វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 356 / 1268
-
និពទ្ធកុសល នាម
កុសលដែលគេធ្វើជាប់ហូរហែមិនដាច់, កុសលជានិច្ច។
-
និពន្ធ កិរិយាសព្ទ
តែងឡើង, ចងក្រង, រៀបរៀង
-
និពន្ធនាយក នាម
អ្នកទទួលបន្ទុកការបោះពុម្ពផ្សាយហើយនិងទទួលខុសត្រូវចំពោះគុណភាពនិងខ្លឹមសារនៃទស្សនាវដ្ដីសារព័ត៌មានជាដើម
-
និពន្ធនាយិកា នាម
( ម . ព . និពន្ធនាយក )។
-
និពន្ធសម្លោក
( ម . ព . ចងសម្លោក )។
-
និព្វាន នាម
មានអត្ថន័យដូចសំ . ដែរគឺជាឈ្មោះធម្មជាតឬចិត្តដែលចេញផុតស្រឡះចាកវានៈគឺឥតមានតណ្ហាដែលចាក់ស្រេះទាក់ឆ្វាក់រួបរឹត, ដោយបរិយាយថាអស់មានកម្មដដែលៗតទៅទៀតហើយសំដៅចំពោះខន្ធនិព្វានរបស់ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តខីណាស្រព, ប៉ុន្តែពាក្យនិព្វានឬនិវ៌ាណនេះមានមគ្គ៤ផល៤ជាសមុទ័យឬជាប្រភពឱ្យកើតបានជាកិលេសនិព្វានឬក្លេសនិវ៌ាណក៏ពុំទាន់ចេញផុតស្រឡះចាកកម្មដដែលៗនៅឡើយលុះដល់បញ្ចក្ខន្ធរលត់ហើយទើបមានឈ្មោះថាខន្ធនិព្វានឬស្កន្ធនិវ៌ាណអស់មានកម្មដដែលៗតទៅទៀតនៅមានសុទ្ធតែបរមសុខហៅថាឯកន្តបរមសុខតែមួយយ៉ាងប៉ុណ្ណោះឯង
-
និព្វាននរក នាម
( ព . បុ .) ( ម . ព . លោកន្តរនរក )។
-
និព្វិសោធ គុណនាម
( ម . ព . អព្វោហារិក )។
-
និមន្ត កិរិយាសព្ទ
អញ្ជើញ, សូមឱ្យទៅឬសូមឱ្យមក ( ស . ស .)
-
និមន្តន៍ នាម
ដំណើរអញ្ជើញ, ដំណើរសូមឱ្យទៅឬសូមឱ្យមក ( ស . ស .)
-
និមល នាម
ដែលឥតមន្ទិល, ឥតសៅហ្មង
-
និមិត កិរិយាសព្ទ
បង្កើតដោយឫទ្ធិ, កាឡាខ្លួន, ដំណែងខ្លួន។
-
និមិត្ត ធ.នាម
ដើមហេតុ, លក្ខណៈ, គោល, ចារឹក, គ្រឿងសម្គាល់
-
និមិត្តរូប នាម
រូបជាគ្រឿងកំណត់សម្គាល់គឺវត្ថុជាតំណាងអ្វីមួយដែលគ្មានរូបដូចជាជញ្ជីងទុកជាតំណាងនៃសុចរិតយុត្តិធម៌ជាដើម
-
និមិត្តរូបនិយម នាម
ការប្រើនិមិត្តរូបនានាដើម្បីតំណាងឱ្យគំនិតផ្សេងៗជាពិសេសនៅក្នុងសិល្បៈអក្សរសិល្ប៍និងភាពយន្ត
-
និមិត្តរូបារម្មណ៍ នាម
រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគរំលេចឱ្យឃើញជាសញ្ញាភាពដែលជាតំណាងឱ្យមតិទស្សនៈណាមួយ
-
និមិត្តសញ្ញា នាម
គ្រឿងសម្គាល់ជារូបលេខអក្សរប្រើសម្រាប់សម្គាល់ន័យជាពិសេសនៅក្នុងវិទ្យាសាស្រ្តដូចជាគណិតវិទ្យាតន្រ្តីជាដើម
-
និមិត្តសីមា នាម
គ្រឿងសម្គាល់ដែលសង្ឃកំណត់យក, មាន៨យ៉ាងគឺភ្នំ, ដុំថ្មតាន់, ព្រៃ, ឈើរស់, ផ្លូវ, ដំបូក, នទី, ទឹក ( ព . វិ .)។
-
និមិត្តហេតុ នាម
ហេតុជាគ្រឿងចំណាំឬសម្គាល់។សព្វថ្ងៃប្រើពាក្យនេះសំដៅយកអាការនៃរោគឬប្រភេទនៃជំងឺដែលនាំឱ្យដឹងបានដោយគ្រឿងសម្គាល់ផ្សេងៗ
-
និមុត្តិ នាម
ការដោះលែង, ការឱ្យរួចខ្លួន, ការឱ្យរួចស្រឡះ។
-
និមុត្តិកិច្ច នាម
ការសងបំណុល, ការបង់ប្រាក់។
-
និមុត្តិធានា នាម
ការអនុញ្ញាតឱ្យទំនិញអាចបន្តការដឹកជញ្ជូនទៅមុខទៀត។
-
និមូលវិចារណ៍ នាម
ការធ្លាក់ចុះពីតម្លៃដើម។
-
និម្មល នាម
( ម . ព . និមល )។
-
និម្មានរតី នាម
ឈ្មោះស្ថានសួគ៌ក្នុងឆកាមាវចរជាន់ទីប្រាំ។
-
និម្មាបនកម្ម នាម
អំពើឬការបង្កើតអ្វីៗដោយឫទ្ធិ។សិល្បៈផ្នែកខាងការសាងឬតាក់តែងនូវវត្ថុផ្សេងៗឱ្យបានល្អឆើតឆាយដូចជានិម្មិត
-
និម្មាបនិក នាម
អ្នកធ្វើឬបង្កើតអ្វីៗដោយឫទ្ធិ។អ្នកកាន់កាប់មុខការខាងកសាងលំអតាក់តែង ...។
-
និម្មិត កិរិយាសព្ទ
បង្កើតដោយឫទ្ធិកាឡាខ្លួនដំណែងខ្លួន
-
និម្មិតកម្ម នាម
ការបង្កើតស្នាដៃអក្សរសិល្ប៍សិល្បៈដោយសំយោគរវាងអនុកម្មនិងនវកម្ម
-
និយតមិច្ឆាទិដ្ឋិ នាម
សេចក្ដីប្រកាន់ខុសថាទៀងគឺយល់ឃើញខុសថាមនុស្សសត្វទាំងអស់កាលបើស្លាប់ទៅ, ធ្លាប់កើតជាជាតិអ្វីក៏មកកើតជាជាតិនោះទៀត ( ទិដ្ឋិនេះតាមពុទ្ធសាសនាថាមានទោសធ្ងន់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។