វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 170 / 1268
-
ឆុង កិរិយាសព្ទ
ចាក់ទឹកក្ដៅសំយុងចុះទៅលើតែឬទៅលើថ្នាំផង់សម្រាប់កែរោគឬក៏បង់ស្លឹកតែ, បង់ថ្នាំផង់ចាក់ទឹកក្ដៅឱ្យចេញរសជាតិ
-
ឆុងឆាំង គុណនាមគុណកិរិយា
ដែលរម៉ាំងរម៉ោកទ្រគោះបោះបោក
-
ឆុត គុណកិរិយាគុណនាមនាម
ដែលត្រូវ, ពិត, ប្រាកដ, ដែលប្រកប, ពូកែ, ស័ក្ដិសិទ្ធិ
-
ឆុប កិរិយាសព្ទ
ចាប់, កាន់, ប៉ះពាល់
-
ឆុរ កិរិយាសព្ទឧទានសព្ទ
ខ្សុរឡើង, ឆេវឡើង។
-
ឆុរឆេវ កិរិយាសព្ទ
ខឹងខ្លាំងដូចជាចាប់ពើតឆេវៗ។
-
ឆុរឆេះ កិរិយាសព្ទ
ក្រោធក្ដៅខ្លាំងទប់មិនឈ្នះ។
-
ឆូត កិរិយាសព្ទ
ធ្វើឱ្យមុតមានស្នាមជាឆ្នូត, កាត់ផ្ដាច់រហូតតាមផ្នក់តាមស្នាម
-
ឆូវ កិរិយាសព្ទ
ចំហូវដោយឧបាយបញ្ឆោត, ឈ្លេចសួរដោយឧបាយកលដើម្បីឱ្យដឹងការជាក់។
-
ឆួង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យឆែប
-
ឆួល កិរិយាសព្ទ
បណ្ដាលឡើងដោយកម្ដៅឬដោយក្លិនអ្វីដែលផ្សាយជះឡើងដល់ច្រមុះនាំឱ្យឈ្លក់, ឱ្យកណ្ដាស់ឬនាំឱ្យចង្អោរដូចក្លិនផង់ម្រេចជាដើម។
-
ឆើត គុណនាម
ឧត្តម, ថ្លៃថ្លា, ប្រសើរកន្លង
-
ឆើតឆាយ គុណនាម
ស្រស់បំព្រងថ្លៃថ្លា។
-
ឆើតឆោម គុណនាម
ដែលមានរូបរាងប្រសើរកន្លង ( សម្រាប់ប្រើក្នុងកាព្យ )។
-
ឆើយ គុណកិរិយាគុណនាម
ប៉ើយ, តោះតើយ, សោះអង្គើយ, យ៉ាងស្បើយ
-
ឆៀក កិរិយាសព្ទ
ពិនិត្យមើល, ត្រួតត្រាមើល, ឱ្យដឹងថារបស់នោះត្រឹមត្រូវតាមបញ្ញត្តិឬទេ
-
ឆៀង គុណនាម
ល្អៀងបន្តិចៗពីគ្នា
-
ឆៀប គុណកិរិយា
ដែលឈឺចាក់ដោតយ៉ាងស្រាលៗម្ដងៗឬចាប់ពើតឬក៏ផ្សាបន្តិចៗម្ដងៗ
-
ឆៀបៗ គុណកិរិយា
( ម . ព . ឆៀប )។
-
ឆៀវ គុណកិរិយា
( ម . ព . ឆេវ )។
-
ឆេងម៉េង នាម
ពិធីសែនផ្នូរនិងគោរពចំពោះបុព្វការីដែលបានចែកឋានទៅតាមប្រពៃណីចិន។
-
ឆេញ គុណកិរិយាគុណនាម
( ម . ព . ឆិញ )។
-
ឆេទនភាព នាម
ភាពស៊ីឬកាត់
-
ឆេរ កិរិយាសព្ទ
( ម . ព . ឆែកឆេរ )។
-
ឆេវ គុណកិរិយា
ដែលមានអាការៈពើតចាប់ស្រាលៗ
-
ឆេវឆាវ គុណនាម
ដែលឆាប់ខឹងឆាប់ប្រកាន់ដែលខ្វះភាពអត់ធ្មត់
-
ឆេះ កិរិយាសព្ទ
ត្រូវភ្លើងចាប់, វិនាសដោយភ្លើង, កើតមានភ្លើង
-
ឆែ នាម
រទេះ
-
ឆែក កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យមានឆែក, ច្រៀកបំបែក
-
ឆែកឆេរ កិរិយាសព្ទ
សួររក, ពិនិត្យមើល, ត្រួតត្រាមើលឱ្យដឹង; ច្រើនប្រើកាត់ពាក់កណ្ដាលពាក្យថាឆែកឬឆេរ; ប្រើពាក្យឆៀកជាជំនួសក៏មាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។