វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 359 / 1268
-
និរុត្តិ នាម
ការបញ្ចេញសូរសព្ទតាមទម្លាប់នៃការរលាស់អណ្ដាតថាកើតទោះបីសរសេរត្រូវគ្នាទាំងអត្ថន័យរបស់ពាក្យទោះត្រូវគ្នាតែមួយក៏គង់ឮសូរសព្ទផ្សេងពីគ្នាដែរ
-
និរុត្តិប្បដិសម្ភិទា នាម
ការបែកប្រាជ្ញាយល់ធ្លុះធ្លាយខាងភាសា, ការចេះច្បាប់ប្រាដកឥតទើសទាក់ខាងភាសាផ្សេងៗ។
-
និរុត្តិវិទូ នាម
អ្នកប្រាជ្ញខាងនិរុត្តិសាស្ត្រ។
-
និរុត្តិសាស្ត្រ នាម
គម្ពីរឬក្បួនខ្នាតចែងអំពីភាសា, ភាសាសាស្ត្រ។
-
និរុត្តិសាស្ត្រគម្ពីរ នាម
ក្បួនខ្នាតចែងអំពីភាសា, ភាសាសាស្ត្រ។
-
និរុទកកន្តារ នាម
ផ្លូវលំបាកព្រោះគ្មានទឹក។
-
និរុទកបាយាស នាម
( ម . ព . បាយាស )។
-
និរុបការ នាម
( ម . ព . អនុបការ )។
-
និរុបសគ្គ គុណនាម
( ម . ព . អនុបសគ្គ )។
-
និរោធ នាម
ព្រះធម៌សម្រាប់លត់សង្ខារគឺធ្វើឱ្យបាត់ខ្យល់បាត់ដង្ហើមតែជីវិតឱ្យគង់នៅ។សេចក្ដីរលត់; ព្រះនិព្វាន។
-
និរោធសមាបត្តិ នាម
ការចូលឈានដល់ថ្នាក់រម្លត់ឱ្យខ្យល់ដកដង្ហើមចេញចូលតាំងនៅបានអស់កាលកំណត់យ៉ាងយូរត្រឹម៧ថ្ងៃទើបចេញវិញ ... ( ព . ពុ .)។
-
និរ្ភ័យ គុណនាម
( ម . ព . និរភ័យ )។
-
និល គុណនាម
ខៀវ។ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យខ្មៅឱ្យមានដំណើរប្លែក
-
និលពិសី នាម
ឈ្មោះប្រទាលសម្រាប់ប្រើជាថ្នាំ ( អ្នកខ្លះហៅថានឹលពិសី )។
-
និលរ័តន៍ នាម
( ម . ព . និលរ័ត្ន )។
-
និលរ័ត្ន នាម
កែវមានព័ណ៌ខៀវ ( ត្បូងកណ្ដៀង )។
-
និវត្ត កិរិយាសព្ទ
វិលវិញ, ត្រឡប់វិញ
-
និវត្តជន នាម
ជនត្រូវបានដាក់ឱ្យឈប់សម្រាកតាមច្បាប់ស្ដីពីការងារ
-
និវត្តនាការ នាម
អាការដែលវិលត្រឡប់វិញ, ដំណើរប្រុងនឹងវិលត្រឡប់វិញ
-
និវត្តន៍ នាម
ដំណើរវិលត្រឡប់, ការវិលមកវិញ
-
និវាតភាព នាម
ភាពមិនរឹងរូស, ការគោរពទៅតាមច្បាប់ឬបទបញ្ជា។
-
និវារណដ្ឋាន នាម
ទីកន្លែងដែលគេហាមឃាត់
-
និវាសដ្ឋាន នាម
ទីសម្រាប់នៅអាស្រ័យជានិច្ច, ទីដែលតាំងនៅជាប្រក្រតី
-
និវាសនជន នាម
រូបវន្តបុគ្គលដែលមាននិវេសនដ្ឋាន។
-
និវាសនដ្ឋាន នាម
( ម . ព . និវាសដ្ឋាន )។
-
និវេទនកថា នាម
ពាក្យជូនដំណឹង, ឱ្យដំណឹង, ប្រាប់ដំណឹងពីកិច្ចការឬពីស្ថានការណ៍ផ្សេងៗដែលគួរឱ្យដឹងឱ្យយល់
-
និវេទនប័ណ្ណ នាម
បញ្ជីរាយឈ្មោះអ្នកដំណើរឬទំនិញដែលដឹកជញ្ជូនតាមយន្តហោះកប៉ាល់ឬរថភ្លើង។
-
និវេទន៍ នាម
ដំណឹង, ព័ត៌មាន, របាយការណ៍, ចំណងជើង។
-
និវេសនដ្ឋាន នាម
ដូចគ្នានឹងនិវាសដ្ឋាន, និវាសនដ្ឋាន, និវេសន៍ដែរ។
-
និវេសន៍ នាម
ទីសម្រាប់នៅអាស្រ័យជានិច្ច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។