វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 541 / 1268
-
ភគវន្តមុនី នាម
អ្នកប្រាជ្ញមានជោគ, អ្នកប្រាជ្ញមានបុណ្យមានយស ( ព្រះសម្មាសម្ពុទ្ធ )
-
ភគវា គុណនាមនាម
( ម . ព . ភគវ័ត )។
-
ភគវាន គុណនាមនាម
( ម . ព . ភគវា )។
-
ភគវ័ត គុណនាមនាម
ដែលមានជោគ, មានបុណ្យ, មានយស; ឬលោកអ្នកមានជោគ, អ្នកមានបុណ្យ, អ្នកប្រាជ្ញ។ពាក្យនេះខាងលទ្ធិពុទ្ធសាសនាហៅចំពោះតែព្រះសម្មាសម្ពុទ្ធ
-
ភគវ័ន្ត នាម
( ម . ព . ភគវន្ត )។
-
ភគិនី នាម
បង - ប្អូនស្រី; ហៅបានទាំងបងស្រី, ប្អូនស្រី; បើលុះតែមានជេដ្ឋ " បង " ឬកនិដ្ឋ " ប្អូន " ផ្សំមកផងទើបមានសេចក្ដីប្លែកគ្នា
-
ភគិនីភស្ដា នាម
( រ . ស .) ប្ដីរបស់បងឬប្អូនស្រីគឺបងថ្លៃប្រុសឬប្អូនថ្លៃប្រុស។
-
ភង្គពស្ត្រ នាម
( ម . ព . ភង្គៈ )។
-
ភង្គី នាម
ឈ្មោះឈើតូចមួយប្រភេទប្រើជាថ្នាំរម្ងាប់រោគ
-
ភង្គៈ នាម
សំពត់ដែលត្បាញដោយអំបោះលាយចម្រុះគ្នាច្រើនមុខ
-
ភណ្ឌ នាម
ទ្រព្យ, របស់; ដើមទុន; គ្រឿងប្រើប្រាស់; អីវ៉ាន់; ប្រដាប់, គ្រឿងប្រដាប់។ច្រើនផ្សំជាមួយនឹងនាមសព្ទឯទៀត, ដូចជា។
-
ភណ្ឌទេយ្យ នាម
របស់ដែលត្រូវឱ្យជាជំនួសគឺដែលយករបស់អ្វីមួយមកប្រើប្រាស់ឱ្យខូចវិនាសផងគេហើយត្រូវរករបស់សងវិញឬត្រូវសងជាតម្លៃ ( សំណង )។
-
ភណ្ឌនការណ៍
ដំណើរឈ្លោះប្រកែកឬហេតុដែលនាំបណ្ដាលឱ្យកើតជាជម្លោះ។
-
ភណ្ឌនការិនី
( ម . ព . ភណ្ឌនការី )។
-
ភណ្ឌនការី
អ្នកបង្កជម្លោះ, អ្នកដែលហៃនាំឈ្លោះ។
-
ភណ្ឌនហេតុ
( ម . ព . ភណ្ឌនការណ៍ )។
-
ភណ្ឌនិកេតនវិទ្យា នាម
ការសិក្សាអំពីសារមន្ទីរ។
-
ភណ្ឌនៈ នាម
ជម្លោះ។
-
ភណ្ឌរថ នាម
យានដឹកទំនិញឬអីវ៉ាន់។
-
ភណ្ឌហាសិនី នាម
ស្រីពេស្យា ( ស្រីផ្កាមាស )។
-
ភណ្ឌាគមន៍ នាម
អីវ៉ាន់, ទំនិញដែលទើបមកដល់។
-
ភណ្ឌាគារ នាម
ឃ្លាំង, ឃ្លាំងដាក់ទ្រព្យ។
-
ភណ្ឌាគារពិសេស នាម
ឃ្លាំងពិសេសដែលទទួលបានសិទ្ធិពីនាយកទីចាត់ការគយនិងរដ្ឋាករសម្រាប់ថែរក្សាទំនិញ។
-
ភណ្ឌាគារសព្វធន នាម
ឃ្លាំងកំពង់ផែពាណិជ្ជកម្មសម្រាប់ផ្ទុកទំនិញគ្រប់ប្រភេទ។
-
ភណ្ឌាគារិក នាម
អ្នករក្សាឃ្លាំង, នាយឃ្លាំង។
-
ភណ្ឌាគារិកា នាម
( ម . ព . ភណ្ឌាគារិក )។
-
ភណ្ឌិកា នាម
កញ្ចប់, ប្រអប់ដែលអាចដាក់អីវ៉ាន់មិនលើសពីដប់គីឡូក្រាម។
-
ភណ្ឌិល នាម
អ្នកនាំដំណើរទៅមក, អ្នកនាំសំបុត្រ, អ្នករត់សំបុត្រ ( ហៅថាភណ្ឌិលជនឬភណ្ឌិលបុរសក៏បាន )។
-
ភណ្ឌុកម្ម នាម
ការធ្វើឱ្យត្រងោល ( ការកោរសក់ ); ដំណើរប្រាប់ដល់សង្ឃក្នុងវត្តអំពីកិច្ចកោរសក់បំបួសកុលបុត្រតាមពុទ្ធានុញ្ញាត ... ( ព . វិ .)។
-
ភណ្ឌូកម្ម នាម
( ម . ព . ភណ្ឌុកម្ម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។