និព្វាន
អត្ថន័យ
-
1
នាម
មានអត្ថន័យដូចសំ . ដែរគឺជាឈ្មោះធម្មជាតឬចិត្តដែលចេញផុតស្រឡះចាកវានៈគឺឥតមានតណ្ហាដែលចាក់ស្រេះទាក់ឆ្វាក់រួបរឹត, ដោយបរិយាយថាអស់មានកម្មដដែលៗតទៅទៀតហើយសំដៅចំពោះខន្ធនិព្វានរបស់ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តខីណាស្រព, ប៉ុន្តែពាក្យនិព្វានឬនិវ៌ាណនេះមានមគ្គ៤ផល៤ជាសមុទ័យឬជាប្រភពឱ្យកើតបានជាកិលេសនិព្វានឬក្លេសនិវ៌ាណក៏ពុំទាន់ចេញផុតស្រឡះចាកកម្មដដែលៗនៅឡើយលុះដល់បញ្ចក្ខន្ធរលត់ហើយទើបមានឈ្មោះថាខន្ធនិព្វានឬស្កន្ធនិវ៌ាណអស់មានកម្មដដែលៗតទៅទៀតនៅមានសុទ្ធតែបរមសុខហៅថាឯកន្តបរមសុខតែមួយយ៉ាងប៉ុណ្ណោះឯង
ឧទាហរណ៍ និព្វានជាបរមត្ថធម៌មានអត្ថន័យសុខុមល្អិតហួសវិស័យនៃសាធារណសត្វបុថុជ្ជនបើលុះតែបុថុជ្ជនអ្នកធុញទ្រាន់នឿយណាយរសាយចិត្តឃ្លាតចាកបុនប្បុនក្កម្មគឺកម្មដដែលៗទើបយល់ឃើញព្រឹលៗថាមាននិព្វានពិតមែន ...(ព.វិ.ពុ.)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)