វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 547 / 1268
-
ភាសាជាតិ នាម
ភាសាដែលជាអត្តសញ្ញាណរបស់ជាតិសាសន៍ណាមួយ
-
ភាសាបរទេស នាម
ភាសាដែលទីទៃពីភាសាជាតិឬមានប្រភពមកពីប្រទេសផ្សេងៗ
-
ភាសាបរិវត្តកៈ នាម
អ្នកប្រែភាសា, អ្នកបកភាសាគឺអ្នកដែលចេះស្ដាប់ភាសាបានទាំងពីរខាងហើយបកប្រែពីសម្ដីអ្នកម្ខាងទៅជាសម្ដីអ្នកម្ខាង។
-
ភាសាបរិវត្តន៍ នាម
ការប្រែភាសាគឺការនិយាយឬសរសេរប្រែពីភាសាមួយជាភាសាមួយផ្សេង។
-
ភាសាបរិវត្តិកា នាម
( ម . ព . ភាសាបរិវត្តកៈ )។
-
ភាសាមេ នាម
ភាសាដែលផ្ដល់កំណើតដល់ភាសាផ្សេងៗទៀត
-
ភាសាវិទូ នាម
អ្នកប្រាជ្ញឬអ្នកដែលមានជំនាញជ្រៅជ្រះខាងភាសាវិទ្យា
-
ភាសាសាស្ត្រ នាម
ក្បួនពោលអំពីភាសានិយាយ។របៀប, វិធីនៃភាសា។
-
ភាសិត គុណនាមនាម
សម្ដី, ពាក្យ។
-
ភាស៊ី នាម
ពន្ធទំនិញគឺពន្ធដែលរាជការត្រូវហូតយកអំពីអ្នកលក់ទំនិញឬអ្នកនាំទំនិញចេញចូល។ក្នុងកម្ពុជរដ្ឋប្រើពាក្យនេះចំពោះតែពន្ធដែលហូតយករាល់ថ្ងៃអំពីអ្នកលក់ដូរនៅទីផ្សារនីមួយៗដែលមានបញ្ញត្តិឱ្យទារយក; ច្រើននិយាយថាភស៊ី ( ភៈស៊ី ) ឬផាស៊ី។
-
ភាំង កិរិយាសព្ទ
គាំងឬលង់ស្មារតី, ស្រឡាំងកាំង។
-
ភិក្ខវោ ឧទានសព្ទ
ភិក្ខុទាំងឡាយ! ( ម្នាលភិក្ខុទាំងឡាយ!); ព្រះពុទ្ធតម្រាស់ត្រាស់ហៅពួកភិក្ខុឱ្យចូលមកជួបជុំឬឱ្យត្រងត្រាប់ស្ដាប់ព្រះបន្ទូលព្រះអង្គក្នុងហេតុការណ៍អ្វីមួយដែលព្រះអង្គនឹងសម្ដែងប្រាប់។ភិក្ខុទាំងឡាយទទួលព្រះបន្ទូលព្រះអង្គថាភទន្តេ! " សូមទ្រង់ព្រះចម្រើន!" ឬតាមទម្លាប់ប្រែថា " បពិត្រព្រះអង្គទ្រង់ចម្រើន!" ឬក៏ថា " សូមទ្រង់ព្រះមេត្តាប្រោស!" ( ពាក្យសម្រាប់ប្រើក្នុងការប្រែបាលី, ក្នុងការតែងសេចក្ដីធម៌វិន័យឬសម្ដែងធម៌ )។។
-
ភិក្ខា នាម
ការសូម, ការសូមទាន។ ( សំ . ភិក្សា ) បាយ, ភោជនាហារ។
-
ភិក្ខាចរ នាម
អ្នកដើរសូមទាន ( ស្មូម )។
-
ភិក្ខាចរិយា នាម
ការដើរសូម។
-
ភិក្ខាចារ នាម
( ម . ព . ភិក្ខាចរិយា )។
-
ភិក្ខាចារវត្ត នាម
សណ្ដាប់ធ្នាប់របស់អ្នកសូមដោយសុភាពរាបសា។
-
ភិក្ខាទាន នាម
ការឱ្យភោជនាហារ ( ជាទាន )។
-
ភិក្ខាភាជនៈ នាម
ប្រដាប់ដាក់ភោជនាហារ, ចានបាយ។
-
ភិក្ខាភាជន៍ នាម
( ម . ព . ភិក្ខាភាជនៈ )។
-
ភិក្ខាហារ នាម
អាហារដែលបានមកដោយការសូម។
-
ភិក្ខុ នាម
សមណៈអ្នកសូម, សមណៈអ្នកខ្លាចភ័យក្នុងវដ្ដសង្សារ, អ្នកខ្លាចបាបជានិច្ច, អ្នកមានព្យាយាមដុតបំផ្លាញអំពើអាក្រក់ ...។ខាងពុទ្ធសាសនាហៅចំពោះតែបុរសអ្នកបួសដែលមានភេទឧត្តមជាងសាមណេរ
-
ភិក្ខុនី នាម
ភិក្ខុស្រីគឺស្ត្រីដែលបួសជាភិក្ខុ ( មានតែពីក្នុងពុទ្ធកាលនិងពុទ្ធសាសនាកាលសម័យពីដើម, សព្វថ្ងៃនេះមិនមាន )។
-
ភិក្ខុភាព នាម
ដំណើរបានទទួលឧបសម្បទាជាភិក្ខុគឺការបានភេទជាលោកភិក្ខុ។
-
ភិក្ខុភាវ នាម
( ម . ព . ភិក្ខុភាព )។
-
ភិក្ខុភាវៈ នាម
( ម . ព . ភិក្ខុភាព )។
-
ភិក្ខុសង្ឃ នាម
ប្រជុំភិក្ខុច្រើនតាំងពី៤រូបឡើងទៅ។
-
ភិក្ខុសម្ដែងអាបត្តិ
ភិក្ខុប្រកាសទោសដែលខ្លួនត្រូវព្រោះល្មើសពុទ្ធប្បញ្ញត្តិ ( ចំពោះមុខសង្ឃឬគណៈឬក៏ភិក្ខុផងគ្នា ...)។
-
ភិក្ខុអធិដ្ឋានចីពរ
ភិក្ខុតាំងចិត្តថា " ផ្ទាំងសំពត់នេះចូរជាចីពរទៅ!"។
-
ភិត កិរិយាសព្ទគុណនាម
ខ្លាច; ដែលខ្លាច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។