វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 548 / 1268
-
ភិតភ័យ កិរិយាសព្ទ
( ម . ព . ភ័យភិត )។
-
ភិន នាម
ស្លាកស្នាម, គ្រឿងសម្គាល់នៅរូបកាយ
-
ភិនភាគ នាម
ចំណែកស្លាកស្នាមជាគ្រឿងសម្គាល់; រូបរាង, ទ្រង់ទ្រាយដែលមានគ្រឿងចំណាំឱ្យស្គាល់បាន។
-
ភិនភេទ នាម
ភេទដែលមានភិន, រូបរាងដែលមានសណ្ឋានឬមានលក្ខណៈផ្សេងគ្នា។
-
ភិន្នបិតុក នាម
បងប្អូនម្ដាយជាមួយឪពុកទីទៃ។
-
ភិន្នបិតុកៈ នាម
( ម . ព . ភិន្នបិតុក )។
-
ភិន្នោទរ នាម
បងប្អូនដែលកើតអំពីមាតាផ្សេងគ្នាតែរួមបិតាមួយគឺបងប្អូនឪពុកជាមួយម្ដាយទីទៃបងភិន្នោទរ, ប្អូនភិន្នោទរ។
-
ភិយ្យោ គុណនាម
ច្រើន, លើសលែង, ពន់ពេក; និយាយថាភិយ្យោសោក៏មាន ( ច្រើនប្រើក្នុងកាព្យ )។
-
ភិយ្យោភាព នាម
ដំណើរច្រើនក្រៃលែង, ភាវៈលើសលែង។
-
ភិរុកា កិរិយាសព្ទ
រ . សខ្លាច
-
ភិល ឧទានសព្ទ
សូរឮដោយបក្សីស្ទុះហើរ។
-
ភិសវង់ កិរិយាសព្ទ
វង្វេងស្មារតីដោយខ្លាច, ភាន់ភាំង, សង្ស័យ, ស្ងើចឬស្ញែងដោយភាន់គំនិត។ខ្មែរច្រើនប្រើសំដៅសេចក្ដីថា " គួរឱ្យចាប់ចិត្តស្រឡាញ់, គួរឱ្យស្នេហា, ..."
-
ភី គុណកិរិយា
ដែលមានអាការឬឫកពាសង្ហារ, ហ ៊ ិហា, ក្រអឺត
-
ភីង ឧទានសព្ទ
សូរឮដោយរលំ, ដួល, ធ្លាក់, សំពងអ្វីៗដែលខ្ទរ, ស្ពោត។
-
ភីលភល
( ម . ព . ភែលភល )។
-
ភីលៀង នាម
បងចិញ្ចឹម; អ្នកគយគន់ឃ្លាំចាំរក្សា, អ្នកបីបាច់រក្សាមើលការខុសត្រូវ។ពាក្យនេះខ្មែរច្រើនប្រើហៅចំពោះអ្នកមើលថែទាំបីបាច់រក្សាព្រះរាជបុត្រឬអ្នកថែរក្សាកូនមន្ត្រីធំនិងអ្នកមានធនធានស្ដុកស្ដម្ភ
-
ភឹង នាមឧទានសព្ទ
សូរឮដោយវាយ, គោះឬដាច់ខ្សែធំដែលសន្ធឹងតឹង។
-
ភឹប ឧទានសព្ទ
សូរឮដោយរលាស់ផ្ទាំងសំពត់, ដោយទទះស្លាបឬភ្លើងឆាបឆេះប្រេងកាតជាដើម។
-
ភឹល
( ម . ព . ភិល )។
-
ភឺតៗ ឧទានសព្ទ
សូរឮដោយខ្យល់ចេញតឹងអំពីហែបសន្ទះស្នប់ជាងដែកជាដើម។
-
ភឺន នាម
ផ្ទាំង
-
ភឺស ឧទានសព្ទ
សូរឮដោយចាប់ដកកូនឈើជាដើម។
-
ភឺះ ឧទានសព្ទ
( ម . ព . ភឺស )។
-
ភុង ឧទានសព្ទ
សូរឮដោយធ្លាយឬបែកធុងទឹកឬក្អមទឹកជាដើម។
-
ភុជង្គ នាម
ពស់, នាគ។
-
ភុជង្គនាគ នាម
ខ្មែរប្រើសំដៅសេចក្ដីថាពិភពនាគ។
-
ភុជង្គលីលា នាម
ឈ្មោះកាព្យមួយប្រភេទក្នុងមួយឃ្លាមានសង្កាត់បី, ត្រង់សង្កាត់ទី១មាន៦ពាក្យ, សង្កាត់ទី២និងទី៣មាន៤ពាក្យហៅថាបទភុជង្គលីលា
-
ភុជិស្សជន នាម
ជនអ្នកជាគឺអ្នកដែលឥតជំពាក់បំណុលគេឬដែលមិនមែនទាសៈ, ទាសីគេ។
-
ភុជិស្សតា នាម
ភាវៈនៃអ្នកជា, ភាពជាអ្នកជា, ដំណើរឥតជំពាក់បំណុលគេ។
-
ភុជិស្សភាព នាម
( ម . ព . ភុជិស្សតា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។