វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 167 / 1268
-
ឆក់កណ្ដៀត កិរិយាសព្ទគុណនាម
ឆ្លៀតឱកាសឬពេលធ្វើអ្វីមួយដោយមិនពេញលេញ
-
ឆក់ជីវិត កិរិយាសព្ទ
( ព . ប្រ .) បណ្ដាលឱ្យបាត់បង់ជីវិត, សម្លាប់
-
ឆក់ឱកាស កិរិយាសព្ទគុណនាម
( ព . ប្រ .) ឆ្លៀតឱកាសរកឱកាសល្អដើម្បីនឹងធ្វើអ្វីមួយ
-
ឆក្សត្រ នាម
ឈ្មោះកណ្ឌទី១២នៃគម្ពីរមហាវេស្សន្តរជាតកហៅតាមដំណើររឿងត្រង់ក្សត្រទាំង៦ព្រះអង្គបានចូលរួមគ្នានៅព្រៃហិមពាន្ត
-
ឆក្សត្រិយ៍ នាម
( ម . ព . ឆក្សត្រ )។
-
ឆដា នាម
ពន្លឺលំអ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
ឆដាភា នាម
ពន្លឺព្រោងព្រាយ, ឆ្វៀលឆ្វាត់, ដាលច្រវាត់; ផ្លេកបន្ទោរ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
ឆត ឧទានសព្ទ
សូរឮដោយគោ, ក្របីដកដង្ហើមខ្លាំងដោយងើយផ្ងើយច្រមុះឡើងដោយហត់។
-
ឆត្រ នាម
ប្រដាប់មានដងឆ្អឹងគន្លឹះពាសសំពត់បើកតម្លោះបិទបានសម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ, បាំងភ្លៀង
-
ឆត្រយោង នាម
ឧបករណ៍ធ្វើពីផ្ទាំងក្រណាត់រាងមូល ( ឬរាងផ្សេងៗទៀត ) មានខ្សែសម្រាប់ចងភ្ជាប់នឹងមនុស្សឬវត្ថុផ្សេងៗដែលត្រូវទម្លាក់ពីយន្តហោះឬរយ : កម្ពស់ណាមួយ
-
ឆត្ររួត នាម
ឆត្រមានរួត, ឆត្រមានជាន់ជាថ្នាក់ៗធំក្រោមតូចលើតាមលំដាប់។
-
ឆតៗ ឧទានសព្ទ
( ម . ព . ឆត )។
-
ឆទានសាលា នាម
សាលា, រោង៦កន្លែងសម្រាប់ចែកទានដល់ពួកស្មូម; ខ្មែរយើងច្រើនហៅត្រឡប់បទចុងជាដើមថាសាលាឆទាន ( សាល៉ាឆទាន )។គួរថាឆទ្ទានសាលា។
-
ឆទ្ទន្ត នាម
ឈ្មោះដំរីមួយប្រភេទក្នុងរឿងជាតក
-
ឆទ្វារ នាម
ទ្វារ៦គឺទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ( ចិត្ត )។
-
ឆន្ទ នាម
ឈ្មោះដំណើរកាព្យមានកំណត់ដោយអក្សរដែលត្រូវរៀបរៀង ...។
-
ឆន្ទមិត្រ គុណនាម
ដែលជាមិត្តភក្ដិនៃមិត្តភាព។
-
ឆន្ទវិទ្យា នាម
ការសិក្សាពីលំនាំនៃចង្វាក់និងសំឡេងនៅក្នុងភាសាឬកំណាព្យ
-
ឆន្ទវុត្តិប្បទីប នាម
ឈ្មោះគម្ពីរមួយដែលសំដែងអំពីបែបបទកាព្យខាងបាលីភាសា។
-
ឆន្ទសាស្ត្រ នាម
ឈ្មោះគម្ពីរដែលសំដែងអំពីដំណើរបែបបទកាព្យខាងភាសាសំស្ក្រឹត
-
ឆន្ទា នាម
ពាក្យសម្រាប់ហៅស្ត្រីដែលមានសេចក្ដីប្រាថ្នាធំរវះរវាមទៅរកកាមគុណជាអ្នករហើររហាយរាយមាយឡេះឡោះ
-
ឆន្ទាគតិ នាម
សេចក្ដីលំអៀងព្រោះតែស្រឡាញ់
-
ឆន្ទានុសិទ្ធិ នាម
អំណាចនៃឆន្ទៈ, សិទ្ធិសម្រេចអ្វីមួយតាមឆន្ទៈក្នុងស្ថានភាពជាក់លាក់។
-
ឆន្ទៈ នាម
សេចក្ដីប្រាថ្នា; បំណង; គំនិត; ការយល់ព្រម ...។
-
ឆន្នបុបា្ផណ្ឌជាតិ នាម
( ម . ព . អង់ស្យូស្ពែម )។
-
ឆន្នអាមាត្យ នាម
ឈ្មោះនាយសារថីម្នាក់របស់ព្រះសិទ្ធត្ថមហាសត្វជាសហជាតកើតថ្ងៃដំណាលនឹងព្រះសិទ្ធត្ថៈជាមនុស្សជិតដិតស្និទ្ធស្នាលនឹងព្រះអង្គ, លុះចំណេរកាលមកខាងមុខឈ្មោះនេះបានចូលមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាដោយការរលឹកអាល័យព្រះសក្យមុនីសម្ពុទ្ធនិងមិត្រភ័ក្ដិឯទៀត, ជាភិក្ខុមានមានះរឹងត្អឹងប្រឹងក្រៃលែង។
-
ឆន្នាមាត្យ នាម
( ម . ព . ឆន្នអាមាត្យ )។
-
ឆប កិរិយាសព្ទ
អែបអប, ត្រូវអធ្យាស្រ័យគ្នា, ពេញចិត្តស្រឡាញ់, រាប់រកគ្នា, ... ( ម . ប្រ .)។
-
ឆបរ៉ប កិរិយាសព្ទ
យកចិត្ត, ផ្គាប់, ផ្គាប់ផ្គុន។
-
ឆព្វណ្ណរង្សី នាម
រស្មីមានព័ណ៌៦គឺខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ប្រភស្សរ ( រស្មីដែលចេញពីព្រះកាយនៃព្រះសព្វញ្ញុពុទ្ធ ); និយាយចំពោះតែរស្មីនៃព្រះសព្វញ្ញុពុទ្ធ, តាមទម្លាប់ច្រើនហៅថាឆ - ព័ណ្ណរង្សីប៉ុន្តែគង់សរសេរជាឆព្វណ្ណរង្សីដូច្នេះដែរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។