វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 546 / 1268
-
ភាតុភាព នាម
( ម . ព . ភាតរភាព )។
-
ភាន សព្វនាម
( ព . បុ .) គេហ៍; ពាក្យសម្រាប់ប្ដីហៅប្រពន្ធក្នុងទីចំពោះមុខដោយស្មោះស្មើជាសម្ដីរាបសារបស់ប្រជាពលរដ្ឋក្នុងបុរាណសម័យ
-
ភានុ នាម
( ម . ព . ភាណុនិងភាណុមា )។
-
ភានុមា នាម
( ម . ព . ភាណុមា )។
-
ភាន់ កិរិយាសព្ទ
ជ្រួស, ច្រឡំ, ទាស់ខុសផ្លូវខុសទំនង ( ភ័ន្តម . ប្រ . ច្រើនប្រើតែភាន់មកយូរហើយ )
-
ភាន់ច្រឡំ កិរិយាសព្ទ
ច្រឡំដោយភាន់។
-
ភាន់ប្រមា កិរិយាសព្ទ
ស្លុតប្រមាគឺភាន់ឬស្លុតការរាប់ឬភាន់ស្លុតសេចក្ដីដឹង, ភាន់ស្លុតប្រាជ្ញា។
-
ភាន់ប្រែ កិរិយាសព្ទ
កើតចលាចលភ្ញាក់ផ្អើលដោយធ្វើសង្គ្រាមនឹងគ្នាឯងដរាបដល់ប្រែកិច្ចរាជការផែនដី, ប្រែផែនដីឬខូចទឹកដីព្រោះភាន់គំនិត
-
ភាន់ភាំង កិរិយាសព្ទ
ភាំង, ស្រឡាំងកាំងព្រោះភាន់។
-
ភាព នាម
ភាវៈ; បែប, បែបបទ; លំនាំ, លំនាំសមសា, ឫកពា; ទម្រង់, សណ្ឋាន, ទ្រង់ទ្រាយ; ភេទ
-
ភាពយន្ត នាម
រូបថតផ្ដិតភ្ជាប់នឹងហ៊្វីលសម្រាប់បញ្ចាំងឆ្លុះស្រមោលឱ្យឃើញជារូបផ្សេងៗតាមដំណើរទំនងដែលបានថតមក
-
ភាពយន្តគ នាម
ភាពយន្តដែលគ្មានសំឡេងរបស់តួសម្ដែង
-
ភាពស៊ាំ នាម
( វេជ្ជ .) ដំណើរនៃសរីរាង្គដែលអាចទប់ស្កាត់មិនឱ្យឆ្លងជំងឺពីខាងក្រៅដែលបង្កឡើងដោយភ្នាក់ងារបង្កជំងឺណាមួយ
-
ភាយ កិរិយាសព្ទគុណកិរិយាគុណនាម
ខ្ជោលឡើង; ដែលសាយក្លិនចេញ; ដែលសាយឡើង, ដែលសាយរាយចេញ
-
ភារ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យភ័ស្តុថាភ័ស្តុភារវត្ថុជាអាករ, តង្វាយ, ជំនូន។
-
ភារកិច្ច នាម
កិច្ចការដែលត្រូវធ្វើឬត្រូវបំពេញ
-
ភារត នាម
ឈ្មោះរឿងនិទានមួយមានសេចក្ដីពិស្ដារវែងឆ្ងាយក្នុងប្រទេសឥណ្ឌាពីព្រេងនាយទាក់ទងដោយពូជវង្សមហាក្សត្រទ្រង់ព្រះនាមភារតៈ; ខ្មែរក្នុងសម័យបុរាណរាប់អានគោរពថាជារឿងស័ក្ដិសិទ្ធិ ( ហៅថាមហាភារតៈក៏បាន )។
-
ភារតយុទ្ធ នាម
ចម្បាំងភារតៈ, រឿងចម្បាំងភារតៈ ( ហៅថាមហាភារតយុទ្ធក៏បាន )។
-
ភារតៈ នាម
( ម . ព . ភារត )។
-
ភារធារី នាម
មន្ត្រីជាជំទប់នៃឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូតមាននាទីបំពេញមុខការក្នុងអង្គទូតជាជំនួសក្នុងករណីដែលឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូតមិននៅ, មន្ត្រីក្នុងអង្គទូតដែលទទួលភារៈកាន់កាប់កិច្ចការជាជំនួសឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូត។
-
ភារា នាម
រាជធានី, ក្រុង; ប្រើក្លាយមកពីពារាដែលជាពាក្យហៅក្រុងពារាណសីដោយសង្ខេបសម្រាប់ប្រើសម្រួលចួនក្នុងកាព្យ, លុះយូរៗមកក៏ក្លាយសេចក្ដីថាក្រុង ( ច្រើនប្រើក្នុងពាក្យកាព្យរឿងជាតក )។
-
ភារិយការ នាម
ការងារធ្ងន់, ការងារដោយបង្ខិតបង្ខំ, ការងារលំបាក។
-
ភារៈ នាម
ទម្ងន់, របស់ធ្ងន់; បន្ទុក, គ្រឿងផ្ទុក; កិច្ចការធ្ងន់; កិច្ចធុរៈរវល់
-
ភាវ គុណនាមនាម
ភាព; ( សរសេរជាភាវៈច្បាស់លាស់ជាង )
-
ភាវនា នាម
ការចម្រើន, ការនឹកចំពោះត្រង់អារម្មណ៍ដ៏ល្អតែមួយដដែលៗឱ្យច្រើនៗគឺនឹកហើយនឹកទៀតរឿយៗជាអនេក, ការរំពឹងស្មឹងស្មាធិ៍
-
ភាវនូបនិស្ស័យ នាម
ឧបនិស័្សយដែលកើតអំពីភាវនាគឺចំណុចចិត្តឬសេចក្ដីពេញចិត្តដែលជាប់ជាស្នាមជាលំអានមកអំពីការបានធ្វើភាវនា។
-
ភាវរូប នាម
រូបតាមភាពគឺរូបដែលមានលក្ខណៈសណ្ឋានផ្សេងគ្នាឱ្យចំណាំបានយ៉ាងដូចរូបបុរសស្ត្រីជាដើម ( រូបបុរសស្ត្រីហៅឥត្ថីភាវរូប, បុរិសភាវរូប )។
-
ភាវៈ នាម
( ម . ព . ភាវ )។
-
ភាវៈរស់ នាម
ភាវៈទាំងឡាយណាដែលមានជីវិតដូចជាផ្សិតរុក្ខជាតិនិងសត្វជាដើម
-
ភាសា នាម
សម្ដី, ពាក្យ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។