វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 166 / 1268
-
ច្រើនប្រការ គុណកិរិយា
ច្រើនយ៉ាង។
-
ច្រើនមុខ គុណកិរិយា
ច្រើនបែប, ច្រើនយ៉ាង
-
ច្រៀក កិរិយាសព្ទ
បំបែកជាចម្រៀក, ធ្វើឱ្យជាចម្រៀក
-
ច្រៀង កិរិយាសព្ទ
បញ្ចេញសំឡេងរាយទំនុកឱ្យឮមានខ្ពស់ទាបជាបទគ្វាម។
-
ច្រៀងរាំ កិរិយាសព្ទ
( ម . ព . រាំច្រៀង )។
-
ច្រៀច ឧទានសព្ទ
សូរឮដោយវត្ថុទទឹកទន់ដែលជាន់ឬសង្កត់ទៅពៀច។
-
ច្រៀប គុណនាម
ដែលស្ងាត់ឈឹងឥតមានឮសូរសព្ទអ្វី, សូន្យឈឹង, ស្ងាត់ច្រៀប។
-
ច្រៀវច្រៃ គុណកិរិយា
លឿនលង់ខ្ពង់ខ្ពស់មហិមា, លន្លឹមលន្លោច, ត្រដែតត្រដឹង
-
ច្រេច ឧទានសព្ទ
សូរសម្រែកតូចស្រួយស្រួចដូចយ៉ាងសម្រែកចង្រិតជាដើម។
-
ច្រេចៗ ឧទានសព្ទ
( ម . ព . ច្រេច )។
-
ច្រេញច្រុញ កិរិយាសព្ទគុណកិរិយាគុណនាម
ច្រិមច្រុមតិញតុញញញើតញញើមដោយអាការៈមិនស៊ប់
-
ច្រេស នាម
ឈ្មោះឈើមួយប្រភេទស្លឹកប្រើធ្វើជាបន្លែស្លស្រឡក់។
-
ច្រេះ កិរិយាសព្ទ
កាប់ឬចាំងរេះត្រង់ទីខាងៗនៃវត្ថុអ្វីមួយដើម្បីឱ្យរបេះបន្តិចម្ដងៗ
-
ច្រែង នាម
( ម . ព . កញ្ច្រែង )។
-
ច្រែតៗ ឧទានសព្ទ
សូរសំឡេងសត្វបក្សីឬសូរសម្ដីស្រួយឥតទាក់, ឥតរអាក់រអួល
-
ច្រែស ឧទានសព្ទ
សូរឮដោយផ្លែចបនិងអំបែងឬដុំគ្រួសដែលគេកាប់ប៉ះត្រូវ
-
ច្រែះ នាម
ស្នឹមលោហជាតិមានដែកជាដើម
-
ច្រោក គុណកិរិយាគុណនាមឧទានសព្ទ
សូរទឹកស្រក់លើស្លឹកឈើជាដើម។
-
ច្រោង កិរិយាសព្ទគុណកិរិយា
ដួលឬរលំស្រឡះបះជើង
-
ច្រោះ កិរិយាសព្ទ
ត្រងសម្រក់យកទឹកថ្លា
-
ច្រំ កិរិយាសព្ទ
ធាក់ប្រមុញ, ធាក់ស្រំផ្ទួនៗ
-
ច្រំដែល គុណកិរិយាគុណនាម
ដដែលៗដូចមុនដដែលច្រើនដងច្រើនសា
-
ឆ កិរិយាសព្ទគុណនាមនាមឧទានសព្ទ
តួអក្សរទី២ក្នុងវគ្គទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឆមានអក្ខរសូរអន្តរជាតិ [cʰ] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅក្រអូមនិងជាសូរស្ទះធនិតអឃោសៈ។ព្យព្ជានៈឆនេះតាមសំយោគវិធាន, កាលបើមានព្យព្ជានៈឯទៀតនៅពីខាងដើមត្រូវតម្រួតចពីខាងលើជាដរាបដូចជាចន្ទច្ឆាយា “ ស្រមោលព្រះចន្ទ ”; ឆទ្ទន្ត “ ដំរីមានភ្លុក៦ព័ណ៌ “; សេតច្ឆត្តឬស្វេតច្ឆត្រ “ ឆត្រស ” ជាដើម, ឯនឹងប្រើជាចន្ទឆាយា, ឆទន្ត, សេតឆត្តឬស្វេតឆត្រដូច្នេះពុំត្រឹមត្រូវតាមសំយោគវិធានឡើយ, លើកលែងតែពាក្យជាគាថាឬកាព្យដែលមានសម្ផស្សត្រូវដកតម្រួតចេញ។
-
ឆក គុណនាម
ដែលមានញកញោច, ដែលគ្មានសក់ដុះដុំៗ
-
ឆកល្វែង គុណនាម
ដែលមានចន្លោះប្រហោងដែលមានខ្វះខាត
-
ឆកាមាវចរ នាម
ឋានសួគ៌៦ជាន់ក្នុងពួកកាមភពគឺចាតុម្មហារាជិកា, តាវត្តិង្ស, យាមា, តុសិត, និម្មានរតី, បរនិម្មិតវសវត្តី។ ( តាមសំយោគវិធានត្រូវតម្រួតកជាឆក្កាមាវចរ )។
-
ឆកាមាវចរសួគ៌ នាម
ឋានសួគ៌ក្នុងពួកកាមាវចរ៦ជាន់។
-
ឆកោណ នាម
ពហុកោណដែលមានជ្រុងប្រាំមួយ។
-
ឆកោណនិយ័ត នាម
ឆកោណដែលមានប្រវែងជ្រុងទាំងប្រាំមួយស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
ឆក់ កិរិយាសព្ទ
ចាប់យកដោយប្រញាប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។