វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 355 / 1268
-
និច្ចភាព នាម
ភាពជានិរន្តរ៍, ភាពស្ថិតស្ថេរ, ភាពទៀងទាត់
-
និច្ចលករ នាម
អំពើដែលនៅស្ងៀមមិនធ្វើចលនាអ្វីទាំងអស់។
-
និច្ចសម័យ នាម
( ម . ព . និច្ចកាល )។
-
និច្ចសីល នាម
សីលដែលរក្សាបានរៀងរាល់ថ្ងៃឥតមានកំណត់ថ្ងៃនេះឬថ្ងៃនោះឬសីលដែលទទួលសមាទានតែម្ដងក្នុងថ្ងៃណាមួយក៏អាចតាំងនៅបានជានិច្ចតទៅវៀរលែងតែអ្នកសមាទាននោះប្រព្រឹត្តកន្លងអង្គរបស់សីល ( បានដល់សីល៥)។
-
និណ៌េត្រ នាម
( ម . ព . និរណេត្រ )។
-
និត្យ គុណកិរិយា
ទៀង, ពិត, មែន, រឿយៗ, មិនដែលដាច់; ច្រើនប្រើជានិត្យនៅឬនៅនិត្យគឺនៅមិនដាច់
-
និត្យនៅ កិរិយាសព្ទ
( ម . ព . និត្យ )។
-
និត្យសមាជិក នាម
សមាជិកដែលនៅប្រចាំការជានិច្ចនៃសមាគមឬការិយាល័យណាមួយ។
-
និទណ្ឌភាព នាម
ភាពរួចទោសឬមិនដាក់ទោស
-
និទស្សន៍ នាម
ការពន្យល់ឱ្យឃើញហេតុផល, គ្រឿងអាង, ឧទាហរណ៍; ព័ស្ដុតាង, តឹតតាង
-
និទាឃៈ នាម
ឈ្មោះរដូវមួយប្រើតាមសុរិយគតិជារដូវក្ដៅមាន៩២ថ្ងៃរាប់ពីត្រឹមថ្ងៃទី២១ខែមីនា ( ម៉ារ្ស ) ដល់ថ្ងៃទី២១ខែមិថុនា ( យូវ៉ាំង )
-
និទាន នាម
ហេតុ, ដើមហេតុ, ដើមទងគន្លង; រឿង, រឿងតំណាល
-
និទានកថា នាម
សម្ដីសម្ដែងរឿង, ពាក្យថ្លែងរឿង ( ព . ទេ .)។
-
និទានវចនៈ នាម
( ម . ព . និទានកថា១)។
-
និទាយាទភាព នាម
ភាពគ្មានទាយាទស្នងមរតក
-
និទ៌ុក្ខ គុណនាម
( ម . ព . និរទុក្ខ )។
-
និទ៌េស នាម
( ម . ព . និរទេស )។
-
និទ៌ោស គុណនាម
( ម . ព . និរទោស )។
-
និទ្ទេស នាម
ការសម្ដែងចែកញែកសេចក្ដី, សេចក្ដីដែលសម្ដែងចែកញែកជាសង្កាត់ៗ
-
និទ្ទោសកម្ម នាម
ការលើកលែងទោសឱ្យការអត់ទោសឱ្យ។
-
និទ្រា នាម
ដំណើរដេកលក់។
-
និទ្រាលុភាព នាម
ភាពដែលគ្មានកម្លាំងឬថាមពលមិនចង់ធ្វើអ្វីទាំងអស់ចេះតែងងុយដេក។
-
និន្ទា នាម
ដំណើរតិះដៀល, ការរិះគន់, ដំណៀល
-
និន្នាការ នាម
អាការដែលទ្រេតទេរទៅឬដែលលម្អៀងទៅម្ខាងៗ
-
និន្នាទ គុណនាម
ដែលកងរំពង។
-
និបាត នាម
ឈ្មោះពួកគម្ពីរសម្ដែងរឿងនិទានរបស់ព្រះពុទ្ធកាលកើតក្នុងជាតិមុនៗជាគម្ពីររាប់បញ្ចូលក្នុងព្រះត្រៃបិដកប៉ែកព្រះសូត្រខាងខុទ្ទកនិកាយ
-
និបាតជាតក នាម
( ម . ព . និបាត១)។
-
និបាតសព្ទ នាម
សព្ទសម្រាប់ផ្សំសម្ដីត្រង់ឃ្លារបះនីមួយៗជាជំនួយនាមសព្ទនិងកិរិយាសព្ទឱ្យមានសេចក្ដីស្រឡះ, ច្បាស់លាស់, ពីរោះស្រួលស្ដាប់។ល។ដូចពាក្យថាក៏, ក៏ដោយ, ក៏ដែរ, ក្ដី, ផង, ឯ, បើ, ទោះ, ទោះបី, បើទុកជា, ទើប, ពុំនោះសោត, ដែរជាដើម ( ព . វ .)។
-
និបិដ្ឋ្យាដ្ឋិក គុណនាម
ដែលឥតឆ្អឹងខ្នងនិបិដ្ឋ្យាដ្ឋិសត្វសត្វឥតឆ្អឹងខ្នងមានសត្វល្អិតដង្កូវបាណកជាតិជាដើម។
-
និប្បរិយាយ នាម
សេចក្ដីអធិប្បាយដោយត្រង់មិនផ្សែផ្សំ, សេចក្ដីពន្យល់ត្រឹមត្រូវគ្រប់គ្រាន់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។