វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 165 / 1268
-
ច្រាល គុណនាម
ដែលដាលឡើងដោយអំណាចនៃពណ៌ក្រហម
-
ច្រាល់ កិរិយាសព្ទ
ខ្ទាតចេញមកក្រៅតាមកន្លែងចូល។
-
ច្រាវ ឧទានសព្ទ
សូរប្រាក់, ស្ពាន់ឬដែកស្ដើងឬច្រវាក់ទង្គិចគ្នា។
-
ច្រាស កិរិយាសព្ទ
វិលត្រឡប់ពីចុងទៅគល់, ពីក្រោមទៅលើ
-
ច្រាសច្រំ កិរិយាសព្ទ
( ព . ទ . ម .) ស៊ីដូចគេច្រំបញ្ចូល
-
ច្រាសដុសធ្មេញ នាម
ច្រាសតូចមានដងវែងសម្រាប់ដុសធ្មេញ។
-
ច្រាស់ច្រាល់ កិរិយាសព្ទ
អន្ទះអន្ទែង, ស្ទុះចុះស្ទុះឡើង
-
ច្រាំង នាម
រឹមស្ទឹង, ទន្លេ, សមុទ្រ ...។
-
ច្រិចៗ ឧទានសព្ទ
សូរទឹកចេញពីប្រហោងតូចៗមានអាក់ៗម្ដងៗ។
-
ច្រិមច្រុម គុណកិរិយា
ណិមណុមប្រុនៗ
-
ច្រិល គុណកិរិយា
រអិលឥតទាក់, រលេញស្រួល
-
ច្រឹកៗ ឧទានសព្ទ
សូររបស់រឹងស្រួយតូចរណ្ដំគ្នាច្រើនដង។
-
ច្រឹង កិរិយាសព្ទគុណកិរិយាគុណនាម
ដែលរឹងដោយប្រឹង ( ម . ប្រ .)។
-
ច្រឹប កិរិយាសព្ទ
កាត់តម្រឹមដោយកន្ត្រៃ
-
ច្រឺះ គុណនាម
ដែលរឹង, ដែលណែនខ្លាំងចុចមិនទ្រុឌ
-
ច្រុង កិរិយាសព្ទ
កែគ្រឿងសស្ត្រាដែលធ្វើដោយដែក
-
ច្រុបៗ គុណនាម
ដែលមានសាច់ស្រស់ស្រួយល្មមទំពាបានយ៉ាងដូចមើមដំឡូងជ្វាឆៅជាដើម។
-
ច្រុមៗ កិរិយាសព្ទគុណកិរិយា
( ម . ព . ច្រិមច្រុម )។
-
ច្រុំៗ កិរិយាសព្ទគុណកិរិយា
( ម . ព . ច្រុមៗ)។
-
ច្រុះ កិរិយាសព្ទ
ដាំចម្រុះបង្គោលឈើឬបង្គោលឫស្សីឱ្យញឹកដើម្បីនឹងគាំនឹងទប់អ្វីៗឱ្យមាំ។
-
ច្រូង គុណកិរិយាគុណនាម
ដែលឈររកឹងដូចជាចម្រូង
-
ច្រូងច្រាង គុណកិរិយាគុណនាម
ច្រូងក្រញាងមិនរៀបរយ។
-
ច្រូច កិរិយាសព្ទ
ចាក់បញ្ច្រូច។
-
ច្រូត កិរិយាសព្ទ
កាត់ដោយកណ្ដៀវ
-
ច្រូតកាត់ កិរិយាសព្ទ
ប្រមូលផលស្រូវ
-
ច្រូតសក់ កិរិយាសព្ទ
ចាប់ក្របួចសក់កាត់ដោយកន្ត្រៃដូចគេច្រូត។
-
ច្រួច កិរិយាសព្ទ
សម្រក់ឬចាក់បង្ហូរទឹកពីចំពួយជាដើម, ដាក់លើបាតដៃនៃអ្នកទទួលអំណោយ, ឬឧទ្ទិសផលបុណ្យចំពោះទៅអ្នកដែលទទួលមរណភាពទៅហើយ, ឬក៏តាំងសេចក្ដីប្រាថ្នាថាសូមឱ្យបានសេចក្ដីសម្រេចដូច្នោះៗ, ពុំនោះតាំងចិត្តយកទឹកជាសាក្សីពេជ្រញាណ
-
ច្រួល នាម
កងដែកភ្ជាប់គ្នាជារូបច្រវាក់។
-
ច្រើន គុណនាម
ដែលមានចំនួនមិនតិច, ក្រាស់ក្រែល, តាំងពីចំនួនពីរឡើងទៅ។
-
ច្រើនតែ គុណកិរិយា
ច្រើនដង, តែងតែច្រើនលើក, ធ្លាប់ច្រើនសា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។