វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 543 / 1268
-
ភទន្ត គុណនាមនាម
ដែលចម្រើនដោយសីលាទិគុណ; លោកអ្នកចម្រើន; សម្រាប់ប្រើក្នុងសំបុត្រស្នាមហៅបព្វជិតដោយសេចក្ដីគោរព
-
ភទន្តេ ឧទានសព្ទ
សូមទ្រង់ព្រះចម្រើន!, សូមទ្រង់ព្រះមេត្តាប្រោស!, បពិត្រព្រះអង្គទ្រង់ចម្រើន!; ជាពាក្យឆ្លើយទទួលព្រះពុទ្ធតម្រាស់ដែលត្រាស់ហៅភិក្ខុទាំងឡាយ។
-
ភទន្តៈ គុណនាមនាម
( ម . ព . ភទន្ត )។
-
ភទ្ទកប្ប នាម
កប្បឬកល្បដ៏ចម្រើន; ឈ្មោះកប្បឬកល្បដែលមានព្រះពុទ្ធត្រាស់៥ព្រះអង្គដូចយ៉ាងកប្បយើងសព្វថ្ងៃនេះមានព្រះសព្វញ្ញុពុទ្ធ៥ព្រះអង្គគឺព្រះពុទ្ធកកុសន្ធៈ, កោនាគមនៈ, កស្សប, គោតម, អរិយមេត្តេយ្យ។
-
ភទ្រកល្ប នាម
( ម . ព . ភទ្ទកប្ប )។
-
ភទ្របទ នាម
ឈ្មោះផ្កាយពួកមួយ ( ព . ស . ហ .)។
-
ភប់ កិរិយាសព្ទ
ចួប, ប្រទះ; ប្រសព្វ; ច្រើននិយាយថា។
-
ភប់ប្រសព្វ
បានគ្នាជាគូស្រករ, នៅរួមសុខរួមទុក្ខ។
-
ភប់ភាន់
ប្រព្រឹត្តល្មើសដោយភាន់ច្រឡំ; ដើរហើរ, ស្មន់អន្ធករ។
-
ភប់ភ័ន្ត
( ម . ព . ភប់ភាន់ )។
-
ភព នាម
សេចក្ដីចម្រើន; ដំណើរកើត; ប្រទេសឬទីសម្រាប់សព្វសត្វកើតស្លាប់, លោក
-
ភពប្រព័ន្ធព្រះអាទិត្យ នាម
ភពទាំងឡាយដែលវិលជុំវិញព្រះអាទិត្យមានភពពុធភពសុក្រភពផែនដីភពអង្គារភពព្រហស្បតិ៍ភពសៅរ៍ភពអ៊ុយរ៉ានុសនិងភពណិបទូន។ភពទាំងនេះចែកជា២ក្រុមគឺក្រុមដែលនៅជិតព្រះអាទិត្យ ( ពុធសុក្រផែនដីនិងអង្គារ ) ជាភពតូចហើយខ្នាប់មានប្រភេទសិលាដែលប្លែកៗគ្នានិងមានសម្បកភពរឹងនិងមួយក្រុមទៀតដែលនៅឆ្ងាយពីព្រះអាទិត្យ ( ព្រហស្បតិ៍សៅរ៍អ៊ុយរ៉ានុសនិងណិបទូន ) ជាភពធំហើយមិនសូវខ្នាប់។
-
ភពផែន
( ម . ព . ផែនពិភព )។
-
ភពផែនដី នាម
ភពទី៣ដែលនៅជិតព្រះអាទិត្យបន្ទាប់ពីភពសុក្រនិងភពពុធដែលមានចម្ងាយប្រមាណពី១៤៧,១ទៅ១៥២,១លានគីឡូម៉ែត្រពីព្រះអាទិត្យទៅតាមការប្រែប្រួលនៃអិចសង់ទ្រីស៊ីតេរបស់អេលីប។ភពផែនដីវិលជុំវិញខ្លួនឯង ( រង្វិលខ្ញាល់ ) និងវិលជុំវិញព្រះអាទិត្យ ( រង្វិលជុំ ) តាមគន្លងជាអេលីប។ភពផែនដីមានរណបតែមួយគឺព្រះចន្ទ។
-
ភពរុងភពឆ្មារ
ភពធំភពតូច។
-
ភពល្អិត នាម
ភពដែលមានអង្កត់ផ្ចិតមិនលើសពី១០០០គីឡូម៉ែត្រ។ភពសេរ៉ែសជាភពដែលធំជាងគេក្នុងចំណោមភពល្អិតៗមានអង្កត់ផ្ចិតប្រហែល៩៤៥គីឡូម៉ែត្រ។
-
ភព្វបុគ្គល នាម
បុគ្គលដែលមានសំណាងល្អ; បុគ្គលដែលគួរបួសជាបព្វជិតក្នុងព្រះពុទ្ធសាសនាបាន។
-
ភព្វរូប នាម
ដែលមានសភាពដ៏សមគួរ។
-
ភមរ នាម
កន្លង់; ឃ្មុំ ...។ខ្មែរច្រើនប្រើក្លាយជាភូមរាឬភូមរី។
-
ភមរជាតិ នាម
សត្វល្អិតពួកកន្លង់, ឃ្មុំ
-
ភមរិន្ទ នាម
ស្ដេចកន្លង់; ស្ដេចឃ្មុំ ...; ហៅក្លាយជាភូមរិន្ទក៏មាន ( ព . កា .)។
-
ភមរី នាម
មេកន្លង់, មេឃ្មុំគឺកន្លង់ឬឃ្មុំញី; ហៅក្លាយជាភូមរីក៏មាន
-
ភមូ នាម
ចិញ្ចើម, រោមចិញ្ចើម; ( រ . ស .)
-
ភមោ នាម
( ម . ព . ភមូ )។
-
ភយ នាម
( ម . ព . ផូយ )។
-
ភយង្ករ គុណនាម
ដែលធ្វើឱ្យខ្លាច, ដែលគួរឱ្យខ្លាច, ដែលសម្បើមខ្លាំង
-
ភយន្តរាយ នាម
អន្តរាយដែលគួរខ្លាច, អន្តរាយយ៉ាងសម្បើម
-
ភយាគតិ នាម
សេចក្ដីលម្អៀងព្រោះខ្លាចចិត្ត, ខ្លាចបុណ្យស័ក្ដិជាដើម
-
ភយូបទ្រព នាម
ឧបទ្រព្យដែលគួរខ្លាច, ចង្រៃយ៉ាងសម្បើម
-
ភយូបសគ្គ នាម
ឧបសគ្គដែលគួរខ្លាច, សេចក្ដីទើសទាក់យ៉ាងសម្បើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។