វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 354 / 1268
-
នាំមុខ កិរិយាសព្ទគុណនាម
ដឹកមុខ, ដើរពីមុខគេ, មានប្រៀបជាងគេ
-
នាំរអេចរអូច
ខ្សឹបខ្សៀវនាំអាទិ៍ឱ្យកើតមានរឿងមានហេតុឬនាំឱ្យឮមាត់ឮពាក្យឡើង។
-
នាំអាទិ៍ កិរិយាសព្ទ
នាំផ្ដើមមុន; ផ្ដួចផ្ដើមសេចក្ដីមុន; ផ្ដើមហេតុឬផ្ដើមដំណើរមុន ( ប្រើជាអាទ្យក៏បាន, អ . ថ . អាត )
-
នាំអុជនាំអាល កិរិយាសព្ទ
នាំបណ្ដាលឬនាំញុះញង់ឱ្យក្ដៅចិត្ត។
-
នាំអំពល់ កិរិយាសព្ទ
នាំឱ្យមានអំពល់។
-
នាំឱ្យព្រៃគំនិត កិរិយាសព្ទ
នាំឱ្យទើសគំនិត, ឱ្យចង្អៀតគំនិត។
-
និកម្មភាព នាម
ភាពគ្មានការងារធ្វើកើតឡើងក្នុងស្ថានភាពដែលមនុស្សម្នាក់ដល់អាយុធ្វើការមានសមត្ថភាពនិងមានបំណងធ្វើការបានខិតខំស្វែងរកការងារធ្វើប៉ុន្តែពុំអាចរកការងារបាន, ភាពគ្មានការងារធ្វើ
-
និករ នាម
ពួក, ហ្វូង។
-
និកាយ នាម
ពួក, ក្រុម, ហ្វូង, ប្រជុំ
-
និក្កង្ខា នាម
ការគ្មានសេចក្ដីសង្ស័យ, ការអស់សេចក្ដីងឿងឆ្ងល់
-
និក្ខេបបទ នាម
បទឬមាតិការឿងដែលលើកយកមកដាក់ជាគោលដើម្បីអធិប្បាយពង្រីកសេចក្ដីឱ្យល្មមស្ដាប់បាន។ពាក្យនេះសព្វថ្ងៃប្រើសំដៅយកសៀវភៅដែលបេក្ខជនតែងឡើងហើយដាក់ជូនឱ្យគណៈមេប្រយោគពិនិត្យក្នុងការប្រឡងយកថ្នាក់បណ្ឌិតផ្នែកវិជ្ជាណាមួយ
-
និគម នាម
ប្រជុំភូមិច្រើនគឺតំបន់ដែលមានមេភូមិម្នាក់ជាអ្នកត្រួតត្រា។
-
និគមជន នាម
ទីប្រជុំភូមិឬតំបន់មានក្រុមមនុស្សរស់នៅដោយមានអ្នកគ្រប់គ្រង។
-
និគមវចនៈ នាម
ពាក្យបន្ថែមគឺសេចក្ដីបញ្ជាក់សង្ខេបខ្លីៗត្រួតថែមលើពាក្យដែលបាននិយាយយ៉ាងពិស្ដារពីខាងដើមម្ដងរួចមកហើយគឺពាក្យពន្យល់ដោយរួបរួមសេចក្ដីចុងក្រោយបង្អស់
-
និគ៌ុណ គុណនាម
( ម . ព . និរគុណ )។
-
និគ្គហិត នាម
ឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមួយយ៉ាងនេះ "០" រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ " ង " ប្រកបក៏មានដូចតួ " ម " ប្រកបក៏មាន។សំ . និងបា . រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរអានថាអ័ងឬអ័ម។ឯទម្លាប់នៃជនបរទេសខ្លះគេអានថាអ៊្ហិងឬអ៊្ហិមឱ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះដោយគេយល់ថាអានកុំឱ្យឮច្បាស់ថាអ័ងឬអ័មដើម្បីឱ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈឥ, ឧហើយនិងស្រះឯទៀតខ្លះបានដោយងាយសម្រាប់ភាសារបស់គេ ...។
-
និគ្រន្ថ នាម
បព្វជិតពួកមួយបួសក្រៅសាសនាប្រកាន់លទ្ធិថាខ្លួនជាមនុស្សកម្ចាត់កិលេសដែលចាក់ស្រេះនៅក្នុងសន្តានឱ្យជ្រះអស់ហើយ ( អចេលកៈឬអាជីវក )។
-
និគ្រោធ នាម
ជ្រៃ, មើមជ្រៃ
-
និគ្រោធព្រឹក្ស នាម
ដើមជ្រៃ។
-
និគ្រោធារាម នាម
ឈ្មោះវត្តមួយនៅក្បែរស្ទឹងរោហិណីជិតក្រុងកបិលវត្ថុដែលពួកព្រះញាតិនៃព្រះសម្មាសម្ពុទ្ធព្រមព្រៀងគ្នាសាងថ្វាយព្រះអង្គ។
-
និឃណ្ដសាស្ត្រ នាម
( ម . ព . ន័យវិទ្យា )។
-
និង ឈ.
សព្ទជាសន្ធានជាទ្វន្ទ្វសម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយដែលមានដំណើរសេចក្ដីថាទាំង, ព្រមទាំង, ផង, នេះផង, នុះផង
-
និចល គុណនាម
ដែលមិនកម្រើកនឹងថ្កល់មិនងាករេគ្មានចលនា
-
និចលករ នាម
អំពើដែលនៅស្ងៀមមិនធ្វើចលនាអ្វីទាំងអស់,។
-
និចលនិយម នាម
ការប្រកាន់យកការមិនផ្លាស់ប្ដូរ។
-
និចលភាព នាម
ភាពមិនកម្រើកភាពគ្មានចលនាភាពមិនរីកចម្រើន
-
និច្ច គុណនាមគុណកិរិយា
ទៀង, ពិត, មែន; រឿយៗ, មិនដែលដាច់
-
និច្ចកម្ម នាម
អំពើជានិរន្តរ៍។
-
និច្ចកាល គុណកិរិយា
រាល់កាល, រាល់វេលា
-
និច្ចភត្ត នាម
ភត្តដែលមានបម្រុងជានិច្ច, ភោជនាហារដែលបម្រុងទុករាល់ពេលវេលា។ពាក្យនេះសព្វថ្ងៃប្រើសំដៅយកប្រាក់ប្រចាំខែជាតម្លៃបច្ច័យ៤មានចីវរប្បច្ច័យជាដើមដែលគេបានបវារណាចំពោះបព្វជិតក្នុងពុទ្ធសាសនា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។