វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 357 / 1268
-
និយម កិរិយាសព្ទ
កំណត់, អនុលោមតាម។
-
និយាម នាម
ស្ដង់ដាឬគំរូដែលគេស្គាល់ជាទូទៅដូចជានិយាមច្បាប់ជាដើម, ស្ដង់ដាឬកម្រិតវាស់អាកប្បកិរិយាឬបំណិនដែលគេទទួលស្គាល់ជាទូទៅនៅក្នុងសហគមន៍ឬសង្គមមួយ
-
និយាមកា នាម
ចំនួនតួលេខជាមុំឬជាបន្ទាត់ដែលកំណត់អំពីទីតាំងរបស់ចំណុចនីមួយៗនៅក្នុងបណ្ដាញឬប្រព័ន្ធកំណត់មួយ។
-
និយាយ កិរិយាសព្ទ
នាំសម្ដីចេញគឺពោលពាក្យ, ស្ដី, ថា
-
និយាយកាច់កុង គុណកិរិយា
( ព . ប្រ .) និយាយបង្វែងដាន
-
និយាយកាត់គេ កិរិយាសព្ទ
និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ។
-
និយាយកាត់ៗ កិរិយាសព្ទ
និយាយសង្ខេបទ្រួសៗដោយលើកឡាត់ចោលខ្លះ។
-
និយាយកៀស កិរិយាសព្ទ
និយាយបញ្ឆៀងឱ្យដឹងខ្លួន។
-
និយាយកៀសនាយកៀសអាយ កិរិយាសព្ទ
និយាយបញ្ឆិតបញ្ឆៀងពីនេះបន្តិចពីនោះបន្តិច។
-
និយាយខ្ជាំងៗ កិរិយាសព្ទ
ពោល, ស្ដី, និយាយបោកបោះខ្លាំងៗឥតកោតញញើត, ឥតគួរសម។
-
និយាយខ្សឹបៗ កិរិយាសព្ទ
និយាយតិចៗស្ទើរតែមិនឮសំឡេង
-
និយាយដើម កិរិយាសព្ទ
និយាយអំពីអ្នកដទៃប្រាប់ដល់អ្នកដទៃដោយកំបាំងមុខ
-
និយាយបង្អូស កិរិយាសព្ទ
និយាយសម្ដីយឺតៗម្លាយៗ។
-
និយាយបញ្ជោក កិរិយាសព្ទ
និយាយដដែលៗញយៗឱ្យជឿជោកស៊ប់ចិត្តស៊ប់គំនិត។
-
និយាយបានមួយម៉ាត់មួយក កិរិយាសព្ទ
និយាយបានខ្លះ, និយាយបានបន្តិចបន្តួច ( ព . សា .)។
-
និយាយបូក កិរិយាសព្ទ
និយាយរួមទាំងអស់។
-
និយាយបើកចំហ កិរិយាសព្ទ
និយាយឥតលាក់បាំង។
-
និយាយបែកសា
( ព . ប្រ .) និយាយបែកពីនេះហើយពីនោះទៀតល្ហល្ហាចស្ទើររកទីចប់គ្មាន។
-
និយាយប៉ាច់ៗ កិរិយាសព្ទ
និយាយខ្លាំងៗមិនដាច់សូរ។
-
និយាយផ្សំស៊ី កិរិយាសព្ទ
និយាយចាក់បណ្ដោយឬអែបអបឱ្យតែខាងបានស៊ី។
-
និយាយពិស្ដារ កិរិយាសព្ទ
និយាយរៀបរាប់ដោយសព្វគ្រប់។
-
និយាយព្រតៗ កិរិយាសព្ទ
( ព . ប្រ .) និយាយតាមតែរួចពីមាត់ឥតបើគិត។
-
និយាយមានវោតវគ្គ កិរិយាសព្ទ
និយាយតាមដំណើរសេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្តាប់ងាយយល់។
-
និយាយម៉ៅ កិរិយាសព្ទ
និយាយបូករួមទាំងអស់។
-
និយាយយ៉ៗ កិរិយាសព្ទ
និយាយកាត់ខ្លីៗ។
-
និយាយរាស់ កិរិយាសព្ទ
និយាយបង្ហូររំហូតឱ្យឆាប់ចប់សេចក្ដី។
-
និយាយរុំៗ កិរិយាសព្ទ
និយាយមិនលះមិនស្រឡះ។
-
និយាយរះ កិរិយាសព្ទ
និយាយប៉ាតឱ្យត្រូវសព្វ។
-
និយាយលេង កិរិយាសព្ទ
និយាយកំប្លែង, និយាយអំពីរឿងអ្វីមួយសម្រាប់ជាការកម្សាន្តសប្បាយ
-
និយាយស្កាត់ កិរិយាសព្ទ
និយាយស្ទាក់ផ្ដាច់តំណសម្ដីមិនឱ្យមានតទៅទៀត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។