វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 360 / 1268
-
និសា នាម
រាត្រី, ( យប់ )។
-
និសាករ នាម
ព្រះចន្ទ្រ។
-
និសាចរ គុណនាម
ដែលត្រាច់ទៅមក, រកស៊ីក្នុងវេលាយប់
-
និសីទនាការ នាម
អាការនៃកិរិយាអង្គុយ, ការសម្រេចឥរិយាបថអង្គុយ
-
និសីទនៈ នាម
សំពត់សម្រាប់ក្រាលអង្គុយជាគ្រឿងបរិក្ខារពិសេសមួយប្រភេទរបស់ភិក្ខុក្នុងព្រះពុទ្ធសាសនា
-
និសីទន៍ នាម
( ម . ព . និសីទនៈ )។
-
និស្ថាបនា កិរិយាសព្ទ
កម្ទេច, បំបាត់, ពិឃាត។
-
និស្សន្ទវត្ថុ នាម
ផលិតផលបន្ទាប់បន្សំមួយចំនួនដែលកើតចេញក្នុងកំលុងពេលដំណើរការផលិតអ្វីមួយតាមបែបធម្មជាតិឬឧស្សាហកម្ម។
-
និស្សយជន នាម
( ម . ព . និស្សយាចារ្យ )។
-
និស្សយន្តេវាសិក នាម
ភិក្ខុឬសាមណេរដែលបានសូមនិស្ស័យយកភិក្ខុថេរៈរូបណាមួយជានិស្សយាចារ្យ ( ព . វិ .)។
-
និស្សយមុត្តកៈ នាម
ភិក្ខុដែលមានវស្សាតាំងពី៥ឡើងទៅហើយចេះវិន័យមានសេចក្ដីអៀនខ្មាសគ្រប់គ្រាន់អាចផុតចាកនិស្ស័យរបស់ឧបជ្ឈាយ៍ឬអាចារ្យបានគឺអាចនៅតាមទំនើងខ្លួនបាន ( ព . វិ .)។
-
និស្សយមុត្តិកា នាម
( ម . ព . អនិស្សយមុត្តកៈ )។
-
និស្សយាចារ្យ នាម
អាចារ្យអ្នកឱ្យនិស្ស័យគឺលោកអាចារ្យដែលភិក្ខុឬសាមណេរចូលមកសូមនិស្ស័យនៅផងហើយជាអ្នកទទួលឱ្យនៅ។
-
និស្សារ គុណនាម
ដែលគ្មានខ្លឹមសារ, ដែលគ្មានតម្លៃ, ដែលមិនសំខាន់។
-
និស្សារណកម្ម នាម
ដំណើរការដករូបធាតុចេញពីវត្ថុអ្វីមួយ
-
និស្សារណា នាម
អ្វីមួយឬផលិតផលដែលគេបានយកឬទាញចេញពីអ្វីមួយ។
-
និស្សារណ៍ នាម
រូបធាតុដែលបានមកពីការដកចេញពីវត្ថុអ្វីមួយ
-
និស្សិត នាម
អ្នកដែលនៅក្នុងនិស្ស័យគេ; អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ។ព្យញ្ជនៈដែលអាស្រ័យនឹងស្រៈ ( ព . វ .)។
-
និស្ស័យ នាម
ការនៅអាស្រ័យក្រោមឱវាទនិងក្រោមការគ្រប់គ្រងនៃអ្នកដទៃ។
-
និហិតដ្ឋាន នាម
កន្លែងរក្សាទុកជាផ្លូវការនូវព័ត៌មាននានា។
-
នី នាម
រុក្ខជាតិមួយប្រភេទច្រើនដុះនៅព្រៃភ្នំ, ដើមធំខ្ពស់សាច់ស្រដៀងនឹងស្រឡៅ
-
នីចាសនៈ នាម
អាសនៈទាប។
-
នីតិ នាម
ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនឹមទំនៀម, ប្រពៃណី។
-
នីតិកម្ម
ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់សម្រាប់រដ្ឋនីមួយៗ។
-
នីតិការងារ នាម
បណ្ដុំនៃវិធានការទាំងឡាយដែលគ្រប់គ្រងការងារនិងលក្ខន្តិកៈរវាងកម្មករនិយោជិតនិងនិយោជក។
-
នីតិកាល នាម
កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងតាំងច្បាប់
-
នីតិកោសល នាម
អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់។
-
នីតិក្រម នាម
លំដាប់នៃច្បាប់; ទម្រង់ការរបស់ច្បាប់គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ។
-
នីតិជន នាម
ជនដែលមានអាយុគ្រប់ទៅតាមច្បាប់កំណត់ហើយមានសមត្ថភាពឯករាជ្យខាងអំពើ។
-
នីតិនិយម នាម
ការកំណត់យកតាមច្បាប់, សេចក្ដីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។