វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 362 / 1268
-
នឹកនា កិរិយាសព្ទ
( ព . សា .) គិតឬនឹកដល់អ្នកណាម្នាក់ឬអ្វីមួយ; នឹកភ្នក
-
នឹកព្រួច កិរិយាសព្ទ
នឹកភ្នកមួយសម្ទុះចិត្ត។
-
នឹកម៉ៃ កិរិយាសព្ទ
ចាប់ពិភាល់ដោយនឹកសង្ស័យ។
-
នឹង កិរិយាសព្ទគុណនាមគុណកិរិយាធ.សព្វនាម
ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថាមុខជា, ប្រាកដជា, គង់, គង់តែ
-
នឹងធឹង គុណនាម
មិនងាករេ, មិនកម្រើក, ស្ងប់ស្ងាត់, នឹងន។
-
នឹងន គុណនាម
ដែលមិនកែប្រែឬមិនតក់ស្លុត, នឹងធឹង; ដែលធម្មតា ( មិនខុសប្រក្រតី )
-
នឹងនួន គុណនាមគុណកិរិយា
ដែលសង្រួមប្រុងប្រយ័ត្ននូវឥន្ទ្រិយបានយ៉ាងរម្យទមមិនភ្លើតភ្លើន, ដែលមានឥរិយាបថយ៉ាងស្រគត់ស្រគំមិនរហើររហាយ។
-
នឹម នាម
ប្រដាប់រទេះសម្រាប់ទឹមគូសត្វពាហនៈដែលត្រូវអូសត្រូវទាញរទេះឬគាវជាដើម
-
នុភគោល នាម
ស៊្វែដែលមានផែនទីមេឃពាសភ្ជាប់ជាមួយហើយតំណាងឱ្យស៊្វែមេឃ។
-
នុយ នាម
ចំណីបញ្ឆោតមច្ឆជាតិឱ្យលេបសន្ទូចជាដើម
-
នុយក្លេអ៊ែ នាម
ឋាមពលកើតឡើងពីការផ្សំឬការបំបែកណ្វៃយូរបស់អាតូម។
-
នុះ សព្វនាម
ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗឬមនុស្សសត្វដែលនៅក្រៅហត្ថបាសមើលទៅឃើញប៉ុន្តែមិនឆ្ងាយពេកទេ
-
នុ៎ង សព្វនាម
( ព . សា .) នុ៎ះ, ហ្នឹង
-
នុ៎ះ សព្វនាម
ហ្នឹង; ពាក្យសម្រាប់និយាយចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថានុះនិងនោះ, ដូចពាក្យថា
-
នូវ ធ.
នឹង, ហើយនឹង
-
នួត កិរិយាសព្ទ
គក់ច្របាច់, រឹតរួតធ្វើឱ្យស្រួលសាច់ឬសរសៃបំបាត់ចុកចាប់
-
នួន គុណនាមនាមប.
ឈ្មោះចេកពួកមួយផ្លែស្រដៀងគ្នានឹងចេកពងមាន់ក៏មានធំជាងនុ៎ះក៏មាន, មានក្លិនក្រអូប
-
នួនព្រះឱស្ឋ
ក្រមួនមាត់។
-
នួនល្អង គុណនាមនាម
ដែលមានសម្បុរផូរផង់បំព្រង ( ពាក្យលើកទំយើស្ត្រីដោយសសោះអន្ទង, ច្រើនប្រើតែក្នុងកាព្យ )
-
នួនស្រី នាម
ឈ្មោះឈើតូចមានផ្កា - សក្លិនក្រអូប។
-
នឿក នាម
អារក្សទឹកគឺខ្មោចអារក្សទឹក ( ខ្មោចទឹក ); មានពាក្យតំណាលថាជួនកាលឃើញដូចជាសំណាញ់ឬដូចជាសារាយអណ្ដែតទឹកមកព័ទ្ធព័ន្ធមនុស្សក្នុងទឹកពន្លិចស្លាប់ទៅ, បើស្រង់ខ្មោចបានមកឃើញសាច់ស្លាំងឥតឈាម; ជួនកាលឃើញជារូបឯទៀតផ្សេងៗ; ឮថានៅទន្លេមេគង្គទៅខាងខែត្រក្រចេះ, ស្ទឹងត្រែងច្រើនមានរឿងនេះ, ប៉ុន្តែអ្នកខ្លះហៅថាសេ, ខ្លះហៅខ្មោចសេ។
-
នឿយ កិរិយាសព្ទ
ព្រួយកាយឬចិត្តដោយធ្វើការធ្ងន់, ឬដោយធ្វើការឥតស្រាក, ដោយដើរផ្លូវឆ្ងាយ។
-
នឿយណាយ កិរិយាសព្ទ
ធុញទ្រាន់, ទ្រាន់ចិត្ត, ជ្រេញចិត្ត, រាងរអា, ណាយចិត្ត, រសាយចិត្ត
-
នឿយមាត់
រួយមាត់ឬលំបាកមាត់ព្រោះនិយាយច្រើន។
-
នឿយហត់
នឿយផងហត់ផងគឺនឿយខ្លាំងមានហត់ផងម្ដងៗ។
-
នៀវ នាម
រង្វះដែលប្រសប់មុខក្ដារយ៉ាងដូចក្ដារមឈូស, ក្ដារទូកជាដើម; គេច្រើនហៅមាត់នៀវ។
-
នេក្ខម្ម នាម
ការចេញបួស, ការចេញចាកកាម, ការរលាស់ខ្លួនរលាស់ចិត្តឱ្យផុតពីកាម។
-
នេក្ខម្មបារមី នាម
បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះតេមិយកុមារបានបំពេញដោយការចេញសាងផ្នួស។
-
នេក្ខម្មសុខ នាម
សេចក្ដីសុខក្នុងការចេញចាកកាម។
-
នេត្រ នាម
ភ្នែក; ( រ . ស .) ព្រះនេត្រ ( ភ្នែកក្សត្រ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។