វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 352 / 1268
-
នារាយណ៍ នាម
នាមម្យ៉ាងរបស់វិស្ណុ; នាមនេះហៅដោយអានុភាពដែលវិស្ណុចេះបែងភាគឱ្យកើតជារូបផ្សេងៗមានរូបមនុស្សជាដើម
-
នារី នាម
ស្ត្រី, មនុស្សស្រី, នាង។
-
នារីក្លាហាន នាម
ស្ត្រីក្លាហានគឺស្ត្រីជាពលរដ្ឋធម្មតាដែលស្លៀកពាក់ឯកសណ្ឋានជាទាហានក្នុងគ្រាស្រុកទេសមានភ័យអាសន្នជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ ( ជាគូដៃនឹងជីវពល )។
-
នារីផល នាម
ឈ្មោះឈើមានផ្លែរូបដូចជាស្រីក្រមុំមានតែក្នុងព្រៃហិមពាន្ត; មានតំណាលក្នុងរឿងបុរាណថាវេលាដែលឈើនេះមានផ្កាផ្លែ, ពួកពិទ្យាធរជ្រួលជ្រើមដណ្ដើមគ្នាបេះផ្កានិងផ្លែឈើនោះដោយសេចក្ដីស្នេហាខ្លាំង។
-
នារីរត្ន នាម
ស្ត្រីដែលមានលម្អនិងចរិយាដ៏ប្រសើរទុកស្មើកែវវិសេស ( ស្ត្រីកែវ )។
-
នារីរ័ត្ន
នាងកែវ, ស្ត្រីកែវឬស្រីថ្លៃ, ស្ត្រីមានលំអប្រហែលដូចពេជ្រ។
-
នាល នាម
( ម . ព . នាលិ )។
-
នាលិ នាម
ទម្ងន់១៦តម្លឹង។
-
នាវ កិរិយាសព្ទ
ម៉ៅយក, ប្រកាន់ទុក
-
នាវា នាម
ទូក, សំពៅ, កប៉ាល់ ...; ( រ . ស .)
-
នាវាចរ កិរិយាសព្ទ
ធ្វើដំណើរតាមផ្លូវទឹក, ធ្វើដំណើរដោយនាវា។
-
នាវាចរណ៍ នាម
ជលគមនាគមន៍ការធ្វើដំណើរតាមនាវា
-
នាវាជីវិត នាម
( សំនួន .) ដំណើរជីវិតដែលរសាត់អណ្ដែតមិនមានកោះត្រើយ
-
នាវាដឹកប្រេង នាម
នាវាសម្រាប់ដឹកប្រេងក្នុងបរិមាណយ៉ាងច្រើន
-
នាវាផ្ទុកយន្តហោះ នាម
នាវាសម្រាប់ផ្ទុកយន្តហោះចម្បាំងមានទីលានសម្រាប់ឱ្យយន្តហោះឡើងនិងចុះចតបាន
-
នាវាពិឃាត នាម
នាវាប្រើនៅក្នុងសង្រ្គាមសម្រាប់ចូលប្រយុទ្ធនិងជួយការពារនាវាធំៗជាដើម។
-
នាវាភណ្ឌ នាម
អីវ៉ាន់ឬសម្ភារៈដែលត្រូវដឹកជញ្ជូនតាមនាវាកប៉ាល់ឬយានធំៗ។
-
នាវាមុជទឹក នាម
នាវាចម្បាំងមួយប្រភេទដែលអាចធ្វើដំណើរបាននៅក្រោមផ្ទៃទឹកសមុទ្រ
-
នាវាវេតន៍ នាម
ថ្លៃឈ្នួលនៃការដឹកជញ្ជូនទំនិញឬសម្ភារៈតាមនាវាឬយានធំៗ។
-
នាវាសង្ឃាត នាម
( ម . ព . សង្ឃាតនាវា )។
-
នាវាសណ្ដោង នាម
ជលយានមានកម្លាំងខ្លាំងសម្រាប់សណ្ដោង។
-
នាវិក នាមគុណនាម
អ្នកដើរទូក ...។
-
នាវិកទោ នាម
ទាហានជើងទឹកថ្នាក់ក្រោមបង្អស់។
-
នាវិកនាយក នាម
នាយទូក, ដង្ខៅទូក ...។
-
នាវិកនាយិកា នាម
( ម . ព . នាវិកនាយក។
-
នាវិកបតានី នាម
( ម . ព . នាវិកបតី )។
-
នាវិកបតី នាម
ដូចគ្នានឹងនាវិកនាយកដែរ។
-
នាវិកា នាម
( ម . ព . នាវិក )។
-
នាវិកាធិបតី នាម
ចៅហ្វាយទូក។
-
នាវូបករណ៍ នាម
គ្រឿងប្រដាប់សម្រាប់ប្រើប្រាស់ក្នុងនាវាធំតូចទាំងពួង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។