វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 545 / 1268
-
ភាគហ៊ុន នាម
ចំណែកប្រាក់ដើមទុនដែលគេព្រមព្រៀងចូលរួមគ្នាដើម្បីរកស៊ីឬធ្វើជំនួញអ្វីមួយ
-
ភាគហ៊ុនិក នាម
រូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសិទ្ធិកាន់កាប់ស្របច្បាប់ភាគហ៊ុនមួយឬច្រើននៅក្នុងក្រុមហ៊ុនណាមួយ។
-
ភាគិន នាម
អ្នកចូលរួម, អ្នកមានចំណែក។
-
ភាគិនេយ្យ នាម
កូនប្រុសរបស់បងស្រីឬរបស់ប្អូនស្រី ( ក្មួយប្រុស ); ខ្មែរប្រើជារាជសព្ទ
-
ភាគិនេយ្យា នាម
សព្ទជាឥត្ថីលិង្គរបស់ពាក្យភាគិនេយ្យ " កូនស្រីរបស់បងស្រីឬរបស់ប្អូនស្រី ( ក្មួយស្រី ) "; ( រ . ស .) ច្រើនប្រើភគិនេយ្យាឬភគិនីយាក៏មាន។
-
ភាគិនេយ្យី នាម
( ម . ព . ភាគិនេយ្យា )។
-
ភាគី នាម
ក្រុមឬអ្នកដែលមានភាគឬចំណែក
-
ភាគ្យ នាមគុណនាម
( ម . ព . ភាគ )។
-
ភាជនភណ្ឌ នាម
គ្រឿងភាជនៈមួយសម្រាប់, ភាជនៈមួយគ្រឿង។
-
ភាជនលោក
ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពពួកសត្វ។
-
ភាជនវិសេស នាម
ភាជនៈដ៏ប្រសើរ, ដ៏ប្លែកឬភាជនៈសម្រាប់ប្រើប្រាស់ដោយឡែក, សម្រាប់ប្រើប្រាស់មួយដងមួយកាល
-
ភាជនីយភណ្ឌ នាម
របស់ដែលគួរចែក, ដែលគួរបែងចែកគ្នាបាន។
-
ភាជនៈ នាម
ប្រដាប់សម្រាប់ដាក់ភោជនាអាហារមានបាយជាដើម
-
ភាជន៍ នាម
( ម . ព . ភាជនៈ )
-
ភាណ នាម
ដំណើរពោល, ការនិយាយ, ការប្រាប់, ការសូត្រ។
-
ភាណយក្ខ នាម
( ម . ព . ត្រស្ដិ )។
-
ភាណវារ នាម
វារៈនៃការសូត្រ, ដំណើរសូត្រមួយចប់យ៉ាងវែងគឺប្រវែងធម៌ដែលល្មមសូត្រមួយលើកៗបាន; ឈ្មោះគម្គីរដែលរួបរួមធម៌ពុទ្ធសាសនាសម្រាប់ពួកបព្វជិតទន្ទេញឱ្យចាំមាត់សូត្រតាមលំដាប់ថ្ងៃ។
-
ភាណវារៈ នាម
( ម . ព . ភាណវារ )។
-
ភាណុ នាម
ព្រះអាទិត្យ។
-
ភាណុពង្ស
ពង្សឬផៅពង្សនៃព្រះអាទិត្យ; អ្នកដែលមានពូជពង្សឬមានផៅពង្សព្រះអាទិត្យ ( ព្រះសក្យមុនីគោតម )។
-
ភាណុពន្ធុ
( ម . ព . ភាណុពង្ស )។
-
ភាណុមា នាម
អ្នកមានរស្មីគឺព្រះអាទិត្យ។
-
ភាណុរង្សី
រស្មីព្រះអាទិត្យ។
-
ភាតរ នាម
បងប្អូន។
-
ភាតរភាព នាម
ភាវៈនៃបងប្អូន; សេចក្ដីរាប់រកគ្នាដូចបងដូចប្អូន
-
ភាតា នាម
បងប្អូនប្រុស; ( រ . ស .)
-
ភាតុធីតា នាម
( ម . ព . ភាតុបុត្ត )។
-
ភាតុបុត្ត នាម
កូនប្រុសរបស់បងប្រុសឬរបស់ប្អូនប្រុស ( ក្មួយប្រុស ); បើក្មួយស្រីជាភាតុធីតាឬភាតុបុត្រី ( រ . ស .)។
-
ភាតុបុត្រ នាម
( ម . ព . ភាតុបុត្ត )។
-
ភាតុបុត្រី នាម
( ម . ព . ភាតុបុត្ត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។