វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 168 / 1268
-
ឆមាស នាម
ប្រាំមួយខែឬខែប្រាំមួយ
-
ឆម្មាស នាម
ប្រជុំនៃខែ៦, ចំនួន៦ខែ
-
ឆរ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យឈូ
-
ឆវកិច្ច នាម
( ម . ព . សវកម្ម )។
-
ឆវគ្រឹះ នាម
ផ្ទះសម្រាប់ដាក់ខ្មោច, ផ្ទះសម្រាប់តម្កល់សាកសពទុកជាបណ្ដោះអាសន្នក្នុងមន្ទីរពេទ្យទម្រាំដល់ពេលយកចេញទៅក្រៅ។
-
ឆវទាហិក នាម
( ម . ព . សវទាហិក )។
-
ឆវទាហិកា នាម
( ម . ព . សវទាហិកា )។
-
ឆវមន្ទីរ នាម
( ម . ព . សវមន្ទីរ )។
-
ឆវរថ នាម
( ម . ព . សវរថ )។
-
ឆវវាហៈ នាម
( ម . ព . សវវាហៈ )។
-
ឆវី នាម
សម្បុរថ្ងៃ, សម្បុរស្បែក ( រ . ស .)
-
ឆវីរោគ នាម
រោគដែលកើតនាស្បែក, រោគស្បែក
-
ឆវីវណ្ណ នាម
ព័ណ៌សម្បុរថ្ងៃ, ព័ណ៌សម្បុរស្បែក។
-
ឆស័ក គុណនាមនាម
ស័កទី៦ក្នុងចំនួនស័កដប់ឆ្នាំ
-
ឆា កិរិយាសព្ទគុណនាម
ចម្រាញ់, ចំហៀវ។ធ្វើសម្លឆា, ស្លឆា
-
ឆាក កិរិយាសព្ទនាម
កាត់ដោយប្រណាក
-
ឆាក្ដៅ នាម
ឈ្មោះម្ហូបឆាមួយប្រភេទដែលឆាសាច់ផ្សំជាមួយម្ទេសជាច្រើនរួមនិងគ្រឿងផ្សំ
-
ឆាខ្វៃ នាម
( ម . ព . យ៉ាវឆាខ្វៃ )។
-
ឆាង ឧទានសព្ទ
សូរឮដោយវត្ថុស្តើងធ្វើដោយលោហជាតិឆ្លាក់ឬទង្គិចជាដើម។
-
ឆាឆាឆា នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅប្រទេសគុយបា។
-
ឆាឆៅ កិរិយាសព្ទ
ធ្វើអុកឡុក, ធ្វើឱ្យរអាក់រអួល, ធ្វើឱ្យទាស់ដំណើរកិច្ចការ
-
ឆាត នាម
មើលលពាក្យឈែត។
-
ឆាតកទុក្ខ នាម
ទុក្ខកើតអំពីឃ្លាន, អំពីអត់ឃ្លាន។
-
ឆាតកភ័យ នាម
ភ័យអំពីឃ្លាន, អំពីអត់ឃ្លាន។
-
ឆាតករោគ នាម
រោគដែលកើតឬបណ្ដាលពីអត់ឃ្លាន។
-
ឆាតកាល នាម
កាលសម័យដែលឃ្លាន, សម័យដែលអត់ឃ្លាន
-
ឆាន់ កិរិយាសព្ទសព្វនាម
បរិភោគ, ស៊ី
-
ឆាប កិរិយាសព្ទនាម
រូសអ្វីៗដោយដែកឆាប
-
ឆាបឆួល កិរិយាសព្ទ
ជះកម្ដៅឆួលឡើងដោយអណ្ដាតភ្លើងមួយភ្លែត។
-
ឆាបឆេះ កិរិយាសព្ទ
( ម . ព . ឆេះ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។