វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 544 / 1268
-
ភយូបស័គ្គ នាម
( ម . ព . ភយូបសគ្គ )។
-
ភរ កិរិយាសព្ទ
ពោលពាក្យមិនពិត, កុហក។
-
ភរណកម្ម នាម
ការចិញ្ចឹម; ការឈ្នួល
-
ភរណី នាម
ឈ្មោះផ្កាយពួកមួយ ( ព . ស . ហ .)។
-
ភរភាយ
ភររហាចរហតាមតែរួចពីមាត់។
-
ភរភូត កិរិយាសព្ទគុណកិរិយាគុណនាម
ភរទាំងស្រុង; ដែលសុទ្ធតែភរ
-
ភរិយា នាម
ស្ត្រីដែលស្វាមីត្រូវចិញ្ចឹម ( ប្រពន្ធ )
-
ភរិយាដ នាម
បុរសដែលព្រមឱ្យភរិយារបស់ខ្លួនស្វែងរកប្រយោជន៍ដោយបែបបទជាស្ត្រីពេស្យា, មនុស្សអ្នកបណ្ដោយប្រពន្ធឱ្យធ្វើជាស្ត្រីផ្កាមាស
-
ភរិយាដិក នាម
បុរសអ្នកលុះក្នុងអំណាចភរិយា, មនុស្សអ្នកខ្លាចប្រពន្ធគឺមនុស្សដែលប្រពន្ធត្រួតត្រាហែហៃលើជានិច្ច
-
ភរិយាតិក្រម នាម
ការប្រព្រឹត្តកន្លងចិត្តភរិយា, ការក្បត់ចិត្តប្រពន្ធ
-
ភរិយាធីន នាម
អ្នកដែលអាងភរិយា។
-
ភល កិរិយាសព្ទគុណកិរិយា
ដាលខ្ជោលឡើង; ភាយខ្ជោលឡើង; ព្រល
-
ភវតណ្ហា នាម
ចំណង់, តម្រេក, សម្រេកក្នុងភពគឺសេចក្ដីចង់កើតចង់មានក្នុងភព។
-
ភវនីយភាព នាម
ភាពដែលអាចកើតឡើងភាពប្រហែលភាពចៃដន្យ។
-
ភវនីយវិទ្យា នាម
( ម . ព . ប្រូបាប៊ីលីតេ )។
-
ភវាភព នាម
ភពតូចនិងភពធំ
-
ភស្ដា នាម
ស្វាមី ( ប្ដី ); ខ្មែរប្រើជារាជសព្ទ
-
ភស្តុ នាម
ពាក្យប្រើក្លាយមកពីព័ស្ដុ។
-
ភស្តុតាង នាម
( ម . ព . ព័ស្ដុតាង )។
-
ភស្តុតាងដាក់បន្ទុក នាម
ភស្តុតាងខាងដើមបណ្ដឹងរដ្ឋប្បវេណីឬម្ចាស់បណ្ដឹងអាជ្ញាដើម្បីបានឈ្នះជាប្រយោជន៍ដល់ខ្លួន។ភស្តុតាងដែលគាំទ្រចំណុចឬបញ្ហានៃណ្ដឹងរបស់គេនោះ។
-
ភស្តុតាងដោះបន្ទុក នាម
ភស្តុតាងខាងជនជាប់ចោទដើម្បីបានឈ្នះជាប្រយោជន៍ដល់ខ្លួន។ភស្តុតាងដែលគាំទ្រការដោះសារពីការចោទរបស់គេ។
-
ភស្ត្រា នាម
ស្នប់; ថង់ធ្វើដោយស្បែក ( ថង់ស្បែក ), សម្ពៀតស្បែក, កាប៉ៅស្បែក។
-
ភស្មការ នាម
អ្នកបោកគក់សំពត់, អ្នកបោកគក់គ្រឿងស្លៀកពាក់, អ្នកធ្វើការស៊ីឈ្នួលបោកអ៊ុត។
-
ភស្មការិកា នាម
( ម . ព . ភស្មការ )។
-
ភាគ នាមគុណនាម
ជោគ, បុណ្យ, ស្រីសួស្ដីឬដែលមានជោគ, មានបុណ្យ, មានស្រីសួស្ដ
-
ភាគទាន នាម
ចំនួនប្រាក់រៃអង្គាសដែលជនម្នាក់ៗចូលក្នុងកិច្ចការកុសលណាមួយ
-
ភាគបែង នាម
ផ្នែកខាងក្រោមរបស់ប្រភាគ
-
ភាគយក នាម
ផ្នែកខាងលើរបស់ប្រភាគ
-
ភាគរយ នាម
ចំនួនសមាមាត្រដែលចែកនឹង១០០ហើយតាងដោយសញ្ញា %។
-
ភាគលាភ នាម
ចំណែកទឹកប្រាក់ដែលបានមកពីការបែងចែកផលចំណេញ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។