារីវប្យករ នាម
អ្នកធ្វើវារីវប្បកម្ម
-
វារីសត្វ នាម
ពួកសត្វបង្កកំណើតនៅក្នុងទឹក
-
វារីអគ្គិសនី នាម
អគ្គិសនីដែលផលិតដោយកម្លាំងទឹកហូរ
-
វារុណី នាម
សុរា; ទឹកស្រវឹងគ្រប់យ៉ាង; ហៅតាមនាមតាបសទ្រុស្តសីលម្នាក់ឈ្មោះវរុណៈដែលជាគូដៃគ្នានឹងព្រានព្រៃម្នាក់ឈ្មោះសុរៈជាអ្នកផ្ដើមបង្កើតសុរាជាដំបូងបំផុត ( ហៅពារុណីក៏បាន )។
-
វារេណវាក្យ នាម
សម្ដីផ្ទួនៗដដែលៗ, សម្ដីច្រំដែល។
-
វារៈ នាម
ថ្ងៃ ( ក្នុងសប្ដាហ៍ ); វេលា; វេន, ឱកាស
-
វាល នាម
ទីដែលស្រឡះឥតមានព្រៃ, ឥតមានអ្វីបាំង; លំហ
-
វាលកម្ពល នាម
សំពត់រោមសត្វ។
-
វាលកាល នាម
វាលស្រឡះស្អាតធេង។
-
វាលខ្លួន កិរិយាសព្ទ
( ព . ប្រ .) ស្រឡះខ្លួនឥតទីពឹង, ឥតពំនាក់។
-
វាលគ្គមត្ត នាម
ត្រឹមតែចុងសក់, ប៉ុនចុងសក់។
-
វាលគ្គៈ នាម
ចុងសក់។
-
វាលទំនាប នាម
ផ្ទៃដីរាបដែលមានរយៈកម្ពស់ទាបឬក៏ស្ថិតនៅចន្លោះដីខ្ពស់
-
វាលធិ នាម
សរីរប្រទេសទ្រទ្រង់នូវសក់កន្ទុយគឺដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះមានគោ, ក្របី, សេះ, ចាមរីជាដើម។
-
វាលពស្ត្រ នាម
( ម . ព . វាលកម្ពល )។
-
វាលភក់ នាម
ផ្ទៃដីសើមដែលមានព្រៃលិចទឹកហើយមានដីឆ្អែតទឹកឬលិចទឹកតាមរដូវ
-
វាលមីកិ នាម
( ម . ព . វាល្មីកៈ )។
-
វាលលម្ហ នាម
តំបន់ស្ងួតហួតហែងមានកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំមិនលើសពី១០០មិល្លីម៉ែត្រមានដង់ស៊ីតេសព៌ាង្គកាយមានជីវិតទាបហើយខ្សត់ពពួកសត្វនិងរុក្ខជាតិ
-
វាលវង់ នាម
វាលមានមណ្ឌលមូលសម្រាប់បរសេះប្រណាំង។
-
វាលវីជនី នាម
ផ្លិតរោមសត្វ, ស៊ែ។
-
វាលវេធិនី នាម
( ម . ព . វាលវេធី )។
-
វាលវេធី នាម
អ្នកបាញ់ត្រង់សូម្បីសក់មួយសរសៃក៏បាញ់ត្រូវបាន។
-
វាលស្តិប នាម
ផ្នែកមួយនៃមណ្ឌលជីវៈដីគោកមានដុះពពួកស្មៅទាបៗនិងអាចមានគុម្ពោតខ្លះៗនៅតំបន់អាកាសធាតុត្រជាក់ខ្លាំងក្នុងសិសិររដូវនិងស្ងួតនៅវស្សានរដូវដូចជានៅភាគកណ្ដាលនៃទ្វីបអាស៊ីនៅតំបន់អាកាសធាតុក្បែរត្រូពិកនៃទ្វីបអាម៉េរិកខាងត្បូងជាដើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។