នួន
គុណនាមនាមប.
អត្ថន័យ (3)
-
1
នាម
ឈ្មោះចេកពួកមួយផ្លែស្រដៀងគ្នានឹងចេកពងមាន់ក៏មានធំជាងនុ៎ះក៏មាន, មានក្លិនក្រអូប
ឧទាហរណ៍ ចេកនួន។
-
2
ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យនឹង
ឧទាហរណ៍ នឹងនួនគឺនឹងធឹងសមរម្យមិនឆ្គង។
-
3
គុណនាម
ផូរផង់, បំព្រង, ហ្មត់ហ្មង, ត្រចង់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)